ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មនុស្សចំនួន៤នាក់បានស្លាប់ ចំណែក២នាក់ទៀតបានរងរបួស ដោយសាររន្ទះបាញ់ ស្របពេលដែលអាកាសធាតុរកកលចង់ភ្លៀងមួយប្រាវ នៅម៉ោងជិត២រសៀលថ្ងៃទី១៩ តុលា ២០១៨នេះ នៅចំណុចរោងមួយកន្លែង(អូរចិញ្ចឹមទា) ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ គិតត្រឹមម៉ោងជិត៣រសៀលនេះសពម្នាក់ត្រូវបានយកចេញពីចំណុចកើតហេតុ និងសព៣នាក់ទៀត នៅមិនទាន់យកចេញនៅឡើយ ហើយសម្រាប់អ្នករបួសត្រូវបានគេដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។
នេះជាករណីទី២ហើយដែលរំលងបានត្រឹម១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្ស៤នាក់ឡើងលើភ្នំ ហើយត្រូវរន្ទះបាញ់ក្នុងអាកាសធាតុដូចគ្នា ដោយក្នុងនោះបណ្តាលអោយមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ស្រាល ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ