ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​៣​នាក់​នេះ​ពិតជា​ថ្លើមធំ​មែន

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថ​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​៣​នាក់ និង​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​៤០៤​កញ្ចប់ និង​សម្ភារ​មួយ​ចំនួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា…

ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថ​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​៣​នាក់ និង​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​៤០៤​កញ្ចប់ និង​សម្ភារ​មួយ​ចំនួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ករណី​ចុះ​បង្ក្រាប​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​មន្ទីរ​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់​រោ​ទិ៍​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជា​ការ​រង​ទទួល​ការងារ​យុត្តិធម៌​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​​ស្ថិត​នៅ​ចំណុច​ជិត​ព្រំដែន ស្ថិត​ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​៣​នាក់ ប្រុស​២​នាក់ ស្រី​១​នាក់ ។

មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​និង​វត្ថុ​តាង​រួម​មាន​ទី​១-​ឈ្មោះ ហ្វៀ​ង ធី​ធឿ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រា​ដក មាន​ទីលំនៅ​ភូមិ​អូ​យាង​តី សង្កាត់​បិ​ន​ហៀ​ប ស្រុក​តៀង​តី​ង ខេ​ត្តឡុង​អាន ប្រទេស​វៀតណាម​, ទី​២-​ឈ្មោះ វិ​ន ធី​បី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ខេត្ត​ទី​ន​យ៉ាង ប្រទេស​វៀតណាម និង​ទី​៣-​ឈ្មោះ ម៉ា​យ ង៉ុ​ក​ឡុ​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឡុ​ង​នឿ​ង ស្រុក​កឹង​ឃូ​ក ខេ​ត្តឡុក​អាង ប្រទេស​វៀតណាម ។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ទី​១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៨​កញ្ចប់​(​តូច​៤០៤​កញ្ចប់​)​មាន​ទម្ងន់​១០៤.៨៥​ក្រាម​(​គិត​ទាំង​សំបក​វិច​ខ្ចប់​), ទី​២-​កូនសៀវភៅ​ចំនួន​១​ក្បាល​, ទី​៣-​ថង់​សម្រាប់​ដាក់​គ្រឿងញៀន​មួយ​ចំនួន​, ទី​៤-​កូន​កន្ត្រៃ​ចំនួន​២, ទី​៥-​នាឡិកា​ចំនួន​១ និង​ទី​៦-​លោហៈធាតុ​ពណ៌​លឿង​ចំនួន​២​វង់ ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​តាម​នីតិ​វិ​ឋ​ធីប​ញ្ជួ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់​កាត់​ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ