ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ស្ត្រី​ទី​មួយ​អា​មេ​រិ​ក​ចុះ​ចត​បន្ទាន់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យន្តហោះ​ដែល​ភរិយា​ប្រធានាធិបតី​អា​មេ​រិ​ក លោកស្រី​មី​ឡា​នី​យ៉ា​ត្រាំ​ជិះ ត្រូវ​បង្ខំ​ចុះ​ចត​បន្ទាន់​កាលពី​ថ្ងៃ​ទី​១៧​ តុលា ១០​នាទី​ក្រោយ​ការ​ហោះ​ឡើង​។ នោះ​ជា​ការ​ភ័យ​ខ្លាច​ខ្លាំង​មួយ​សម្រាប់​ស្ត្រី​ទី​មួយ​អា​មេ​រិ​ក ពេល​លោកស្រី​ធ្វើ​ដំណើរ​ទៅ​កាន់​ហ្វី​ឡា​ដែល​ហ្វី​យ៉ា យន្តហោះ​លោកស្រី​ជិះ​ត្រូវ​ហោះ​បក​ក្រោយ​ពេល​កំពុង​ហោះ​ហើរ…

សហរដ្ឋអាមេរិក ៖ យន្តហោះ​ដែល​ភរិយា​ប្រធានាធិបតី​អា​មេ​រិ​ក លោកស្រី​មី​ឡា​នី​យ៉ា​ត្រាំ​ជិះ ត្រូវ​បង្ខំ​ចុះ​ចត​បន្ទាន់​កាលពី​ថ្ងៃ​ទី​១៧​ តុលា ១០​នាទី​ក្រោយ​ការ​ហោះ​ឡើង​។

នោះ​ជា​ការ​ភ័យ​ខ្លាច​ខ្លាំង​មួយ​សម្រាប់​ស្ត្រី​ទី​មួយ​អា​មេ​រិ​ក ពេល​លោកស្រី​ធ្វើ​ដំណើរ​ទៅ​កាន់​ហ្វី​ឡា​ដែល​ហ្វី​យ៉ា យន្តហោះ​លោកស្រី​ជិះ​ត្រូវ​ហោះ​បក​ក្រោយ​ពេល​កំពុង​ហោះ​ហើរ មក​ពី​បញ្ហា​មេកា​និក​។

បណ្ដា​អ្នកកាសែត​ធ្វើ​ដំណើរ​ជាមួយ​លោកស្រី​មី​ឡា​នី​យ៉ា​ត្រាំ និយាយ​ពី​ការ​ធំក្លិន​ដូច​មាន​ភ្លើង​ឆេះ​ក្នុង​កាប៊ី​ន ក្រោយ​យន្តហោះ​នោះ​ហោះ​ចេញ​ពីមូលដ្ឋាន​យោធា​ANDREWS​ នា​ជាយក្រុង​វ៉ា​ស៊ិន​តោន​។​

លោកស្រី​បាន​ប្ដូរ​យន្តហោះ ដើម្បី​ទៅ​កាន់​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​ THOMAS JEFFERSON ក្រុង​ហ្វី​ដែល​ហ្វី​យ៉ា​ដូច​ការ​គ្រោងទុក ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនា​មួយ​របស់​លោកស្រី​ហៅ​យុទ្ធនាការ​ BE BEST(​ចូរ​ធ្វើ​អ្វី​ដែល​ប្រសើរ​) ​ផ្ដោត​លើ​សុខមាលភាព​និង​សុខភាព​របស់​កុមារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ