ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី…យាយប៉ិចិនកាត់យួន​ទាំង២​នេះ ​ផ្ញើឥវ៉ាន់​យ៉ាងគគ្លើន​នៅប្រៃស​ណីយ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ស្ត្រី​ពីរ​នាក់​គឺ​ម្តាយក្មេក​ជា​ជនជាតិ​វៀតណាម សញ្ជាតិ​ចិន​ហុងកុង និង​កូនប្រសាស្រី​ជនជាតិ​ខ្មែរ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន ពាក់ ព័ន្ធ​ករណី​នាំ​យក​ថ្នាំ​ញៀន​ប្រមាណ​ជិត​១​គីឡូក្រាម​ ទៅ​ផ្ញើ​នៅ​ប្រៃសណីយ៍​បញ្ជូន​ទៅ​ប្រទេស​អូស្ត្រាលី។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ស្ត្រី​ពីរ​នាក់​គឺ​ម្តាយក្មេក​ជា​ជនជាតិ​វៀតណាម សញ្ជាតិ​ចិន​ហុងកុង និង​កូនប្រសាស្រី​ជនជាតិ​ខ្មែរ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន ពាក់ ព័ន្ធ​ករណី​នាំ​យក​ថ្នាំ​ញៀន​ប្រមាណ​ជិត​១​គីឡូក្រាម​ ទៅ​ផ្ញើ​នៅ​ប្រៃសណីយ៍​បញ្ជូន​ទៅ​ប្រទេស​អូស្ត្រាលី។

សេចក្តីរាយការណ៍​បឋម​បន្ត​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ស្ត្រី​ទាំង​២​បាន​យក​ឡាំង​ស្នោ​១​កេស បិទ​ស្កុ​ត​ជិតឈឹង ដែល​មាន​ទម្ងន់​ប្រមាណ​ជិត​មួយ​គីឡូក្រាម ទៅ​កាន់​បញ្ជរ​ប្រៃសណីយ៍​ដែល​មា​នទី​តាំងនៅ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្នុង​គោលបំណង​ផ្ញើ​ទៅ​ប្រទេស​អូស្ត្រាលី​តាម​រយៈ​ក្រុមហ៊ុន​មួយ។

ក្រោយ​ទទួលបញ្ញើ​មន្ត្រី​គយ​និង​មន្ត្រី​ពាក់​ពន្ធ​ប្រចាំការ​នៅ​ទីនោះ រួម​ទាំង​បុគ្គលិក​ប្រៃសណីយ៍ បាន​ត្រួតពិនិត្យ​និង​ស្គែ​ន​មើល ស្រាប់តែ​ចេញ​លទ្ធផល​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​ឡាំង​នោះ ។ឃើញ​ដូច្នោះ​សមត្ថកិច្ច​ប្រចាំការ​នៅ​បញ្ជរ​ប្រៃសណីយ៍ បាន​ឃាត់ខ្លួន​ស្ត្រី​ចិន​ទាំង​២​នាក់​នោះ​និង​បាន​រាយការណ៍​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរ​បា ល​ជា តិ ទទួល​បន្ទុក​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដាក់​បទបញ្ជា​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហា​ផ្ទៃ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ ឲ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​សហការ​និង​នាំ​ខ្លួន​ជនសង្ស័យ​ពីរ​នាក់ រួម​ជាមួយ​ថ្នាំ​ញៀន​១​កេស ដោយ​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ធ្វើការ​សាកសួរ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ពេល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​មិនមែន​ជា​ម្ចាស់​ថ្នាំ​ញៀន​នេះ​ទេ ហើយ​ពួក​គេ​ក៏​មិនដឹង​ថា​នៅ​ក្នុង​កេស​នោះ​មាន​ថ្នាំ​ញៀន​ដែរ ។ តាម​ចម្លើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នោះ​ថា ពួក​គេ​ត្រូវ​បាន​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ពឹងពាក់​ឲ្យ​ជួយ​យក​កេស​ស្នោ​នោះ​ទៅ​កាន់​ប្រៃ​សណីយ៍​កម្ពុជា ដើម្បី​ផ្ញើ​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី ដែល​ពួក​គេ​មិន​បានដឹង​ថា​នៅ​ក្នុង​កេស​នោះ​មាន​អ្វី​ទេ លុះ​ពេល​ទៅ​ដល់​កន្លែង​ផ្ញើ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។

ក្រោយ​ពី​ស្តាប់​ចម្លើយ​ជនសង្ស័យ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្កើត​គណៈកម្មការ​ដែល​មាន​តំណាង​ព្រះរាជអាជ្ញា​ចូលរួម​បាន​យក​កេស​ថ្នាំ​ញៀន​នោះ​បើក​ពិនិត្យ ពិតជា​មាន​ម្សៅ​ថ្នាំ​ញៀន​នៅ​ក្នុង​នោះ​មែន ។ ម្សៅ​ថ្នាំ​ញៀន​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់ និង​រៀបចំ​វេច​ខ្ចប់​តាម​បច្ចេកទេស​ជំនាញ​បំផុត ដោយ​ច្រកថ្នាំ​ក្នុង​ស្បោង​ប្លា​ស្ទិ​ក​អ៊ុត​មាត់​ថង់​ជិត ដែល​មាន​ទំហំ​២​ទៅ​៣​តឹក​បិទ​ភ្ជាប់​និង​សំបក​កេស​៣​ជ្រុង ហើយ​គេ​ទិញ​រូប​តុក្កតា​ធំ​មួយ​ដាក់​ចូល​កណ្តាល​ដើម្បី​បន្លំ​ភ្នែក ។ ពេល​សមត្ថកិច្ច​យក​ស្បោង​៣​កញ្ចប់​នោះ​ចាក់​ម្សៅ​ថ្នាំ​ញៀន​ចេញ​មក និង​យក​ទៅ​ថ្លឹង​ឃើញ​មាន​ទម្ងន់​៩៦១.៩០ ក្រាម (​ជិត​១​គីឡូក្រាម​) ។

ស្ត្រី​ចិន​ទាំង​២​នាក់​ម្នាក់​ឈ្មោះ ចាន់ ដា​រ៉ា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ និង​ម្នាក់​ឈ្មោះ TAM HIU TING ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​ចិន​កុង​កុង ។ គ្រឿងញៀន​ដែល​បាន​ដកហូត​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​៩៦១.៩០​ក្រាម ដែល​លាក់​បង្កប់​ក្នុង​ជញ្ជាំង​កេស ៕

អត្ថបទសរសេរ ដោយ