ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមមើលឡានធំដាច់ហ្វ្រាំងក្នុងល្បឿនយ៉ាង​លឿន…បុករះគេរះឯង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ យ៉ាង​ហោច​ណាស់​ មនុស្ស​ចំនួន​៦​នាក់​បាន​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ក្រោយ​ពី​រថយន្ត​ដឹក​អង្ករ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​៥​តោន បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្សុ​៊​ណា ដាច់​ហ្វ្រាំង​បង្ក​ការ​បុក​រះ នៅ​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្សុ​៊​ណាវេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ តុលា…

ខេត្តកំពង់ចាម ៖ យ៉ាង​ហោច​ណាស់​ មនុស្ស​ចំនួន​៦​នាក់​បាន​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ក្រោយ​ពី​រថយន្ត​ដឹក​អង្ករ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​៥​តោន បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្សុ​៊​ណា ដាច់​ហ្វ្រាំង​បង្ក​ការ​បុក​រះ នៅ​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្សុ​៊​ណាវេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ២០១៨ ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម គឺ​បុក​រះ​រថយន្ត​ដឹក​ដំឡូង​ធុន​ធំ​១​គ្រឿង​ទៀត ទើប​ទៅ​មុខ​លែង​រួច ។

ទោះបីជា​បែប​ណា ​លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម ទទួល​ផែន​សណ្តាប់ធ្នាប់​ឲ្យ​ដឹង​ថា អាច​ថា​ជា​សំណាង​ដែរ ដោយ​ទីតាំង​រង្វង់​មូល​ខាងលើ ពេល​នេះ​ មិនសូវ​មាន​សកម្មភាព​មមារញឹក មនុស្ស​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ មិនសូវ​កកកុញ​ប៉ុន្មាន នា​ពេល​កើតហេតុ​នោះ ។

លោក​ថា រថយន្ត​ដឹក​អង្ករពាក់​ស្លាក​លេខ​ភ្នំពេញ 3B 3067 បាន​បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្សុ​៊​ណា ក្នុង​ទិស​ដៅ​ពី​កើតមក​លិច ដោយ​ល្បឿន​លឿន ​បាន​បុក​រះ​រថយន្ត ម៉ូតូ​និង​មក​បុក​រថយន្ត​ធំ​ដឹក​ដំឡូង​ធុន​យក្ស​លាន់​ដូច​រន្ទះ រួច​ក៏​ក្រឡាប់​ហើយ​ចាក់​បាវ​អង្ករ​ចោល​ពេញ​លើ​ថ្នល់ និង​ខ្ចាយ​រាយ​ប៉ាយ​ផង​ដែរ​ចំ​រង្វង់​មូល ។

លោក​អធិការរង​បាន​ប្រាប់​បន្ត​ថា រថយន្ត​ដឹក​អង្ករ​បើកបរ​ដោយ​ឈ្មោះ សឹង សិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​អូក ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ដាច់​ហ្វ្រាំង​ពេល​ចុះ​ពីលើ​ស្ពាន រួច​បុក​រថ​យន្ត​ម៉ាក​ហ៊ី​យ៉ា​យ​ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-6042 ដឹក​ដំឡូង​ដែល​បើកបរ​ដោយ​ឈ្មោះ យឿ​ង រស្មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ខ្លូ​យ​ទី​៣ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​បាន​បុក​ម៉ូតូ​ម៉ាក​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​1F-2791 បើកបរ​ដោយ​ឈ្មោះ ស្រ៊ា​ន ស្រឿ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ស្រៃ​ស្ពៃ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។ ការ​ដាច់​ហ្វ្រាំង​នេះ​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ដល់​ទៅ​ចំនួន​៦​នាក់ ក្នុង​នោះ​ធ្ងន់​ម្នាក់​ជា​ស្ត្រី ខូច​រថយន្ត​២​គ្រឿង​កម្រិត​ធ្ងន់ធ្ងរ និង​ម៉ូតូ​១​គ្រឿង ។

គ្រោះថ្នាក់​នេះ​ដោយសារ​តែ​រថយន្ត​ដឹក​អង្ករ ពេល​ដែល​បើកបរ​ចុះ​ពីលើ​ស្ពាន​ជាន់​ហ្វ្រាំង​មិន​ស៊ី ទើប​បង្កើត​បាន​នូវ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ បាន​រថយន្ត​យក្ស​ដឹក​ដំឡូង​ជួយ​ទប់​នៅ​ចំ​រង្វង់​មូល កុំ​អី​មិនដឹង​បង្កើត​មហន្តរាយ​ធំធេង​ប៉ុណ្ណា​ទៀត​ឡើយ ។លោក​អធិការរង​នគរបាល​ក្រុង​កំពង់ចាម បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​ខាងលើ​នេះ​លោក​វរសេនីយ៍ត្រី អុ​ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម និង​លោក​ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការ​រង​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ផ្ទាល់ ដោយ​បាន​បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ជួយ​សម្រួល​ចរាចរណ៍​មិន​ឲ្យ​មានការ​កកស្ទះ ។

រថយន្ត​ដែល​ក្រឡាប់​ត្រូវ​បាន​ស្ទូច​ឡើង​និង​បាន​អូស​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់​ចាម ដោះស្រាយ​តាម​ច្បាប់ ។ មានការ​កត់​សម្គាល់ថា ទីតាំង​បុក​រះ​នេះ​កើត​មាន​គ្រោះថ្នាក់​បន្តបន្ទាប់ ចំនួន​៤​លើក មក​ហើយ បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​ក៏​មិន​ក្រោម​១០​នាក់​ដែរ ដោយសារ​រថយន្ត​ធុន​ធ្ងន់​បើក​ចុះ​ពី​ស្ពាន​ហើយ​ត្រូវ​ដាច់​ហ្វ្រាំង​ដូច​គ្នា​បែប​នេះ ដែល​មាន​តែ​រង្វង់​មូល​មួយ​នេះ​ជួយ​ទប់​ដំណើរ ៕ ​

អត្ថបទសរសេរ ដោយ