ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីឆេះឡាន​មធ្យម…តែងំអ្នកបើកប៉ងចង់ស្លា.ប់​ដែរ​ព្រោះខ្លាចថៅកែ​ឱ្យ​សង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រថយន្ត​ដឹក​ប្រេង​១​គ្រឿង ​បាន​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​សល់​តែ​គ្រោងឆ្អឹង នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​១៨ តុលា នៅ​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ក្នុងភូមិសុ​ភី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ។…

ខេត្តកំពត ៖ រថយន្ត​ដឹក​ប្រេង​១​គ្រឿង ​បាន​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​សល់​តែ​គ្រោងឆ្អឹង នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​១៨ តុលា នៅ​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ក្នុងភូមិសុ​ភី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ។

បើតាម​ការ​រៀបរាប់​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​និយាយ​ថា រថយន្ត​កូរ៉េ ពណ៌​.ស ចំណុះ​១​តោន​កន្លះ​ដឹក​ប៊ីដុង​ប្រេង ​មក​ពី​ទិស​ខាង​លិចទៅ​កើត ប៉ុន្តែ​មក​ដល់​ត្រង់​ចំណុច​ខាងលើ ស្រាប់តែ​ឃើញ​ឆេះ​សន្ធោសន្ធៅ​តែ​ម្តង ។ ប្រភព​ឲ្យ​ដឹង​ថា រថយន្ត​នេះ​ដឹក​ប្រេង​២០​ប៊ីដុង ។

ពលរដ្ឋ​រូប​នោះ​និយាយ​ថា ជន​រង​គ្រោះជា​អ្នកបើកបរ​ឈ្មោះ ឃុន វាសនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​អ្នក​សុ​ី​ឈ្នួល​បើករថយន្ត​ដឹក​ប្រេង​ ឱ្យឈ្មោះ ជិន ធី​ឡា​ង ដែល​មាន​ស្ថានីយ​លក់​ប្រេង​នៅ​ទីរួមស្រុក​ដងទង់ ។ អ្នកបើកបរ​រថយន្ត​វ័យក្មេង​ពេល​ឃើញ​រថយន្ត​ខ្លួន​ឆេះ​​ បាន​ប៉ុនប៉ង​រត់​ចូល​រថយន្ត​ដែល​កំពុង​ឆេះ​សម្លាប់​ខ្លួន ដោយសារ​តែ​ខ្លាច​ថៅកែ​ឱ្យ​សង ។

ទោះជា​ការ​ប៉ុនប៉ង​សម្លាប់​ខ្លួន​បែប​ណា​នោះ គឺ​មិន​បាន​សំរេច​ទេ ព្រោះ​ត្រូវ​ពលរដ្ឋ​ជួយ​ចាប់​និង​អង្វរ​ឲ្យ​គេ​ស្ងប់ចិត្ត​គឺ​បាន​ត្រឹមតែ​រង​របួស​រលាក​ដៃជើង ។ នគរបាល​បាន​និយាយ​ថា រថយន្ត​ដឹក​ប្រេង​ដែល​ឆេះ​មួយ​គ្រឿង​នេះ ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ខ្សែ​អា​គុយ​រថយន្ត ទើប​បណ្ដាល​ឲ្យ​ឆេះ ។

ការ​ដឹក​ប្រេងឥន្ធនៈ​ជា​គ្រឿង​ចំហេះ​តាម​រថយន្ត​បែប​នេះ​គឺ​ប្រឈម​នឹង​ហានិភ័យ​ណាស់ ដែល​តាម​លក្ខណៈ​បច្ចេកទេស​ត្រូវ​តែ​មាន​រថយន្ត​ស៊ីទែន​ត្រឹមត្រូវ ទើប​អាច​គេច​ផុត​ពី​គ្រោះថ្នាក់​ជាយថាហេតុ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ