ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាហរណកម្ម​ផែនការ​សង្កាត់​នៅ​ថ្នាក់​ខណ្ឌ​លើ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០១៩-២០២១)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលា​ច្បារ​អំពៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ បាន​បើក​សិក្ខាសាលា​សមាហរណកម្ម​ផែនការ​សង្កាត់​នៅ​ថ្នាក់​ខណ្ឌ​សម្រាប់​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០១៩-២០២១ ។ ក្រោម​វត្តមាន​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ សាលា​ច្បារ​អំពៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ បាន​បើក​សិក្ខាសាលា​សមាហរណកម្ម​ផែនការ​សង្កាត់​នៅ​ថ្នាក់​ខណ្ឌ​សម្រាប់​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០១៩-២០២១ ។

ក្រោម​វត្តមាន​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ លោក​អ៊ំ ម៉ា​រ៉េ​ត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​រាជធានី​ភ្នំពេញ ប្រធាន​មន្ទីរ​ផែនការ​រាជធានី​ភ្នំពេញ លោក​-​លោកស្រី អភិបាលរង​ខណ្ឌ ព្រមទាំង​ចៅសង្កាត់​ទាំង​៨ មន្ទីរ​ពាក់ព័ន្ធ​នានា និង​បណ្តា​អង្គការ​ដៃគូ និង​សប្បុរសជន​នានា ។

អភិបាល​ខណ្ឌ​ច្បារ​អំពៅ​លោក​ចេ​ង មុនី​រ៉ា បាន​លើក​ឡើង​ថា សិក្ខាសាលា​សមាហរណកម្ម នៃ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០១៩-២០២១ របស់​ខណ្ឌ និង​ផែនការ​សង្កាត់​នៅ​ថ្នាក់​ខណ្ឌ សម្រាប់​ឆ្នាំ​២០១៨ បាន​រៀបចំ​ឡើង​តាម​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ របស់​សង្កាត់ និង​ខណ្ឌ​ដែល​នៅ​ក្នុង​នោះ​ចាំបាច់​ត្រូវ​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​អស់លោក​លោកស្រី ដើម្បី​ឲ្យ​គម្រោង​ដែល​បាន​រៀបចំ​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​ជា​អាទិភាព​នៅ​ថ្នាក់​មូលដ្ឋាន និង​ប្រើប្រាស់​ធនធាន​ឲ្យ​ចំ​គោលដៅ និង​អនុវត្ត​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

លោក​អភិបាល​ខណ្ឌ​បាន​បន្ត​ថា គោលបំណង​នៃ​ការ​រៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​គម្រោង​វិនិយោគ អាទិភាព​បី​ឆ្នាំ​រំកិល​២០១៩-២០២១ របស់​ខណ្ឌ និង​ផ្សព្វផ្សាយ គម្រោង​វិនិយោគ​អាទិភាព របស់​សង្កាត់​សម្រាប់​អនុវត្តន៍​ឆ្នាំ​២០១៨ និង​ស្នើ​សុំ​ការ​គាំទ្រ​ពី​មន្ទីរ អង្គភាព អង្គការ​ដៃគូរ​អភិវឌ្ឍន៍​នានា និង​សប្បុរសជន ដើម្បី​គាំទ្រ​គម្រោង​របស់​ខណ្ឌ និង​សង្កាត់ ។

ក្នុង​នោះ​ដែរ​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​បណ្តា​អង្គការ និង​មន្ទីរ​ពាក់ព័ន្ធ​នានា​ត្រូវ​តែ​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​ថ្នាក់​ខណ្ឌ និង​ថ្នាក់​សង្កាត់​ឲ្យ​បាន​ច្បាស់លាស់ គឺ​ត្រូវ​តែ​ញែក​ចេញពី​គ្នា​ឲ្យ​ដាច់​ថា គម្រោង​ណា​ដែល​យើង​ត្រូវ​គាំទ្រ​ថ្នាក់​ខណ្ឌ ហើយ​គម្រោង​ណា​ត្រូវ​គាំទ្រ​ថ្នាក់​សង្កាត់ ដើម្បី​ឲ្យ​គម្រោង​អភិវឌ្ឍន៍​ទទួល​បាន​ជោគជ័យ ។ ក្ន​ង​ឱកាស​នោះ​ដែរ​លោក​មាន ចាន់​យ៉ា​ដា ក៏​បាន​ថ្លែង​កោតសរសើរ​ដល់​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ជាតិ​លេខ​១ បាន​ល្អ​ប្រសើរ និង​សូម​បន្តការងារ​នេះ​ទៀត ។

ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​សមាហរណកម្ម​ផែនការ​សង្កាត់​នៅ​ថ្នាក់​ខណ្ឌ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ឆ្នាំ​២០១៩-២០២១​នេះ​លោក​ចេ​ង មុនី​រ៉ា តាង​នាម​ក្រុមប្រឹក្សា​ខណ្ឌ​គណ​:​អភិបាល​ខណ្ឌ សង្កាត់ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខណ្ឌ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បណ្តា​អង្គការ​ជា​ដៃគូ​អភិវឌ្ឍន៍ មន្ទីរ​ក្នុង​ការ​គាំទ្រ គម្រោង​យ៉ាងច្រើន​លើសលប់​នា​ពេល​នេះ ដើម្បី​ការ​អភិវឌ្ឍន៍​នៅ​ថ្នាក់​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ