ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តោប្រវេសន៍… ​លោក​ត្រាំ​គំរាម​បិទ​ព្រំដែន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ កាលពី​ថ្ងៃ​ទី​១៨ ​តុលា ​បាន​គំរាម​​បិទ​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិ​ក ដើម្បី​រារាំង​ពួក​អន្តោប្រវេសន៍​មក​ពី​អា​មេ​រិ​ក​កណ្ដាល ច្រើន​​ពាន់​នាក់​ចូល​ដែនដី​អា​មេ​រិ​ក ដែល​នោះ​ហាក់ដូចជា​ប្រធានបទ​សំខាន់​មួយ​របស់​លោក​ក្នុង​ការ​ឃោសនា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ កាលពី​ថ្ងៃ​ទី​១៨ ​តុលា ​បាន​គំរាម​​បិទ​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិ​ក ដើម្បី​រារាំង​ពួក​អន្តោប្រវេសន៍​មក​ពី​អា​មេ​រិ​ក​កណ្ដាល ច្រើន​​ពាន់​នាក់​ចូល​ដែនដី​អា​មេ​រិ​ក ដែល​នោះ​ហាក់ដូចជា​ប្រធានបទ​សំខាន់​មួយ​របស់​លោក​ក្នុង​ការ​ឃោសនា ខណៈ​សល់​ពេល​តែ​៣​ស​ប្ដា​ហ៍​ទៀត​ដល់​ការ​បោះ​ឆ្នោត​សភា​នា​ពាក់កណ្ដាល​អាណត្តិ​។

តាម ​TWITTER​ លោក​សរសេរ​ថា ក្នុង​ពាក្យពេចន៍​ខ្លាំង​ៗ​ខ្ញុំ​ត្រូវ​ស្នើ​ដល់​ម៉ិ​ក​ស៊ិក​ឲ្យ​បញ្ឈប់​​ការ​លុក​ចូល​របស់​ពួក​អន្តោប្រវេសន៍​ទាំងនេះ ហើយ​បើ​ពុំ​អាច​ធ្វើ​បាន​នោះ​ខ្ញុំ​នឹង​អំពាវនាវ​ដល់​កងទ័ព​ឲ្យ​បិទ​ព្រំដែន​ភាគ​ខាងត្បូង​របស់​យើង​។

​លោក​ក៏​រំលឹក​ដែរ​ការ​គំរាម​របស់​លោក​កាត់​ផ្ដាច់ជំនួយ​ហិរញ្ញវត្ថុ​ដល់​បណ្ដា​ប្រទេស​អាមេ​រិ​ក​កណ្ដាល​ដែល​ទាក់ទិន​។ ​ប្រមុខ​ការទូត​អា​មេ​រិ​ក​លោក​MIKE POMPEO​ទៅ​កាន់​ប៉ា​ណា​ម៉ា​ពី​ថ្ងៃ​ទី​១៨​ទៅ​១៩​តុលា បន្ទាប់​មក​ទៅ​កាន់​ម៉ិក​ស៊ិ​ក​ទៀត​។

ខណៈ​ពួក​អន្តោប្រវេសន៍​ហុង​ឌូ​រ៉ា​ស់​ច្រើន​ពាន់​នាក់​កំពុង​លើកគ្នា​ដើរ​កាត់​ប្រទេស​សាល់​វ៉ា​ឌ័​រ​និង​ហ្គា​តេ​ម៉ា​ឡា​ឆ្ពោះ​មក​កាន់​ម៉ិ​ក​ស៊ិ​ក ក្នុង​បំណង​ចូល​ដែនដី​អា​មេ​រិ​ក លោក​ត្រាំ​ក៏​អះអាង​ដែរ​ថា ការ​លើកគ្នា​មក​របស់​ពួក​អ្នក​ទាំងនេះ ក៏​ដោយ​ទាំង​បណ្ដា​សមាសភាព​ឧក្រិដ្ឋជន​និង​ពួក​ញៀន​ថ្នាំ​ផង​ដែរ​។​មេដឹកនាំ​ហ្គា​តេ​ម៉ា​ឡា ហុង​ឌូ​រ៉ា​ស់​និង​សាល់​វ៉ា​ឌ័​រ បាន​ធ្វើ​តិចតួច​បំផុត​ក្នុង​ការ​រារាំង​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ពួក​អន្តោប្រវេសន៍​ទាំង​នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ