ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ម៉្លេះ​! ទៅ​ពន្លះ​រង្វង់​មូល ​ខ្ទេចទាំង​ម៉ូតូ ម្ចាស់ក៏សន្លប់​ស្តូកស្តឹង​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ក្បាល​ផ្នែក​ខាងឆ្វេង​ធ្ងន់ធ្ងរ សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណ​ៈសង្ស័យ​​ស្រវឹង​បើក​ម៉ូតូ​ទៅ​បុក​នឹង​រង្វង់​មូល​ពេញទំហឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​១​និង​៣៩​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ក្បាល​ផ្នែក​ខាងឆ្វេង​ធ្ងន់ធ្ងរ សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណ​ៈសង្ស័យ​​ស្រវឹង​បើក​ម៉ូតូ​ទៅ​បុក​នឹង​រង្វង់​មូល​ពេញទំហឹង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​១​និង​៣៩​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ខាងលិច​រង្វង់​មូល​ស្រុក​សាលា​ក្រៅ ក្នុងភូមិ​អូរ​ឫស្សី​លើ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ ម៉ី រុម ភេទ​ប្រុស រស់នៅ​ភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន រង​របួស​ក្បាល​ផ្នែក​ខាងឆ្វេង​ធ្ងន់ធ្ងរ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១B-៩៩៤១ រង​ការ​ខូចខាត​យ៉ាងដំណំ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ត្រង់​កន្លែង​រង្វង់​មូល សង្ស័យ​ស្រវឹង​ហើយ​មើល​អ្វី មិនឃើញ ក៏​បុក​រង្វង់​មូល បណ្តាល​ឱ្យ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​តែ​ម្តង ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​។

ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួស​ត្រូវ​គេ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ចំណែក​ម៉ូតូ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រង់ចាំ​គ្រួសារ​សាច់ញាតិ​មក​ទទួល
យក​ទៅ​វិញ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ