ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​លើ Twitter របស់ Phil Foden ជ្រាប​ដល់​បេះដូង​អ្នកគាំទ្រ Man City

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា សារ​ខ្លី​របស់​កីឡាករ​វ័យក្មេង Phil Foden បង្ហោះ​លើ​បណ្តាញ​សង្គម Twitter…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា សារ​ខ្លី​របស់​កីឡាករ​វ័យក្មេង Phil Foden បង្ហោះ​លើ​បណ្តាញ​សង្គម Twitter បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្លិប​មេឃ​ខៀវ​ពេញចិត្ត​យ៉ាង​ខ្លាំង ។

កីឡាករ​ពន្លក​ថ្មី​រូប​នេះ ត្រូវ​បាន​រើស​យក​មក​ប្រឡូក​លើ​វិស័យ​បាល់ទាត់​ដោយ​ក្លិប Man City តាំងពី​នៅ​អាយុ​៨​ឆ្នាំ​មក​ម្ល៉េះ​។ ដូចនេះ​រូបគេ​បាន​ចំណាយពេល​ជាមួយនឹង Man City តាំងពី​ពេល​ចាប់ផ្តើម​ដំបូង​រហូត​មក​ដល់​សព្វថ្ងៃ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ Man City ជា​ច្រើន​ស្រឡាញ់​និង​ចូល​ចិត្ត ។

Foden ត្រូវ​បាន​ចាត់ទុកជា​កីឡាករ​លេចធ្លោ​បំផុត ក្រោយ​ពី​បាន​ចាក​ចេញពី​សាលាបង្រៀន​បាល់ទាត់​របស់​ក្លិប City នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​ក៏​បាន​ឈ្នះ Premier League បន្ទាប់​ពី​ឡើង​ទាត់​ឲ្យ​ក្រុម​មេឃ​ខៀវ​បាន​៥​ដង កាលពី​ឆ្នាំ​មុន ។

នៅ​ក្នុងឆ្នាំនេះ Foden កាន់តែ​លេចធ្លោ ដោយសារ​តែ​រូបគេ​អាច​មានឱកាស​លេង​ឲ្យ Man City បាន​ដល់​ទៅ​១៤​ដង ។ អ្នកគាំទ្រ​របស់ City អាច​យល់​ពី​អារម្មណ៍​របស់ Foden ព្រោះតែ​ពួក​គេ​មាន​បំណង​ដូច​គ្នា​ក្នុង​ការ​ធ្វើ​ឲ្យ​ក្លិប​មាន​អនាគត​ល្អ ។

ដូចនេះ ពួក​គេ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​សារ​បង្ហោះ​របស់​កីឡាករ​វ័យក្មេង​រូប​នេះ អំពី​អារម្មណ៍​រំភើប​នឹង​មក​លេង​ឲ្យ City នៅ​ស​ប្តា​ហ៍​ក្រោយ ។ សារ​នោះ​សរសេរ​ថា ៖«​ត្រឡប់​ទៅ Man City វិញ​ពេល​នេះ ហើយ​ខ្ញុំ​ពិតជា​មិន​អាច​រង់ចាំ​ទេ​។ <3 » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ