ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ថា ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឃុំ​ទុក​ចំណាប់ខ្មាំង​៧០០​នាក់

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី-​ស៊ី​រី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៨​តុលា​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ឃុំ​ទុក​មនុស្ស​ជិត​៧០០​នាក់​ជា​ចំណាប់ខ្មាំង ក្នុង​តំបន់​ភាគ​ខាងកើត​ស៊ី​រី ត្រួតត្រា​ដោយ​កងកម្លាំង​ជួយ​ទ្រទ្រង់​ដោយ​សហរដ្ឋអាមេរិក​និង​ពួក​សម្ព័ន្ធមិត្ត​។ នៅ​ក្រុង​សូត​ជី​ជាប់មាត់​សមុទ្រ​ខ្មៅ​លោកពូ​ទី​ន​បញ្ជាក់​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​សម្លាប់​មនុស្ស​មួយ​ចំនួន​ដែល​គេ​ចាប់ ហើយ​ដាក់​ឱសានវាទ​មួយ​ដោយ​គំរាម​សម្លាប់​ចំណាប់​ខ្មាំង​១០​នាក់​ក្នុង​មួយ​ថ្ងៃ​។​ លោក​បន្ត​ថា…

ប្រទេស​រុ​ស្ស៊ី-​ស៊ី​រី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៨​តុលា​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ឃុំ​ទុក​មនុស្ស​ជិត​៧០០​នាក់​ជា​ចំណាប់ខ្មាំង ក្នុង​តំបន់​ភាគ​ខាងកើត​ស៊ី​រី ត្រួតត្រា​ដោយ​កងកម្លាំង​ជួយ​ទ្រទ្រង់​ដោយ​សហរដ្ឋអាមេរិក​និង​ពួក​សម្ព័ន្ធមិត្ត​។

នៅ​ក្រុង​សូត​ជី​ជាប់មាត់​សមុទ្រ​ខ្មៅ​លោកពូ​ទី​ន​បញ្ជាក់​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​សម្លាប់​មនុស្ស​មួយ​ចំនួន​ដែល​គេ​ចាប់ ហើយ​ដាក់​ឱសានវាទ​មួយ​ដោយ​គំរាម​សម្លាប់​ចំណាប់​ខ្មាំង​១០​នាក់​ក្នុង​មួយ​ថ្ងៃ​។​ លោក​បន្ត​ថា ​ក្នុង​ចំណោម​ចំណាប់ខ្មាំង​ទាំងនេះ​មាន​ជនជាតិ​អា​មេ​រិ​ក ​និង​អឺរ៉ុប​ជា​ច្រើន​នាក់ តែ​លោក​ពុំ​បញ្ជាក់​ពី​ការ​ទាមទារ​អ្វីខ្លះ​របស់​ក្រុម​ជ្រុល​និយម​នោះ​ឡើយ​។​

លោក​និយាយ​ថា​ ពួក​ជី​ហា​ដ​បាន​ដាក់​ឱសានវាទ​និង​ការ​ទាមទារ​ពិសេស​នានា ហើយ​ព្រមាន​ថា បើ​ឱសានវាទ​ទាំងនេះ​ពុំ​ត្រូវ​បាន​គោរព​ទេ នោះ​ពួក​គេ​នឹង​សម្លាប់​មនុស្ស​១០​នាក់​ក្នុង​១​ថ្ងៃ​។​មុន​នេះ​ពួក​នោះ​បាន​សម្លាប់​មនុស្ស​១០​នាក់​រួច​ហើយ​។

ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី ​TASS ​ធ្លាប់​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧​តុលា​ថា ពួក​យុទ្ធ​ជន​ក្រុម​​រដ្ឋ​អ៊ិ​ស្លា​ម បាន​រក្សា​ទុក​ចំណាប់ខ្មាំង​ប្រមាណ​ជា​៧០០​នាក់ ក្រោយ​ការ​វាយប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​១៣ ​តុលា​ កន្លង​មកនេះ ប្រឆាំង​ជំរំ​ជនភៀសខ្លួន​មួយ​កន្លែង ក្នុង​តំបន់​មួយ​​នៃ​ខេត្ត​ DAIR AZ ZOUR​ ត្រួតត្រា​ដោយ​កងកម្លាំង​ដែល​អា​មេ​រិ​ក​ជួយ​ទ្រទ្រង់​។

TASS ​បន្ត​ថា ​មនុស្ស​ប្រមាណ​ជា​១៣០​គ្រួសារ​ត្រូវ​បាន​ចាប់​នាំ​ទៅ​កាន់​តំបន់​ហា​ជី​ន ជា​មូលដ្ឋាន​តូច​មួយ​ជាប់​ទន្លេ​EUPHRATE​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​អ៊ី​រ៉ា​ក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ