ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មហន្តរាយ​ធម្មជាតិ​មក​មួយ​ប្រាវ​អស់​ផ្ទះ​៥​ខ្នង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះ​ធម្មជាតិ​ខ្យល់​ក​ន្ទ្រា​ក់បក់​បោក​បណ្តាល​ឱ្យ​ដួល​រលំ​ផ្ទះ​ពលរដ្ឋ​អស់​ចំនួន​៥​ខ្នង ស្ថិត​នៅ​ចំណុច​ត្រាំ​កង់ ក្នុងភូមិ​ដៃ​អាវ ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន…

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះ​ធម្មជាតិ​ខ្យល់​ក​ន្ទ្រា​ក់បក់​បោក​បណ្តាល​ឱ្យ​ដួល​រលំ​ផ្ទះ​ពលរដ្ឋ​អស់​ចំនួន​៥​ខ្នង ស្ថិត​នៅ​ចំណុច​ត្រាំ​កង់ ក្នុងភូមិ​ដៃ​អាវ ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ក្នុង​នោះ​ខូចខាត​ទាំងស្រុង​ដួល​ដល់​ដី​២​ខ្នង និង​ប៉ើង​ដំបូល​៣​ខ្នង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​គ្រោះ​ក្នុង​ហេតុ​ការ​គ្រោះ​ធម្មជាតិ​នោះ​ឡើយ ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​វ៉ា​រិ​ន​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ក្នុង​ករណី​ខាងលើ​មានឈ្មោះ​ដូច​ខាងក្រោម ទី​១-​ឈ្មោះ សួន សុ​ផាត ភេទ​ប្រុស និង​ប្រពន្ធ​ឈ្មោះ ធូ សារី មុខរបរ​កសិករ មានផ្ទះ​ទំហំ ៤×៥ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​ប៉ើង​ដំបូល​, ទី​២-​ឈ្មោះ ទួ​ច ថៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ធី សុខ អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ ផ្ទះ​ទំហំ ៧×៤ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ប៉ើង​ដំបូល​, ទី​៣-​ឈ្មោះ សុខ ធា​រី (​ប្តី​) អាយុ​៤០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហ៊ា​ង ហារី អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ ផ្ទះ​ទំហំ ៦×៩ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ប៉ើង​ដំបូល​, ទី​៤-​ឈ្មោះ ថូ សៀម អាយុ​៥០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ តៃ រិច អាយុ​៥១​ឆ្នាំ មុខរបរ​កសិករ ផ្ទះ​ទំហំ ៣×៥ ធ្វើ​អំ​ឈើ​ប្រក់​ស័ង្កសី ដួល​រលំ​ដល់​ដី​ខូច​ទាំងស្រុង និង​ទី​៥-​ឈ្មោះ ព្រេ​ជ ពុ​ច អាយុ​២៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ចេ​ង ស្រី​នាង អាយុ​២០​ឆ្នាំ មុខរបរ​កសិករ ដែល​មានផ្ទះ​ទំហំ ៤×៣ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ដួល​រលំ​ដល់​ដី​ខូច​ទាំងស្រុង ។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ករណី​គ្រោះ​ធម្មជាតិ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​វ៉ា​រិ​ន​នេះ​ពុំ​បណ្តាល​ឱ្យ​មនុស្ស ឬ​សត្វពាហនៈ​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ