ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​! មក​ដឹង​ពី​ការ​ប្រលង​ក្រប​ខណ្ឌ​ក្រសួង​ការងារ​ឆ្នាំ​២០១៨​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បេក្ខជន​ជាង​១​ពាន់​នាក់ បាន​ចូល​ប្រឡង​ប្រកួតប្រជែង​សមត្ថភាព ដើម្បី​ចូលរួម​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ឆ្នាំ​២០១៨ ខណៈ​ក្រសួង​មាន​តម្រូវការ​មន្ត្រី​ចំនួន​១៤​នាក់​ប៉ុណ្ណោះ ។ ក្នុង​ពេល​បើក​ការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ក្រប​ខណ្ឌ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក​ទៀវ ម៉ាក់​តែ​ល…

រាជធានី​ភ្នំពេញ ៖ បេក្ខជន​ជាង​១​ពាន់​នាក់ បាន​ចូល​ប្រឡង​ប្រកួតប្រជែង​សមត្ថភាព ដើម្បី​ចូលរួម​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ឆ្នាំ​២០១៨ ខណៈ​ក្រសួង​មាន​តម្រូវការ​មន្ត្រី​ចំនួន​១៤​នាក់​ប៉ុណ្ណោះ ។

ក្នុង​ពេល​បើក​ការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ក្រប​ខណ្ឌ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក​ទៀវ ម៉ាក់​តែ​ល អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​ថ្លែង​ថា ក្នុង​ការ​ប្រឡង​ក្រប​ខណ្ឌ​ក្រសួង​ការងារ​នៅ​ឆ្នាំ​២០១៨​នេះ​មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១,២១២​នាក់ ក្នុង​នោះ​មាន​បុគ្គលិក​ជាប់កិច្ចសន្យា​នៃ​ក្រសួង​ការងារ​៤៥​នាក់ ជន​ពិការ​១៧​នាក់ ក្រៅពី​នេះ​មាន​ព្រះសង្ឃ សិស្ស​និស្សិត​ជាដើម ។

ការ​ប្រឡង​នេះ​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​ព្រះ​កុស​មៈនា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​លោក​ទៀវ ម៉ាក់​តែ​ល បាន​បញ្ជាក់​ថា គណៈកម្មការ​រៀបចំ​ការ​ប្រឡង​នេះ​តែងតែ​រៀបចំ​ការ​ប្រឡង​ទៅ​តាម​នីតិវិធី​ដោយ​បង្កើត​ឱ្យ​មាន​អនុ​គណៈកម្មការ​រៀបចំ​ទទួលខុសត្រូវ​ទៅ​តាម​អគារ និង​បន្ទប់​ប្រឡង​នីមួយ​ៗ ។ លោក​បន្ត​ថា ក្រសួង​ការងារ​ក៏​បាន​ចេញ​នូវ​សេចក្ដីណែនាំ​សម្រាប់​អនុរក្ស និង​អ្នក​ទទួលខុសត្រូវ​នៅ​តាម​បន្ទប់​ក្នុង​ការ​ពិនិត្យ​មើល​សកម្មភាព​ប្រឡង និង​សកម្មភាព​មិន​ប្រក្រតី​ផ្សេង​ៗ​របស់​បេក្ខជន​ផង​ដែរ ។

ទន្ទឹម​នឹង​នោះ​ក្រសួង​ក៏​បាន​ដាក់​ចេញ​បទបញ្ជាផ្ទៃក្នុង​សម្រាប់​បេក្ខជន​ប្រឡង​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្រប​ខណ្ឌ​ឆ្នាំ​២០១៨ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព និង​យុត្តិធម៌ ។ លោក​អនុរដ្ឋលេខាធិការ​បាន​បន្ត​ថា គណៈកម្មការ និង​អនុ​គណៈកម្មការ​រៀបចំ និង​ទទួលខុស​ត្រូវការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្រប​ខណ្ឌ​ក្រសួង​ការងារ​នេះ​នៅ​តែ​ពង្រឹង​ការងារ​ត្រួតពិនិត្យ​ក៏​ដូច​ជា ការ​កែ​សន្លឹក​កិច្ចការ​យ៉ាង​ហ្មត់ចត់​ជា​និច្ច ដើម្បី​ចម្រាញ់​យក​មន្ត្រី​ថ្មី​ប្រកបដោយ​សមត្ថភាព​ពិតប្រាកដ​ដែល​នឹង​ក្លាយទៅជា​កម្លាំង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ជាតិ ។

បើ​តាម​លោក​ទៀវ ម៉ាក់​តែ​ល សម្រាប់​ការ​ប្រឡង​ឆ្នាំ​២០១៨​នេះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ត្រូវការ​មន្ត្រី​ថ្មី​ចំនួន​១៤​នាក់ ។

សូម​ជម្រាប​ថា ការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ក្រប​ខណ្ឌ​ក្រសួង​ការងារ និង​បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​មាន​២​វិញ្ញាសា​៖ វិញ្ញាសា​ចំណេះដឹង​ទូទៅ ដែល​មា ន​រយៈពេល​ប្រឡង​២​ម៉ោង និង​វិញ្ញាសា​ភាសា​អង់គ្លេស​ដែល​មាន​រយៈពេល​១​ម៉ោង​៣០​នាទី ។ ការ​ប្រឡង​មានការ​ចូលរួម​សហការ​រៀបចំ​ពី​ក្រសួង​មុខងារសាធារណៈ និង​មានការ​ចូលរួម​សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ