ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ក្នុង​ពេល​ឆាប់​ៗ​នេះ ចំណាយ​ទឹកប្រាក់​ប្រមាណ​២៥៩​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​អះអាង​ថា គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ មាន​ស្ថានភាព​បត់បែន បែកខ្នែង​ដូច​អន្ទង់អាំង នឹង​មាន​ប្រវែង​សរុប​៤៧,៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​៤​គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប​២៥​ម៉ែត្រ តម្លៃ​សរុប…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​អះអាង​ថា គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ មាន​ស្ថានភាព​បត់បែន បែកខ្នែង​ដូច​អន្ទង់អាំង នឹង​មាន​ប្រវែង​សរុប​៤៧,៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​៤​គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប​២៥​ម៉ែត្រ តម្លៃ​សរុប ២៥៩​លាន​ដុល្លារ​អា​មេ​រិ​ក គ្រោង​នឹង​សាងសង់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ផ្លូវ​ក្រវាត់​ទីក្រុង​ទី​៣​នេះ រត់​កាត់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​បញ្ចប់​នៅ​ផ្លូវជាតិ​លេខ​១​។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ធនាគារ នីហរ័ណ អាហរ័ណ​ចិន បាន​យល់ព្រម​ផ្តល់​ឥណទាន​សម្បទាន ក្នុង​រង្វង់​ទឹក​ទឹកប្រាក់​ប្រមាណ​២៥៩​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នឹង​សាងសង់​ឆាប់​ៗ​នេះ​ហើយ​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ