ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោះ​! មក​ស្គាល់​ទូកង​ទាំង​១២​នឹង​ត្រៀម​ប្រណាំង​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ខេត្តបន្ទាយមានជ័យ​ត្រៀម​ទូកង​ចំនួន​១២ ប្រឡងប្រណាំង​ក្នុង​ខេត្ត​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ឆ្នាំ​២០១៨ ត្រូវ​បាន​ប្រជុំ​ត្រៀម​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​សាលា…

បន្ទាយ​មាន​ជ័យ ៖ ខេត្តបន្ទាយមានជ័យ​ត្រៀម​ទូកង​ចំនួន​១២ ប្រឡងប្រណាំង​ក្នុង​ខេត្ត​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ឆ្នាំ​២០១៨ ត្រូវ​បាន​ប្រជុំ​ត្រៀម​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​សាលា ខេត្តបន្ទាយមានជ័យ ។

លោក​សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ការ​បង្កើត​គណៈកម្មការ​អនុ​គណៈកម្មការ​ទទួល​បន្ទុក​រៀបចំ​ការ​ប្រណាំងទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក និង​ស្តង់​ពិ​ព័រ​ណ៌​ភូមិ​មួយ​ផលិតផល​មួយ នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​ឱកាស​អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​អុំទូកបណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ឆ្នាំ​២០១៨ ។

លោក​បាន​បញ្ជាក់​ថា ក្នុង​ពិធីបុណ្យ​អុំទូក​ខេត្តបន្ទាយមានជ័យ ត្រៀម​ទូកង​ចំនួន​១២ ដែល​ត្រូវ​ប្រណាំង​ចាប់ពី​ថ្ងៃ​ទី​១៤-១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​១-​ទូក​ចំណុះ​៧៦​នាក់ ឈ្មោះ​ព្រះ​ពន្លា​មាន​ជ័យ​បារមី​ស្រី​ខ្មៅ ២- ទូក​ចំណុះ​៦៩​នាក់ មានឈ្មោះ មង្គល​បូ​រី​មាន​ជ័យ​បារមី​នាយ​កន​សន្តិភាព ៣-​ទូក​ចំណុះ​៦៣​នាក់ មានឈ្មោះ​ពិសី​មាន​ជ័យ​បារមី​ស្រី​ស្អាត ៤-​ទូក​ចំណុះ​៤៧​នាក់ មានឈ្មោះ​ព្រះ​ពន្លា​មាន​ជ័យ​បារមី​ស្រី​ក្រលេក​ញញឹម ៥.​ទូក​ចំណុះ​៤៥​នាក់ មានឈ្មោះ​តេ​ជោ​មាន​ជ័យ​បារមី​នាគរាជ ៦-​ទូក​ចំណុះ​៤៥​នាក់ មានឈ្មោះ​សំរែក​រាជ​សី​រស្មី​ទេពធីតា ៧-​ទូក​ចំណុះ​២២​នាក់ មាន​ចំនួន​៦​ដែល​សរុប​កីឡាករ​អុំទូក​ចំនួន​៤៥៥​នាក់ ។

លោក​សួន បវរ បាន​បញ្ជាក់​ថា ក្នុង​ពិធី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ឆ្នាំ​២០១៨ ខេត្តបន្ទាយមានជ័យ ត្រូវ​ប្រណាំង​ចាប់ពី​ថ្ងៃ​ទី​១៤-១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ដងស្ទឹង​សិរី​សោភ័ណ បរិវេណ​សកល​វិទ្យាល័យ​មាន​ជ័យ និង​មាន​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក និង​ស្តង់​ពិ​ព័រ​ណ៌​ភូមិ​មួយ​ផលិតផល​មួយ​នេះ ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កីឡា​ប្រណាំងទូក​ប្រពៃណី​យ​ខ្មែរ និង​វប្បធម៌ ហើយ​បញ្ចប់​ការ​ប្រណាំងទូក​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ និង​មន្ទី​អង្គភាព​ពាក់ព័ន្ធ​ជូន​ពានរង្វាន់​សម្រាប់​អ្នក​ទទួល​ជ័យ​លា​ភី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ