ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​១១៨​រូប​ប្រឈម​នឹង​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សោម សូលី​ដា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការ គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ លោក សោម សូលី​ដា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការ គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ថា​សមាជិក​១១៨​នាក់​ជា​អតីត​អ្នកតំណាង​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ប្រឈម​នឹង​ការ​លុបឈ្មោះ​ចេញពី​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​ថ្មី​នេះ​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ឆ្នាំ​២០១៨​នេះ​នៅ​ពេល​ដែល​មានការ​បិទ​បញ្ជី​ឈ្មោះ​ដំបូង​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ខាង​មុខ ។

គួរ​បញ្ជាក់​ថា អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ហាមឃាត់​ពី​ការ​ធ្វើ​នយោបាយ​ចំនួន​៥​ឆ្នាំ​បន្ទាប់​ពី​រំលាយ​គណបក្សប្រឆាំង​មួយ​នេះ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

លោក​អគ្គ​លេខា​ធី​ការ​រង​នៃ គ​.​ជ​.​ប បាន​ថ្លែង​ថា ការ​ធ្វើ​ប​ច្ចប្ប​ន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ថ្មី​នេះ​មានមុខ​សញ្ញា​បី​ដែល​ត្រូវ​លុប​គឺ​១-​ឈ្មោះ​អ្នក​ស្លាប់​, ២-​អ្នក​ផ្លាស់​ទីលំនៅ​ចេញ​, ៣-​ឈ្មោះ​ស្ទួន និង​៤-​អ្នក​ត្រូវ​បាន​ដកហូត​សិទ្ធិ​បោះ​ឆ្នោត ។

នៅ​ពេល​លុប​នោះ ឈ្មោះ​នោះ​មិន​ទាន់​មាន​ទាំងស្រុង​ទេ​តែ​ត្រូវ​បាន​ស្រង់​ចេញ​បញ្ជី​បោះ​ឆ្នោត​ដាក់​ក្នុង​បញ្ជី​ដែល​ត្រូវ​លុប ។ លោក​អគ្គលេខាធិការ​រង​បាន​បញ្ជាក់​ថា ការ​បិទ​បញ្ជី​ដំបូង​ដើម្បី​ឲ្យ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​ប្តឹង​តវ៉ា​នៃ​ឈ្មោះ​របស់​គាត់​មិន​មាននៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង​តែ​បែរជា​មាននៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​លុប ។

នៅ​ក្នុង​នោះ​ឈ្មោះ​ស្ទួន​ក៍​ត្រូវ​បាន​ស្រង់​ចូល​ក្នុង​បញ្ជី​ត្រូវ​លុប​នេះ​ដែរ មាន​ន័យ​ថា បាន​ចុះ​ឈ្មោះ​ពីរ​ដង​ច្បាប់​អនុញ្ញាត​ឲ្យ គ​.​ជ​.​ប លុបឈ្មោះ​ចុះ​មុន និង​រក្សា​ឈ្មោះ​ចុះ​ក្រោយ តែ​សាមីខ្លួន​អាច​ប្តឹង​សុំ​រក្សា​ឈ្មោះ​នៅ​ឃុំ​/​សង្កាត់​ណាមួយ​ដែល​ខ្លួន​ចង់​រក្សា​ទុក​បាន បញ្ជី​ឈ្មោះ​ដំបូង​និង​បញ្ជី​ឈ្មោះ​ត្រូវ​លុប​បិទ​ព្រម​គ្នា​ផង​ដែរ ៕

កែសម្រួលដោយ