ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​ជាក់ស្តែងហាត់​បា.ញ់​គ្រាប់​ពិត​ចម្ងាយ​១០០​ម៉ែត្រ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ត្រី សួន សុ​ន នាយក​សាលា​ពល​ទាហាន​ទី​៥​បាន​ចុះ​ជួប​សំណេះសំណាល និង​ពិនិត្យ​សកម្មភាព​លំ​ហាត់​បាញ់​គ្រាប់​ពិត​ជាក់ស្តែង​របស់​សិក្ខាកាម​វគ្គ​ហ្វឹកហ្វឺន…

ខេត្តបាត់ដំបង ៖ ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ត្រី សួន សុ​ន នាយក​សាលា​ពល​ទាហាន​ទី​៥​បាន​ចុះ​ជួប​សំណេះសំណាល និង​ពិនិត្យ​សកម្មភាព​លំ​ហាត់​បាញ់​គ្រាប់​ពិត​ជាក់ស្តែង​របស់​សិក្ខាកាម​វគ្គ​ហ្វឹកហ្វឺន វិ​ក្រិ​យ្យ​ការ ១.២ ដែល​បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​អស់​រយៈពេល​១៧១​ថ្ងៃ​កន្លង​មកនេះ​នៅ​សាលា​ពល​ទាហាន​ទី​៥ (​បឹង​ជរា​ជ​) ស្ថិត​ក្នុងភូមិ​បត់​សាលា ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

នៅ​ក្នុង​សកម្មភាព​នៃ​ការ​បាញ់​គ្រាប់​ពិត​របស់​កម្លាំង​សិក្ខាកាម​វគ្គ​ហ្វឹកហ្វឺន​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​វាស់​ស្ទង់​កម្រិត​ជំនាញ និង​ការ​យល់​ដឹង​សមត្ថភាព គុណភាព ដែល​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​កង​យោធពលខេមរភូមិន្ទ​ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន និង​ក្រោយ​ពី​បាន​រៀនសូត្រ​កន្លង​មក​នេះ​ទទួល​បាន​កម្រិត​ណា ។

មុន​នឹង​សិក្ខាកាម​ធ្វើ​សកម្មភាព​លំ​ហាត់​បាញ់​គ្រាប់​ពិត​តំណាង​គ្រូ​យោធា​ចា​រ្យ​បាន​ធ្វើការ​បង្ហាញ​លក្ខណៈ​នៃ​ការ​ហ្វឹកហាត់​នៅ​យុទ្ធវិធី និង​កាយវិការ​ផ្តល់​ជូន​ដល់​កងកម្លាំង​បាន​យល់​កាន់តែ​ច្បាស់​​ផង​ដែរ ។

នៅ​ក្នុង​សក្ម​ម​ភាព​នៃ​ការ​បាញ់​គ្រាប់​ពិត​ជាក់ស្តែង​របស់​សិក្ខាកាម​វគ្គ​ហ្វឹកហ្វឺន​ចំនួន​២៣៨​នាក់​ត្រូវ​បាន​ចែក​ចេញ​ជា​១១​ក្រុម​បាញ់​ដែល​ក្នុង​១​ក្រុម​មាន​២០​នាក់ និង​បាន​ចែក​ចេញ​២០​បំ​នូ​ក​បាញ់ ដោយ​ប្រើប្រាស់​កាំភ្លើង AK47 និង​មាន​ចម្ងាយ​១០០​ម៉ែត្រ ម៉ែត្រ​តំរង់​លេខ​៤ កាយវិការ​បាញ់​ដេក បាញ់​លត់​ជង្គង់ ដោយ​គ្មាន​រយៈពេល​កំណត់ ។

ជាក់ស្តែង​ការ​ធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិត​នៅ​លើ​ទីលាន​នេះ​ដែល​ជា​លទ្ធផល​ស្តែង​ចេញ​គួរ​អោយ​កត់សំគាល់​ហើយ​វគ្គ​ហ្វឹកហ្វឺន​វិ​ក្រិ​ត្យ​ការ​នេះ​នឹង​ត្រៀម​ធ្វើ​ពិធី​បិទ​នា​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ខាង​មុខ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ