យន្តហោះដឹកអ្នកដំណើរផ្លូវឆ្ងាយមួយគ្រឿងជួបព្យុះយា៉ងធំពេលកំពុងហោះហើរកណ្តាលអាកាស ។ មិនត្រឹមតែព្យុះប៉ុណ្ណោះទេ ថែមទាំងមានភ្លៀងទឹកកក និងរន្ទះទៀត ។ តាមមើល, យន្តហោះមិនអាចទ្រាំបានទេ ហើយអ្នកដំណើរលើយន្តហោះក៏គ្មានអ្នកសល់ជីវិតត្រឡប់ទៅផ្ទះដែរ ។
ខណៈអ្នកផងទាំងពួងភ័យតក់ស្លុតបន់ដូនតារៀងៗខ្លួន ស្រាប់តែនារីស្រស់ច្រឡឹងម្នាក់ក្រោកឈរលើកៅអីនិយាយខ្លាំងៗ ៈ
-ខ្ញុំទ្រាំលែងរួចហើយ ។ ខ្ញុំមិនអាចអង្គុយលើកៅអីរហូតដល់ពេលត្រូវស្លាប់ទេ ។ មុននឹងស្លាប់ ខ្ញុំត្រូវស្លាប់ដូចមនុស្សស្រីមានគ្រួសារ ។ នៅទីនេះមានប្រុសណាក្លាហានអាចធ្វើឱ្យខ្ញុំស្លាប់ជាមួយអារម្មណ៍ថា ខ្លួនឯងជាមនុស្សស្រីមានគ្រួសារម្នាក់បានទេ?
នៅជួរកៅអីខាងក្រោយខ្នងនាង បុរសមាឌធំម្នាក់លើកដៃស្ម័គ្រចិត្ត ហើយក្រោកដើរតម្រង់រកនាង, លុះទាំងសងខាងនៅឃ្លាតគ្នាប្រហែល១ម៉ែត្រ គេសួរបញ្ជាក់ ៈ
-ខ្ញុំអាចធ្វើឱ្យអ្នកនាងមុនពេលស្លាប់មានអារម្មណ៍ថា ខ្លួនជាមនុស្សស្រីមានគ្រួសារម្នាក់។ អ្នកនាងពេញចិត្តទេ?
នាងក្រមុំងក់ក្បាល ៈ
-ខ្ញុំពេញចិត្តណាស់, លោកធ្វើភ្លាមមក ។
បុរសមាឌធំដោះអាវរបស់ខ្លួនហុចឱ្យ
នាង ៈ
-ណេះ. យកទៅអ៊ុតទៅ ។ ស្រីមានគ្រួសាររូបណាក៏បោកអ៊ុតខោអាវឱ្យប្តី និងកូនដែរ៕
ចែករំលែកព័តមាននេះ