ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​គគីរ​ប្រមូលផ្តុំ​គ្នា​នៅ​សាលាស្រុក រឿង​សំរាម​គរ​ដូច​ភ្នំ​នៅ​ក្នុង​ផ្សារ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​គគីរ ស្ថិត​ក្នុង​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ប្រមូលផ្តុំ​គ្នា​នៅ​សាលាស្រុក​កៀនស្វាយ…

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​គគីរ ស្ថិត​ក្នុង​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ប្រមូលផ្តុំ​គ្នា​នៅ​សាលាស្រុក​កៀនស្វាយ ដើម្បី​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រឿង​បញ្ហា​គំនរ​សំរាម​គរ​ចោល​រាប់​ខែ​មក​ហើយ​។ ឡើង​ជិត​ដល់ ដំបូល​តូប​របស់​ពួក​គាត់ ឡើង​ស្អុយរលួយ មាន​ដង្កូវ​វា​រងើម​ចូល​ក្នុង​តូប​របស់​ពួក​គាត់​ទៀត​ផង ជា​ពិសេស​ជះក្លិន​ស្អុយ​អសោច​សាយភាយ​ពេញ​ក្នុង​ផ្សារ​ពេល​ហូប​បាយ​ម្តង​ៗ​ចង់​ក្អួតចង្អោរ​។

រីឯ​ខាង​ប្រធាន​ផ្សារ​គិតតែ​ពី​ប្រមូល​ភាស៊ី យក​លុយ​ពី​ពួក​គាត់​ម្នាក់ ៥០០​រៀល​,៧០០​រៀល​, ១.០០០​រៀល​, ២.០០០​រៀល ជា​រៀងរាល់ថ្ងៃ​។ ដោយសារ​តែ​ក្លិនស្អុយ​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ ពី​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់​រហូត​ដល់​មាន​អ្នកខ្លះ​ធ្លាក់ខ្លួន​ឈឺ​ទៀត​ផង​។ ចំពោះ​បញ្ហា​សំរាម នេះ​មាន​អាជីវករ​ខ្លះ​ហូរ​ទឹកភ្នែក​អួល​ដើម​ក​និយាយ​មិន​ចេញ​ដោយសារ​តែ​គ្រួសារ​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​លក់ដូរ​ក៏​មិន​ដាច់​គ្មាន​ភ្ញៀវ​ចូល​ទិញ​អីវ៉ាន់​ទេ ព្រោះ​បរិស្ថាន​ក្នុង​ផ្សារ​កខ្វក់ និង​ជះក្លិន​ស្អុយ​អសោច ជា​ខ្លាំង​ទ្រាំ​មិន​ចង់បាន​ដូច​អង្គុយ​លក់​នៅ​លើ​លាមក​អ៊ីចឹង​។

ហើយ​រឿង​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ហួសចិត្ត នោះ​គឺ ពេល​ពួក​គាត់​ជា​អាជីវករ​ចូល​មក​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ បែរជា​លោក អ៊ូ ឈាង អភិបាលស្រុក​បើកឡាន​ចេញ​ដោយ​ប្រាប់​ថា ជាប់​ទៅ​ប្រជុំ​ទៅ​វិញ​។ មួយសន្ទុះ​ទើប​មាន​មន្ត្រី​សាលាស្រុក ក្មេង​ៗ២​នាក់ មក​កត់​ឈ្មោះ​ក្រុម​អាជីវករ​ដោយ​ប្រាប់​ថា ថ្ងៃស្អែក​ទី​២០ តុលា ខាង​អាជ្ញាធរ និង​ហៅ​ប្រធាន​ផ្សារ​មក​ជួប​ជាមួយ​ក្រុម​អាជីវករ​រក​ស្រុក​ជួយ​ដោះស្រាយ​។ ពាក់ព័ន្ធ​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក អ៊ូ ឈាង អភិបាលស្រុក​ដើម្បី​សូម​ការ​បកស្រាយ​ដែរ តែ​ខ​ល​មិន​ចូល​៕


https://www.youtube.com/watch?v=ajrCsQrHq5c

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ