ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​តាម​ទី​សាធារណៈ នៅ​តែ​ជា​បញ្ហា​ដដែល

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សកម្មភាព​សំអាត​អនាម័យ​បរិស្ថាន​ពី​សំណាក់​រដ្ឋបាល​ឃុំ​វាល​រេញ គេ​សង្កេត​ឃើញ​មាន​ភាព​សកម្ម​ផុលផុស ក្នុង​ការ​ចុះ​រើស​ប្រមូល​សំរាម​តាម​ទី​សាធារណៈ​នៅ​ត្រង់​ចំណុច​ប្រជុំជន ចំណតរថយន្ត ជា​ពិសេស​នៅ​ចំណុច​សួនច្បា​រង្វង់​មូល​វាល​រេញ ដែល​ជា​កន្លែង​ចំណុច​ផ្លូវ​ប្រសព្វ និង​ជាទី​ក​ន្លែ​លំហែ ហាត់ប្រាណ…

ខេត្ត​ព្រះ​សីហ​នុ ៖ សកម្មភាព​សំអាត​អនាម័យ​បរិស្ថាន​ពី​សំណាក់​រដ្ឋបាល​ឃុំ​វាល​រេញ គេ​សង្កេត​ឃើញ​មាន​ភាព​សកម្ម​ផុលផុស ក្នុង​ការ​ចុះ​រើស​ប្រមូល​សំរាម​តាម​ទី​សាធារណៈ​នៅ​ត្រង់​ចំណុច​ប្រជុំជន ចំណតរថយន្ត ជា​ពិសេស​នៅ​ចំណុច​សួនច្បា​រង្វង់​មូល​វាល​រេញ ដែល​ជា​កន្លែង​ចំណុច​ផ្លូវ​ប្រសព្វ និង​ជាទី​ក​ន្លែ​លំហែ ហាត់ប្រាណ ពី​សំណាក់​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ។

ជាមួយ​និង​សកម្មភាព​នេះ លោក​ខូ​វ ថា​និ​ត មេឃុំ​វាល​រេញ​ដែល​ជា​ឃុំ​ប្រជុំជន​ផ្សារ បានអោយ​កោះសន្តិ
ភាព​ដឹង​ថា ក្រៅ​តែ​ពី​ការ​ចុះ​រៀបចំ​ណ្តា​ប់​ធ្នាប់ នៅ​មុខ​ប្រជុំជន​ផ្សារ តាម​ចិញ្ចើម​ផ្លូវជាតិ បញ្ហា​អនាម័យ​បរិស្ថាន​នៅ​ទីប្រជុំជន​ហើយ​នោះ ក៏ជា​ចំណុច​យ៉ាង​យកចិត្តទុកដាក់​បំផុត​មួយទៀត​ពី​សំណាក់​លោក សរ កក្កដា​អភិបាលស្រុក​ព្រៃ​នប់ រហូត​មានការ​ចុះ​ផ្ទាល់ ហើយ​ណែនាំ​ជា​ប្រចាំ ដល់​មន្ត្រី​ពាក់ព័ន្ធ ជា​ពិសេស​រដ្ឋបាល​ឃុំ អោយ​បង្កើន​ស្មារតី​សហការ​ចុះ​សំអាត រើស​សំរាម និង​បំផុស​ចលនា​អោយ​ពលរដ្ឋ​មានការ​យល់​ដឹង​អោយ​បាន​ច្រើន ជាមួយ​និង ប​ញ្ហ​អនាម័យ​បរិស្ថាន ។

លោក​មេឃុំ​បាន​បន្ត​ថា ជាមួយនឹង​សកម្មភាព​នេះ ធុងសំរាម​ត្រូវ​បាន​ផ្តល់​មក​ជា​បន្ត​ទៀត តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​រដ្ឋបាល​ស្រុក ដាក់​តាម​ទី​សាធារណៈ ដើម្បី​ជា​ការ​លើកកំពស់​ស្មារតី​ពលរដ្ឋ​អោយ​ចេះ​យល់​ពី​ការ​វេច​ខ្ចប់​ដាក់​តាម​ធុង​ដែល​មាននៅ​ជិត​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ