ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​​ធ្លាក់​ចុះ​ដោយសារ​គ្រោះ​ធម្មជាតិ

5 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ ការ​នាំ​ចេញ​របស់​ប្រទេស​ជប៉ុន​ស្រាប់តែ​ធ្លាក់​ចុះ​នៅ​ខែកញ្ញា ព្រោះតែ​គ្រោះ​​ធម្មជាតិ​បាន​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​មាន​ភាព​លំបាក​ក្នុង​ការ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន លើ​ការ​នាំ​ចេញ​របស់​ជប៉ុន ។ គ្រោះ​ធម្មជាតិ​កាលពី​ខែកញ្ញា​បាន​ធ្វើ​ឲ្យ​មាន​ភាព​លំបាក​ក្នុង​ការ​ឈ្វេងយល់​ពី​និ​ន្ន​ការ​ថ្មី​នៃ​ការ​នាំ​ចេញ​របស់​ជប៉ុន​។ ព្យុះ…

ទីក្រុង​តូ​ក្យូ ៖ ការ​នាំ​ចេញ​របស់​ប្រទេស​ជប៉ុន​ស្រាប់តែ​ធ្លាក់​ចុះ​នៅ​ខែកញ្ញា ព្រោះតែ​គ្រោះ​​ធម្មជាតិ​បាន​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​មាន​ភាព​លំបាក​ក្នុង​ការ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន លើ​ការ​នាំ​ចេញ​របស់​ជប៉ុន ។

គ្រោះ​ធម្មជាតិ​កាលពី​ខែកញ្ញា​បាន​ធ្វើ​ឲ្យ​មាន​ភាព​លំបាក​ក្នុង​ការ​ឈ្វេងយល់​ពី​និ​ន្ន​ការ​ថ្មី​នៃ​ការ​នាំ​ចេញ​របស់​ជប៉ុន​។ ព្យុះ Jebi បាន​បង្ក​ឲ្យ​អាកាសយានដ្ឋាន​ធំ​មួយ​ដែល​នាំ​ចេញ​ស្មើ​ប្រមាណ​៧%​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​នេះ​ត្រូវ​បិទ​ដំណើរការ ។

ការ​រញ្ជួយ​ដី​នៅ Hokkaido បាន​ធ្វើ​ឲ្យ​កោះ​ទាំងមូល​នៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ជប៉ុន​បាត់បង់​អគ្គិសនី ដែល​ប៉ះពាល់​ដល់​ខ្សែ​សង្វា​ក់​ផលិតកម្ម ។ ជាមួយ​គ្នា​នេះ​ផង​ដែរ កំណើន​តម្លៃ​ថាមពល​ក៏​បង្ក​ជំរុញ​ដល់​ការ​នាំ​ចូល​ផង​ដែរ ។

អ្នកវិភាគ​អាច​នឹង​ត្រូវ​រង់ចាំ​ទិន្នន័យ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត ដើម្បី​ដឹង​ថា​តម្រូវការ​បរទេស​បាន​ធ្លាក់​ចុះ​ឬទេ ឬ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​ទាំង​ពីរ​គឺ​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​អាច​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ជប៉ុន​ទេ ។

លោកស្រី Azusa Kato​សេដ្ឋវិទូ​ម្នាក់​នៅ ស្ថាប័ន BNP Paribas SA បាន​និយាយ​ថា ៖« វា​ពិបាក​ក្នុង​ការ​មើលឃើញ​និន្នាការ​ពិតប្រាកដ​របស់​ការ​នាំ​ចេញ​ព្រោះតែ​គ្រោះ​ធម្មជាតិ ។ អ្វី​ដែល​ប្រាកដ​គឺ​ការ​នាំ​ចេញ​មិន​អាច​ជំរុញ​ដល់​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​ងើបឡើង​វិញ​ទេ»​។

គួរ​បញ្ជាក់​ដែរ​ថា ការ​នា​ចេញ​របស់​ជប៉ុន​បាន​អន់​ថយ​ទៅ​ៗ ខណៈ​ដែល​ការ​លូតលាស់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន និង​អឺរ៉ុប មានការ​ថមថយ​ដែរ ។ លោកស្រី​បាន​បន្ត​ថា កំណើន​តម្លៃ​ប្រេង​ក៏​ជា​កង្វល់​មួយ​សម្រាប់​ការ​នាំ​ចេញ​ដែរ ។

ប៉ុន្តែ​លោក Masamichi Adachi សេដ្ឋវិទូ​ថ្នាក់ខ្ពស់​ម្នាក់​នៅ​ធនាគារ JPMorgan Chase and Co គិត​ថា ការ​នាំ​ចេញ​នឹង​កើនឡើង​វិញ​នៅ​ចុងឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ