ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នល់​ឯណា​ទៅ​ទប់​ជាប់​លោក​អ្ហើ​យ បើ​លេង​ដឹង​ដូច​ដឹង​យក្ស​អ​ញ្ចឹ​ង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយ​សង្កេត​ឃើញ​ផ្លូវថ្នល់​តែងតែ​មានការ​ស្រុត និង​រង​ការ​ខូចខាត​អស់​ជា​ច្រើន​កន្លែង​រហូត​មក​ដល់​ពេល​នេះ​ក្រុម​ជញ្ជីង​ចល័ត​របស់​ក្រសួង​សាធារណៈ និង​ដឹក​ជញ្ជូន​ដែល​ដឹកនាំ​ដោយ​លោក សេង ឈុ​ន អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ទទួល​បន្ទុក​ប្រធាន​គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ​ទម្ងន់…

ខេត្ត​ប៉ៃលិន ៖ ដោយ​សង្កេត​ឃើញ​ផ្លូវថ្នល់​តែងតែ​មានការ​ស្រុត និង​រង​ការ​ខូចខាត​អស់​ជា​ច្រើន​កន្លែង​រហូត​មក​ដល់​ពេល​នេះ​ក្រុម​ជញ្ជីង​ចល័ត​របស់​ក្រសួង​សាធារណៈ និង​ដឹក​ជញ្ជូន​ដែល​ដឹកនាំ​ដោយ​លោក សេង ឈុ​ន អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ទទួល​បន្ទុក​ប្រធាន​គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ​ទម្ងន់ និង​ជា​ប្រធាន​គណៈ​ក​ម្មា​ការ​សុវត្ថិភាព​ចរាចរណ៍​បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​ធ្វើការ​ចុះ​ត្រួតពិនិត្យ និង​ផាកពិន័យ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទំនិញ​លើស​ទម្ងន់ ។

ហេតុការណ៍​ចុះ​ត្រួតពិនិត្យ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ឃាត់​ត្រួតពិនិត្យ និង​ផាកពិន័យ​មាន​ចំនួន​៥​គ្រឿង ដោយ​ក្នុង​នោះ​មាន ទី​១-​ឈ្មោះ វេ​ង សុខ​ថា ភេទ​ប្រុស ជា​អ្នកបើកបរ​រថយន្ត​យី​ឌុ​ប ក្រុមហ៊ុន​ឯកជន ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3A-4283 ដឹក​ម្ទេស​ទម្ងន់​ចំនួន​៣៥.០៧០​តោន​, ទី​២-​ឈ្មោះ ម៉េ​ន ហ៊ុយ ភេទ​ប្រុស ជា​អ្នកបើកបរ​រថយន្ត​យី​ឌុ​ប ក្រ​ហ៊ុន​ឯកជន ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3A-7126 ដឹក​អេ​ត​ចាយ​ទម្ងន់​ចំនួន ៣៣.២៤០​តោន​, ទី​៣- ឈ្មោះ សេង វឿ​ន ភេទ​ប្រុស ជា​អ្នកបើកបរ​រថយន្ត​យី​ឌុ​ប​ក្រុមហ៊ុន​ឯកជន ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3B-0653 ដឹក​អេ​ត​ចាយ ទម្ងន់​ចំនួន ៥៥.៥០០​តោន​, ទី​៤-​ឈ្មោះ ហ៊ីង សុខ ភេទ​ប្រុស ជា​អ្នកបើកបរ​រថយន្ត​យី​ឌុ​ប ក្រុមហ៊ុន​ឯកជន ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3A-5968 ដឹក​អេ​ត​ចាយ​ទម្ងន់​ចំនួន ៤២.៨៣០​តោន និង​ទី​៥-​ឈ្មោះ ញេ​ង ញ​ង់ ភេទ​ប្រុស ជា​អ្នកបើកបរ​រថយន្ត​យី​ឌុ​ប ក្រុមហ៊ុន​ឯកជន ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 3A-3680 ដឹក​អេ​ត​ចាយ​ទម្ងន់​ចំនួន ៣៨.៥១០ តោន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក សេង ឈុ​ន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ខាង​ថ្នាក់លើ​តែងតែ​ស្រែក​ប្រកាសប្រាប់​ជា​ហូរហែ​ស្ទើរ​ស្លាប់ សូ​ម្បី​តែ​សម្តេច​ក៏​មាន​ប្រសាសន៍​ណែនាំ​ចំពោះ​បញ្ហា​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​ការ​កំណត់ និង​រថយន្ត​កែ​ច្នៃ​ទ្រុង​ខុស​បច្ចេកទេស​នេះ​ដែរ ។ ប៉ុន្តែ​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ​ហាក់ដូចជា​នៅ​តែ​មិន​ព្រម​ស្តាប់ ឬ​ធ្វើ​តាម​នោះ​ឡើយ ទើប​ខាង​អាជ្ញាធរ​រៀបចំ​មាន​ចំណាត់ការ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ