ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​សកកម្ម​មនុស្សធម៌​ក្នុងស្រុក​ចំនួន​២​នៅ​បាត់ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គ្រូពេទ្យ​ស្ម័គ្រចិត្ត​មក​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី ដែល​ដឹកនាំ​ដោយ​អ្នកស្រី អេ​វែ​ន ក្នុង​បេសកកម្ម​មនុស្សធម៌​នៅ​កម្ពុជា បាន​រួម​សហការ​ជាមួយ ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ គ្រូពេទ្យ​ស្ម័គ្រចិត្ត​មក​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី ដែល​ដឹកនាំ​ដោយ​អ្នកស្រី អេ​វែ​ន ក្នុង​បេសកកម្ម​មនុស្សធម៌​នៅ​កម្ពុជា បាន​រួម​សហការ​ជាមួយ ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង តាម​រយៈ​លោក ឡោក ហ៊ួ​រ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ចុះ​ជួយ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជា​ពលរ​ដ្ធ​ដោយ​ឥត​គិតថ្លៃ និង​ផ្តល់​ជូន​វ៉ែនតា​ជូន​ចាស់ជរា​តាម​ត្រូវការ​ប្រើប្រាស់ ។

ប្រជាពលរដ្ឋ​បាន​ទទួល​ការ​ពិនិត្យ ព្យាបាល​មាន​ចំនួន​១៩០០​នាក់ ដែល​ជួប​ការ​លំបាក​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្តបាត់ដំបង​មាន​ចំនួន​៤​ឃុំ ក្នុង​នោះ​២​ឃុំ​ក្នុងស្រុក​មោង​ឬ​ស្សី និង ២​ឃុំ​ទៀត គឺ​ឃុំ​តា​ប៉ុន​និង ឃុំ​អន្លង់​វិល ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ។

តំណាង​ប្រជាជន​នៅ​ឃុំ​តា​ប៉ុន បាន​បញ្ជាក់​ថា អនិច្ចា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​នេះ កន្លង​មក​បាន​ទទួល​រង​គ្រោះ​ដោយសារ​ឆ្លង​ជម្ងឺអេដស៍ តាម​រយៈ​គ្រូពេទ្យ​ម្នាក់ ដែល​មិន​បាន​រៀនសូត្រ ឱ្យ​បាន​ត្រឹមត្រូវ តែ​ដោយ​បាន​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់ បាន​ជំរុញ​វិស័យ​សុខាភិបាល​កន្លង​មក ទើប​ពេល​នេះ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ។

កន្លង​មក តែងតែមាន​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជាតិ និង​អន្តរជាតិ មក​តាមដាន​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​វិល​ត្រឡប់​នៃ​ជំងឺ​ឆ្លង​នោះ​វិល​មក​ជា​ថ្មី​ម្តងទៀត តែ​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​តែងតែ​ទទួល​បានការ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ