ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​បង់ពន្ធ​មិន​គ្រប់ ចាប់​ឃាត់​ជា​ច្រើន​គ្រឿង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ធុន​ធំ​ចំនួន​៤​គ្រឿង ដែល​ដឹក​ទំនិញ​មាន​មី និង​ប្រេងឆា ពេញ​រថយន្ត បាន​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដោយ​មានការ​សម្របសម្រួល​ពី​លោក ឯក…

ខេត្តកណ្តាល ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ធុន​ធំ​ចំនួន​៤​គ្រឿង ដែល​ដឹក​ទំនិញ​មាន​មី និង​ប្រេងឆា ពេញ​រថយន្ត បាន​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដោយ​មានការ​សម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល ធ្វើការ​ឃាត់​
ស​ង្ស​យ័​បង់ពន្ធ​មិន​គ្រប់ ដែល​រថយន្ត​ទាំង​អស់នោះ​បាន​ដឹក​ចេញពី​ច្រក​ខេត្តតាកែវ និង​ច្រក​ខេត្តកំពត​។

ហេតុការណ៍​ឃាត់​រថយន្ត​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​១៦​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៩ តុលា ២០១៨ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​០២ ស្ថិត​ក្នុងភូមិ​ព្រៃ​ទទឹង និង​ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ឃុំ​វាល​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានអោយ​ដឹង​ថា នៅ​វេលា​ថ្ងៃ​កើតហេតុ​ខាងលើ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា មាន​រថយន្ត​ធុន​ធំ​ជា​ច្រើន​គ្រឿង​បាន​សម្រុក​ដឹក​ទំនិញ​នៅ​លើ​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ទើប​សមត្ថកិច្ច​បាន​ធ្វើការ​ពួនស្ទាក់ ឃាត់​រថយន្ត​ទាំងនោះ​ដោយ​មានការ​ស​ង្ស​យ័​ថា បង់ពន្ធ​មិន​គ្រប់​។

រថយន្ត​ចំនួន​៤​គ្រឿង​ខាងលើ​ដែល​កម្លាំង​ឃាត់​បាន​នោះ​រួម​មាន ១-​រថយន្ត​ម៉ាក​មី​ត​ស៊ុ​យ​ប៊ី​ស៊ី ហ្វុ​យ​សូ ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-២៣៧៥ រក​ឃើញ បង្កាន់ដៃ​លេខ R១២៤៣ ចុះ​ថ្ងៃ​ទី​១៨ តុលា ២០១៨ បញ្ជិការ​ប្រតិវេទ  i ១២២៧ ចុះ​ថ្ងៃ​ទី​១៨ តុលា ២០១៨ នាំ​ចូល​តាម​ច្រក ភ្នំ​ដិ​ន ។

២-​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-០០៨៨ រក​ឃើញ​បង្កាន់ដៃ​ពន្ធ R១២៧ និង​បញ្ជិកា​ប្រតិវេទ​លេខ i​ ១២២៥ ចុះ​ថ្ងៃ​ទី​១៨ តុលា ២០១៨ នាំ​ចូល​តាម​ច្រក ព្រែក​ចាក ។

៣-​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​បៃតងខ្ចី ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-១៣៩៥ រក​ឃើញ​បង្កាន់ដៃ R១២៧ និង​បញ្ជិការ​ប្រតិវេទ​លេខ ​i ១២៥ នាំ​ចូល​តាម​ច្រក​ព្រែក​ចាក​។

និង​៤-​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ពណ៌​ស ពាក់​ស្លាក​លេខ ៣A-១៨៣០ រក​ឃើញ​បង្កាន់ដៃ​ពន្ធ​R១២៤២ និង​បញ្ជិការ​ប្រតិវេទ​លេខ ​i ១២២៦ នាំ​ចូល​តាម​ច្រក​ភ្នំ​ឌិន​។ រថយន្ត​ទាំង​អស់នោះ​មាន​ដឹក​មី និង​ប្រេងឆា​។ ចំពោះ​ទំនិញ​មាន​មី និង​ប្រេងឆា មិន​ទាន់​បាន​រាប់​ចំនួន​ទេ​។

បច្ចុប្បន្ន ខាង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ធ្វើ​កំណត់
ហេតុ ប្រគល់​ទទួល ទៅ​អោយ​ខាង​សាខា​គយ និង​រដ្ឋាករ​ខេត្តកណ្តាល ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ