ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​គ្រាន់តែ​ឃើញ​ភិតភ័យ និង​ញាប់ដៃ​ញាប់​ជើង​គ្រប់​គ្នា

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​បាន​ញាប់ដៃ​ញាប់​ជើង​គ្រប់​គ្នា​ក្នុង​ការ​ជួយ​សម្រួល​ដល់​នារី​ដែល​បាន​ដួល​សន្លប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ភូមិ​អង្គ​សុ​គ​ន្ធា ឃុំ​មហា​ឬ​ស្សី…

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​បាន​ញាប់ដៃ​ញាប់​ជើង​គ្រប់​គ្នា​ក្នុង​ការ​ជួយ​សម្រួល​ដល់​នារី​ដែល​បាន​ដួល​សន្លប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ភូមិ​អង្គ​សុ​គ​ន្ធា ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្មករ​កម្មការិនី​ប្រមាណ​ជិត​១០០​នាក់​/ ១០,០០០​នាក់ មាន​អាកា​រៈ​ភិតភ័យ​បែប​នេះ ។ ដែល​ហេតុការណ៍​ដំបូង​ឡើយ ដោយ​មាន​បងប្អូន​កម្មករ​កម្មការិនី​ម្នាក់​ឈ្មោះ យ៉េ​ង ស៊ី​ឌី​ម ភេទ​ស្រី អាយុ៣៤​ឆ្នាំ អត្តលេខ​Q201890570 ធ្វើការ​នៅ​ក្រុម H8 ទើបតែនឹង​ចូល​ធ្វើការ​ថ្មី កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ សង្ស័យ​ថា គាត់​មាន​ជំងឺ​ប្រចាំ​កាយ​បាន​ធ្វើការ​ស្រែក​ឡូឡា​ខ្លាំង​ៗ បណ្ដាល​ឲ្យ​កម្មករ​ដទៃ​ទៀត​ដែល​នៅ​ក្បែរ​បានឃើញ និង​ឮក៏​មាន​អារម្មណ៍​ភិតភ័យ​ ឃើញ​ដូច្នោះ​អ្នកខ្លះ​ក៏​បាន​រត់​ចេញ​មក​ក្រៅ ​អ្នកខ្លះ​មាន​អាកា​រៈ​ស្ទើរ​ខ្យល់ ស្ទើរ​វិលមុខ​ក៏​បាន​ទន់ដៃទន់ជើង​ដួល​សន្លប់​ងងឹតមុខ ។

លោក​ចឹក បូ​រិ​ន្ទ ប្រធាន​មន្ទីរ​កា​ងារ​ខេត្ត​បាន​ប្រាប់​ថា កម្មករ​សរុប​នៃ​រោងចក្រ​វី​ស្តា​ស៊ូ ដែល​ស្ថិត​នៅ​ភូមិ​អង្គ​សុ​គ​ន្ឋា ឃុំ​មហា​ឬ​ស្សី ស្រុក​គង​ពីសី​នេះ​មាន​ចំនួន​១០០០០​នាក់ ។

ប្រភព​បន្ត​ទៀត​ថា ក្នុង​នោះ​ហេតុការណ៍​នេះ​ដែរ ត្រូវ​បានការ​ជួយ​សម្របសម្រួល​ និងជួយ​សង្គ្រោះ​បឋម​ពី​ក្រុមការងារ​សន្ដិសុខ​យាម​ក្រុមហ៊ុន​កងកម្លាំង​នគរបាល​ប៉ុស្តិ៍ ស្រុក និង​មាន​មន្ដ្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើន​បាន​ជួយ​បញ្ជូន​បងប្អូន​កម្មករ​ទៅ​កាន់​គ្លីនិក​ឯកជន និង​មួយ​ចំនួន​ទៀត​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​គងពិសី ។

តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយឯក ឃឹម សុ​ផា​ន់​រ៉ា អធិការ​ស្រុក​គងពិសី​ថា កម្មករ​ដែល​បាន​ញ្ជូ​ន​ចេញ​ទៅ​មន្ទីរពេទ្យ​បង្អែក និង​គ្លីនិក​ឯកជន គឺ​មាន​ចំនួន​ប្រមាណ​ជិត​១០០​នាក់ ប៉ុន្តែ​ក្នុង​នោះ​មាន​អ្នកខ្លះ​ក៏​ជា​អ្នក​ជួយ​គ្រា​គេ ហើយអ្នក​ដែល​មាន​អាកា​រៈ​ធ្ងន់ ស្រាល ទៅ​ដល់​ពេទ្យ​ខ្លួន​ក៏​រៀង​វិលមុខ​ក៏​សម្រាក​នៅ​ពេទ្យ​តែ​ម្ដង​ ទើប​ឃើញ​មាន​ចំនួន​ច្រើនបែបនេះ ។

បច្ចុប្បន្ន​កម្មករ​ទាំងអស់​មាន​អាកា​រៈ​ធូ​ស្រាល​វិញ​ហើយ មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ