ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​អធិកអធម​នឹង​កើត​ឡើងជា​លើក​ទី​២​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ស្ទឹង​ត្រែង

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ពិធីបុណ្យ​អុំទូក​ត្រូវ​បាន​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​រៀបចំ​ជា​លើក​ទី​២​នៅ​ក្នុង​ឆ្នាំ​២០១៨​បន្ទាប់​ពិធី​ប្រពៃណី​នេះ​បាន​រៀបចំ​ម្តង​រួច​មក​ហើយ​កាលពី​២០១៧​ដោយ​មានការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​យ៉ាងច្រើន ប៉ុន្តែ​សមាសភាព​នៃ​បេក្ខភាព​ប្រឡងប្រណាំង​មាន​តែ​០៧​ទូក​ប៉ុណ្ណោះ​ធ្វើការ​ប្រកួតប្រជែង​ក្នុង​ពិធីបុណ្យ​អុំទូក​នោះ ។ ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ខេត្តស្ទឹងត្រែង​នឹង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ម្តងទៀត ប្លែក​ពី​ឆ្នាំ​មុន ដោយ​ឆ្នាំ​២០១៨​នេះ អាច​នឹង​មាន​ទូក​.​ងរ​ហូត​ដល់​១៨​ទូក​ឯណោះ…

ខេត្តស្ទឹងត្រែង ៖ ពិធីបុណ្យ​អុំទូក​ត្រូវ​បាន​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​រៀបចំ​ជា​លើក​ទី​២​នៅ​ក្នុង​ឆ្នាំ​២០១៨​បន្ទាប់​ពិធី​ប្រពៃណី​នេះ​បាន​រៀបចំ​ម្តង​រួច​មក​ហើយ​កាលពី​២០១៧​ដោយ​មានការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​យ៉ាងច្រើន ប៉ុន្តែ​សមាសភាព​នៃ​បេក្ខភាព​ប្រឡងប្រណាំង​មាន​តែ​០៧​ទូក​ប៉ុណ្ណោះ​ធ្វើការ​ប្រកួតប្រជែង​ក្នុង​ពិធីបុណ្យ​អុំទូក​នោះ ។

ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ខេត្តស្ទឹងត្រែង​នឹង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ម្តងទៀត ប្លែក​ពី​ឆ្នាំ​មុន ដោយ​ឆ្នាំ​២០១៨​នេះ អាច​នឹង​មាន​ទូក​.​ងរ​ហូត​ដល់​១៨​ទូក​ឯណោះ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គណៈ​ក​ម្មា​ការ​រៀបចំ​បុណ្យ​បុណ្យអុំទូក​ខេត្ត​ដែល​បាន​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​បញ្ហា​រៀបចំ​ទូក​.​ង តាម​ការ​កាលកំណត់​របស់​រដ្ឋបាល​ខេត្ត​នា​ពេល​ថ្មី​កន្លង​ទៅ​នេះ​។

លោក ហ៊ា​ង ប៉ូ​លី ប្រធាន​គណៈកម្មាធិការ​ផ្គូរ​ផ្គង់​ទូក​.​ង និង​ជា​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ មិន​មាន​អ្វី​ខុស​ពី​ឆ្នាំ​មុន​ទេ ក្នុង​នោះ​បណ្តា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុង ស្រុក ទាំងអស់​បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ​ដើម្បី​ចូលរួម​ពិធីបុណ្យ​អុំទូក និង​ប្រព្រឹត្ត​ទៅ​នៅ​ចុងខែ​វិច្ឆិកា ខាង​មុន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ