ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ ស្ថានការណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ​គ្រប់គ្រង​បាន

5 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ ការ​ធ្លាក់​ចុះ​ស្មាន​មិន​ដល់ពី​ចំនួន​ប្រជាពលរដ្ឋ​ ដែល​មិន​នាំ​គ្នា​ទៅ​កម្សាន្ត​នៅ​តំបន់ឆ្នេរ​សមុទ្រក្នុង​ខេត្ត​ព្រះ​សីហ​នុ នា​ឱកាសនៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លង​មកនេះ បាន​បង្ហាញ​ជា​សារ​មួយ ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល ​ត្រូវ​បង្កើន​ការ​គិតគូរ​ដោះស្រាយ​បញ្ហា​នេះ ខណៈ​ការ​ឃ្លាតឆ្ងាយ​ពី​ចំនួន​អ្នកទេសចរ​អឺរ៉ុប​និង​អ្នកទេសចរ​ជាតិ ។…

រាជធានី​ភ្នំពេញ ៖ ការ​ធ្លាក់​ចុះ​ស្មាន​មិន​ដល់ពី​ចំនួន​ប្រជាពលរដ្ឋ​ ដែល​មិន​នាំ​គ្នា​ទៅ​កម្សាន្ត​នៅ​តំបន់ឆ្នេរ​សមុទ្រក្នុង​ខេត្ត​ព្រះ​សីហ​នុ នា​ឱកាសនៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លង​មកនេះ បាន​បង្ហាញ​ជា​សារ​មួយ ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល ​ត្រូវ​បង្កើន​ការ​គិតគូរ​ដោះស្រាយ​បញ្ហា​នេះ ខណៈ​ការ​ឃ្លាតឆ្ងាយ​ពី​ចំនួន​អ្នកទេសចរ​អឺរ៉ុប​និង​អ្នកទេសចរ​ជាតិ ។

«​ដោយសារ​ពលរដ្ឋ​ភ័យ​ខ្លាច​ មិន​ហ៊ាន​ទៅ​លេង​នៅ​ខេត្ត​ព្រះ​សីហ​នុ ទើប​ក្រសួងមហាផ្ទៃ​ បង្កើត​ក្រុមការងារ​កម្រិត​ស្រាល ។ បញ្ហា​ដែល​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ វា​ជា​បញ្ហា​ប្រឈម​ថ្មី ដែល​ពី​មុន​មក​យើង​មិន​ធ្លាប់​ជួប​ប្រទះទេ ដូច្នេះ​ហើយ​យើង​ម្ចាស់​ការ​ពី​ដើម​ទៅ ប៉ុន្ដែមក​ដល់​ពេល​នេះ​ សភាពការណ៍​ដែល​ថា ត្រួត​ពិ
និត្យ​មិន​បាន​នោះ វា​មិន​ដល់​ថ្នាក់​ហ្នឹង​ឡើយ ខ្ញុំ​គិត​ថា មក​ដល់​ពេល​នេះ​មិន​មាន​បញ្ហា​អី​ធំដុំ ដែល​ដោះ​មិន​ចេញ​នោះ​ទេ​» ។

ខាងលើ​នេះ ​ជា​ប្រសាសន៍​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ថ្លែង​ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា គឺ​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារសាធារណៈ ដឹកនាំ​ដោយ​លោក​ហ៊ុន ណេ​ង នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។

សម្តេច​ក្រឡាហោម ស ខេ​ង ថ្លែង​ថា បញ្ហា​ប្រឈម​នៅ​ខេត្ត​ព្រះ​សីហ​នុ​គឺជា​រឿង​ថ្មី ដែល​កម្ពុជា​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​ទេ ប៉ុន្ដែ​បញ្ហា​នេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​គ្រប់គ្រង​បាន​ទាំងអស់ ។ បញ្ហា​ដែល​ប្រឈម​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺ​ពាក់ព័ន្ធ​ជាមួយនឹង​បទល្មើស​គ្រឿងញៀន បទល្មើស​ប្លន់ និង​បញ្ហា​បរិស្ថាន​អ​នាម័​យ ប៉ុន្ដែ​វា​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ ។ មួយទៀត នៅ​ពេល​ការ​វិនិយោគ​ច្រើន បញ្ហា​ជម្លោះ​រឿង​ដីធ្លី​ក៏​កើតឡើង​ច្រើន​ដែរ ខណៈ​ដែលអាជ្ញាធរ​កំពុង​តែ​ខិតខំ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់នេះ ។

គួរ​បញ្ជាក់​ថា កន្លង​មក​សម្ដេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជា​ដល់​អង្គភាព​សំខាន់​ៗ​ចំនួន៤​របស់ ក្រសួង មហាផ្ទៃ ឲ្យ​បង្កើត​ក្រុម​ប្រតិបត្តិការ ចុះ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ជា​បន្ទាន់ ដើម្បី​ស្រាវជ្រាវ​និង​ជួយ​បង្ក្រាប​បទ ល្មើស បន្ទាប់​ពី​លេចឡើង​នូវ​សកម្មភាព​មិន​ប្រក្រតី​មួយ​ចំនួន ចំណែក​ខេត្តសៀមរាប​សម្តេច​មិន​បាន​បញ្ជូន​ ទៅ​ទេ ។ អង្គភាព​ចំនួន​៤​នោះ​រួម​មាន អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គនាយក ដ្ឋា​ន​អន្តោប្រវេសន៍ និង​ក្រុម​អ្នក​ច្បាប់​របស់​ក្រសួងមហាផ្ទៃ ។

សម្ដេច​ក្រឡាហោម ស ខេ​ង គូសបញ្ជាក់​ថា មិនមែន​ទៅ​ដើម្បី​បង្ក្រាប​បទល្មើស​នោះ​ទេពោល​គឺ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ក្រុម​ប្រតិបត្តិការ​នេះ គ្រាន់ តែ​ពិគ្រោះ​យោបល់ និង​រាយការណ៍​ជូន​ក្រសួងមហាផ្ទៃ ដើម្បី​មាន​វិធានការ ហើយ​បើ​ក្រសួង​ដោះស្រាយ​មិន​ចេញ ត្រូវ​រាយការណ៍​បន្ដ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ជា​អ្នក​សម្រេច ។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​នាយ​នគរបាល​ជាន់ខ្ពស់ និង​នាយ​នគរបាល​នៃ​អគ្គ​នាយក​ដ្ឋា​ន​នគរ បាល​អន្តោប្រវេសន៍ កាលពី​ថ្ងៃ​ទី១៣ ខែកញ្ញា​កន្លង​មកនេះ លោកនាយ​ឧត្តមសេនីយ៍ សុខ ផល រដ្ឋលេខា ធិការ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា នៅ​ចុងឆ្នាំ​២០១៨​នេះ ជនជាតិ​ចិន​នឹង​មក​កម្ពុជា​ជាង​៥​មុ​ឺ​ន​នាក់ ដើម្បី​ប្រកប​អាជីវកម្ម​ផ្សេង​ៗ ខណៈ​កម្ពុជា​មាន​ថៅកែ​ចិន​កំពុង​សាងសង់​អគារ​ធំ​ៗ​ជា​ច្រើន ហើយ​គោលដៅ​សំខាន់​ៗ​ដែល​ចិន​ឆ្ពោះ​មក​នោះ គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ។

ទាក់ទង​នឹង​សំណួរ​ថា មាន​មូលហេតុ​ឬ​បញ្ហាទើប​បានជា​ប្រជាពលរដ្ឋ​លែង​ទៅ​លេង​នៅ​ក្រុងព្រះ​សីហ​នុ ? សម្ដេច​ក្រឡាហោម ស ខេ​ង បញ្ជាក់​ថា «​ដោយសារ​រឿង​ហ្នឹងហើយ បានជា​យើង​រៀបចំ​ឲ្យ​មាន​ក្រុម ការ​ងារ​ទៅ ដើម្បី​ជួយ​បញ្ហា​អស់ហ្នឹង ។ ប៉ុន្ដែ​ខ្ញុំ​ជឿ​ថា ប្រជាជន​មួយ​ចំនួន​ទេ ឯ​ប្រជាជន​ភាគី​ច្រើន​មិន​ទាន់​មានអី​ដែរទេ ។ មួយ​ចំនួន​គាត់​បារម្ភ ដោយសារ​គាត់​បារម្ភហ្នឹងហើយ បានជា​យើង​យកចិត្តទុកដាក់​លើ​បញ្ហា​ហ្នឹង ។

សូម​បញ្ជាក់​ថា ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​ខាងមុខ​នឹង​ក្លាយជា​ទីក្រុង​ដែល​ពោរពេញ​ទៅ​ដោយ​ការ​អភិវឌ្ឍ ដូច​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ។ គេ​សង្កេត​ឃើញ​ថា កាលពី​ពេល​ថ្មី​ៗកន្លង​មក នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​បញ្ហា​កើតឡើងជា​ហូរហែ ភាគច្រើន​បណ្តា​មក​ពី​ជន​បរទេស ក្នុង​នោះ​ជន​ជាតិចិន​ភាគច្រើន ។

ខេត្ត​ព្រះ​សីហ​នុប​ច្ចុ​ប្បន្ន​ ក្លាយជា​តំបន់​កំពុងអភិវឌ្ឍន៍ និង​វិនិយោគ​យ៉ាង​ខ្លាំងក្លា ដែល​ភាគច្រើន​វិនិយោគ​ដោយ​ជនជាតិ​ចិន ហើយ​ក៏​មានជនជាតិ​ចិន​មួយ​ចំនួន​បាន​បង្ក​បញ្ហា​ឥត​ឈប់​ឈរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្តព្រះ​សី​ហនុមាន​ការ​ភ័យ​ខ្លាច ទើប​ក្រសួង​មហាផ្ទៃ​បង្កើត​ក្រុមការងារ ដើម្បី​ដោះស្រាយ​បញ្ហានានា​នៅ​ខេត្ត​មួយ​នេះ ៕