ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​សម្លា.ប់​ទាល់តែ​បាន​… មេ​ប៉ូលិស​ខ្លាំង​បំផុត​ម្នាក់

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ឧត្ដមសេនីយ៍​អាប់​ឌុ​ល​រ៉ា​ហ្ស៊ិ​ក ដែល​ធ្លាប់តែ​គេច​ផុត​ពី​ការ​ប៉ង​​តាម​ធ្វើឃាត​លោក​ច្រើន​លើក បាន​ស្លាប់​ហើយ​កាលពី​ថ្ងៃ​ទី​១៨ ​តុលា ក្នុង​ការ​វាយ​ប្រហារ​មួយ​របស់​ពួក​តា​លី​បង់ ដែល​អាច​ឲ្យ​មនុស្ស​របស់​ពួក​គេ ចូល​ក្នុង​កិច្ចប្រជុំ​មួយ​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​។​ បែប​នេះ​ជា​ការ​សម្រេច​បំណង​តាម​កម្ទេច​ជើង​ខ្លាំង​បំផុត​ម្នាក់​ក្នុង​ការ​ប្រឆាំង​ពួក​គេ​។…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ឧត្ដមសេនីយ៍​អាប់​ឌុ​ល​រ៉ា​ហ្ស៊ិ​ក ដែល​ធ្លាប់តែ​គេច​ផុត​ពី​ការ​ប៉ង​​តាម​ធ្វើឃាត​លោក​ច្រើន​លើក បាន​ស្លាប់​ហើយ​កាលពី​ថ្ងៃ​ទី​១៨ ​តុលា ក្នុង​ការ​វាយ​ប្រហារ​មួយ​របស់​ពួក​តា​លី​បង់ ដែល​អាច​ឲ្យ​មនុស្ស​របស់​ពួក​គេ ចូល​ក្នុង​កិច្ចប្រជុំ​មួយ​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​។​ បែប​នេះ​ជា​ការ​សម្រេច​បំណង​តាម​កម្ទេច​ជើង​ខ្លាំង​បំផុត​ម្នាក់​ក្នុង​ការ​ប្រឆាំង​ពួក​គេ​។

ប្រមុខ​ប៉ូលិស​ខេត្ត​កាន់​ដា​ហារ​រូប​នេះ​ជា​មនុស្ស​មិន​ចេះអក្សរ បាន​ឡើង​ឋានៈ​យ៉ាង​លឿន​រហូត​ក្លាយជា​អ្នក​ទទួលខុសត្រូវ ខាង​សន្តិសុខ ដែល​ខ្លាំង​បំផុត​មួយ​រូប​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ចាត់ទុកជា​បង្អែក​ខ្លាំង​មួយ​ប្រឆាំង​ការ​បះបោរ​របស់​ពួក​តា​លី​បង់ ការ​ស្លាប់​របស់​ឧត្ដមសេនីយ៍​រូប​នោះ នាំ​ឲ្យ​មាន​ភាព​ច្រ​ឡោះ​ប្រហោង​ខាង​សន្តិសុខ​ប្រកបដោយ​គ្រោះ​ថ្នាក់ នៅ​ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​តំបន់​បង្អែក​សំខាន់​របស់​ពួក​តា​លី​បង់​។​

ផ្នែក​នោះ​នៃ​ប្រទេស​ពេល​នេះ​អាច​ប្រឈម​មុខ​របូត​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ពួក​តា​លី​បង់​។​ គឺ​ឧត្ដមសេនីយ៍​ជើង​ខ្លាំង​រូប​នេះ​ហើយ​ដែល​ជា​អ្នក​ធានា​សន្តិសុខ​ខេត្ត​កាន់​ដា​ហារ​។

លោក​អាប់​ឌុ​ល​រ៉ា​ហ្ស៊ិ​ក​អាយុ​៣៩​ឆ្នាំ​ ដែល​ត្រួតត្រា​តំបន់​នោះ​ក្នុង​កណ្ដាប់ដៃ​ដែក ត្រូវ​បាន​​គេ​និយាយ​ថា ជា​អ្នក​សម្លាប់​មនុស្ស​ប្រមាណ​ជា​៣០០០​នាក់ ​ជា​សមាជិក​គ្រួ​សារ​ណា ដែល​គេ​សង្ស័យ​ថា​ គាំទ្រ​ដល់​ពួក​តា​លី​បង់​។ ​ប៉ុន្តែ​ទោះ​មានការ​ចោទប្រកាន់​ពី​ការ​ធ្វើ​ទារុណកម្ម​ និង​ការ​សម្លាប់​មនុស្ស​ច្រើន ដែល​លោក​បាន​បដិសេធ​ក្ដី ក៏​ប្រមុខ​ប៉ូលិស​រូប​​នោះ ជា​មិត្តសម្លាញ់​ធំ​របស់​ឧត្ដមសេនីយ៍​ SCOTT MILLER​ មេបញ្ជាការ​កងកម្លាំង​អូតង់​ និង​កងទ័ព​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

​ឧត្ដមសេនីយ៍​ SCOTT MILLER ​បាន​សរសេរ​តាម ​TWITTER​ ថា អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បាត់​បង់​អ្នក​ស្នេហា​ជាតិ​ម្នាក់ ហើយ​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ អំពើ​ល្អ​ដែល​លោក​បាន​ធ្វើ​សម្រាប់​ប្រទេស​នឹង​ពុំ​អាច​បំភ្លេច​បាន​ដាច់ខាត​។

ឧត្ដមសេនីយ៍ MILLER​ ស្ថិត​នៅ​ជាមួយ​ឧត្ដមសេនីយ៍​រ៉ា​ហ្ស៊ិ​ក កាលពី​ថ្ងៃ​ទី១៨ ​តុលា​ ក្នុង​ក្រុង​កាន់​ដា​ហារ​ ដែល​មាន​កិច្ច​ការពារ​ខ្ពស់ សម្រាប់​កិច្ចប្រជុំ​មួយ ផ្ដោត​លើ​សន្តិសុខ​មុន​ការ​បោះ​ឆ្នោត​សភា​នា​ថ្ងៃ​ទី​២០ ​តុលា​ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ឧត្ដមសេនីយ៍​រូប​នោះ​សំណាង​ល្អ​គេច​ផុត​ពី​គ្រោះថ្នាក់​។​ ហើយ​អ្នកកាសែត​ម្នាក់​ក៏​ត្រូវ​ស្លាប់​ដែរ​ហើយ​មនុស្ស​១៣​​នាក់​រង​របួស ក្នុង​នោះ​មាន​អភិបាលខេត្ត​និង​ប្រមុខ​ប៉ូលិស​ភាគ​ខាងត្បូង​ប្រទេស​។

យោង​តាម​សេចក្ដី​ប្រកាស​មួយ​របស់​ពួក​តា​លី​បង់​ថា អង្គរក្ស​ម្នាក់​របស់​អភិបាលខេត្ត​បាន​​បាញ់ប្រហារ​សម្លាប់​ភ្លាម​ឧត្ដមសេនីយ៍​រ៉ា​ហ្ស៊ិក ​ព្រមទាំង​ប្រមុខ​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​ខេត្ត​។

លោក​អាប់​ឌុ​ល​រ៉ា​ហ្ស៊ី​ក​មាន​ប្រពន្ធ​៣​ជា​អ្នក​ប្រយុទ្ធ​ប្រឆាំង​ពួក​តា​លី​បង់​តាំងពី​ពួក​នេះ សម្លាប់​ឪពុក​គេ​និង​ពូ​របស់​គេ កាលពី​ឆ្នាំ​១៩៩៤ គឺ​២​ឆ្នាំ​មុន​ពេល​ពួក​នេះ​កាន់​អំណាច​ទូទាំង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ