ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហែល​ទឹក​ទៅ​ប្រាប់​ឱ្យ​អ្នក​ជិតខាង​ឱ្យ​ជួយ តែ​អ្វី​ៗ​ហួសពេល​ទៅ​ហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨​និង​២០​នាទី​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​ទន្លេបាសាក់ ភូមិ​ឬ​ស្សី​ស្រុក ឃុំ…

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨​និង​២០​នាទី​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​ទន្លេបាសាក់ ភូមិ​ឬ​ស្សី​ស្រុក ឃុំ ខ្ពប ស្រុក ស្អាង ខេត្ត កណ្តាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ទូច ណា​វី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​ឫស្សីស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចេញ​ទូក​ទៅ​រាយ​មង​ជាមួយ​ប្អូនប្រុស​ឈ្មោះ ទូច ដា​វីត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស លុះ​មក​ដល់​ចំណុច​ភូមិ​ឫស្សីស្រុក ក៏​ចេញ​ទូក​ពី​ច្រាំង​ចំងាយ​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​អាវ​របស់​ជន​រង​គ្រោះ​រុំ​ជាមួយ​ម៉ាស៊ីន ក៏​ធ្លាក់​ចុះ​ទឹក​ទាំង​មនុស្ស​និង​ម៉ាស៊ីន​ទៅ​ជាមួយ​គ្នា​តែ​ម្តង​។

ឃើញ​សភាព​បែប​នោះ ប្អូនប្រុស​របស់​ជន​រង​គ្រោះ​បាន​ហែល​ទឹក​ទៅ​ច្រាំង​ដើម្បី​ឲ្យ​អ្នក​ជិតខាង​ជួយ​បងប្រុស​របស់​ខ្លួន ពេល​នោះ​ក្រុម​គ្រួសារ ក៏​បាន​ជួល​ខ្មែរ​អ៊ិ​ស្លា​ម​ឱ្យ​ចុះ​រាវរក​អស់​រយៈពេល​ប្រហែល​៣​ម៉ោង​ទើប​រក​ឃើញ​សព​ជន​រង​គ្រោះ​។

ក្រោយមក សមត្ថកិច្ច​ជំនាញ​ពិនិត្យ​ហេតុ ស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ ពិនិត្យ​សព​ពុំ​ឃើ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ ។ តាម​ការ​សន្និដ្ឋាន ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​សារ​លង់ទឹក​ប្រាកដ​មែន​។

បន្ទាប់​ពី​ពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ