ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុប រចនា ឡើង​តួឯក ចេញ​ចរិត​តួឯក​ដែរ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​ថ្មី​ដែល​កំពុង​ចាប់​ឈោង​ភាព​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​សិល្បៈ​ភាព​យន្ត កញ្ញា​ប៉ុប រចនា បាន​បដិសេធ​ទៅ​នឹង​ព័ត៌មាន​មួយ​ចំនួន​ថា​នាង​មាន​ចរិត​តួឯក បន្ទាប់​​ពី​បាន​គ្រង​តំណែង​តួ​ថ្មី​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ។ ការ​បដិសេធ​ពី​តារា​សម្តែង​ប៉ុប រចនា បន្ទាប់​ពី​នាង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​កាន់​តំណែង​តួឯក​នៅ​រឿង​ភាគ​ថ្មី​មួយ…

រាជធានី​ភ្នំពេញ​៖ តារា​ថ្មី​ដែល​កំពុង​ចាប់​ឈោង​ភាព​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​សិល្បៈ​ភាព​យន្ត កញ្ញា​ប៉ុប រចនា បាន​បដិសេធ​ទៅ​នឹង​ព័ត៌មាន​មួយ​ចំនួន​ថា​នាង​មាន​ចរិត​តួឯក បន្ទាប់​​ពី​បាន​គ្រង​តំណែង​តួ​ថ្មី​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ។

ការ​បដិសេធ​ពី​តារា​សម្តែង​ប៉ុប រចនា បន្ទាប់​ពី​នាង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​កាន់​តំណែង​តួឯក​នៅ​រឿង​ភាគ​ថ្មី​មួយ ឯ​យ៉ែ​ម ស្រី​ពេជ្រ ធ្លាប់​ជា​តួឯក​មក​ជា​តួអង្គ​រង​វិញ ។ ទាំង​ប៉ុប រចនា និង​យ៉ែ​ម ស្រី​ពេជ្រ បាន​ក្លាយជា​តួអង្គ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​សម្រាប់​ផលិតករ​ប៉ុស្តិ៍​លេខ​៥ ក្នុង​នោះ​ស្រី​ពេជ្រ ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​គ្រង​តំណែង​តួឯក​ច្រើន​ជាង​ប៉ុប រចនា ប៉ុន្តែ​នៅ​ក្នុង​ខ្សែ​រឿង​ថ្មី ប៉ុស្តិ៍​លេខ​៥​បាន​ជ្រើសរើស​ប៉ុប រចនា ក្លាយជា​តួឯក ហើយ​រុញ​ឲ្យ​យ៉ែ​ម ស្រី​ពេជ្រ ទៅ​ជា​តួរង​វិញ ។

ក្នុង​ស្ថានភាព​បែប​នេះ​គេ​គិត​ថា​ប៉ុប រចនា ទំនង​អាច​មាន​ចរិត​តួឯក​ខ្លាំង ក្នុង​ពេល​ដែល​នាង​កំពុង​តែ​មានឈ្មោះ​បោះ​សំឡេង ។ យ៉ាងណា​ក៏​ដោយ​ប៉ុប រចនា បាន​បដិសេធ​ការ​លើក​ឡើង​នេះ និង​បាន​ចាត់​ទុក​តួនាទី​សម្តែង​របស់​នាង​ដោយ​មិន​ប្រកាន់​តួឯក ឬ​តួរង​នោះ​ឡើយ ដ្បិត​តួអង្គ​ទាំងអស់​ក្នុង​សាច់​រឿង​សុទ្ធតែ​សំខាន់ ។

ប៉ុប រចនា បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តួឯក ឬ​តួរង​មិន​សំខាន់​ទេ សំខាន់​មាន​សាច់​រឿង​លេង​ដូច​គ្នា តួអង្គ​មួយ​ណា​សុទ្ធតែ​សំខាន់​ទាំងអស់ បើ​មិន​មាន​តួអង្គ​ណា​ម្នាក់ រឿង​ក៏​មិន​អាច​ថត​ទៅ​បាន​ដែរ ហើយ​នេះ​ក៏​មិនមែន​ជា​តំណែង​តួឯក​លើក​ដំបូង​របស់​នាង​ដែរ ។

ប៉ុប រចនា និយាយ​ថា «​តួឯក ហើយ​ខ្ញុំ​ក៏​ធ្លាប់​ថត​ជា​តួរង​វិញ​ដែរ បើ​និយាយ​ឲ្យ​ខ្លី​ទៅ​មិន​មែន​តួឯក​តែ​ខ្ញុំ​មួយ​ទេ តួ​នៅ​ក្នុង​រឿង​ទាំងអស់​សុទ្ធតែ​មាន​តួឯក​រៀងខ្លួន មិន​អាច​ខ្វះ​តួអង្គ​ណា​ម្នាក់​បាន​ទេ ហើយ​ពិតជា​សរសើរ​អស់ពី​ចិត្ត​ស្រី​ស្អាត​ម្នាក់​ហ្នឹង​(Yem Srey Pich)​ណាស់​ដែល​គាត់​មិន​ប្រកាន់ ហើយ​មិន​មាន​ចរិត​តួឯក »​។

រឿង « មិត្ត​ឫស្យា » ដែល​ទើបតែ​ធ្វើ​ពិធី​ក្រុង​ពលី​ចេញ​ថត កាលពី​ពេល ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​ប៉ុប រចនា ដែល​ធ្លាប់​ជា​តួរង បែរជា​ឈាន​ឡើង​តួឯក ។

ទោះជា​យ៉ាងណា​ក្តី​ប៉ុប រចនា មិន​បានដឹង​ពី​មូលហេតុ​ដែល​អ្នកដឹកនាំ​រឿង ជ្រើសរើស​នាង​សម្តែង​ជា​តួឯក​ស្រី​នៅ​ក្នុង​រឿង «​មិត្ត​ឫស្យា » នោះ​ទេ ។ នាង​សប្បាយចិត្ត​នៅ​ពេល​ដែល​បាន​ឈរ​តំណែង​នេះ ដូច្នេះ​​ហើយ​នាង​នឹង ខិតខំ​ប្រឹងប្រែង​សម្តែង​ឱ្យ​អស់ពី​សមត្ថ​ភាព ដើម្បី​ឱ្យ​រឿង​ទាំងមូល​ទទួល​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ