ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​១៨​ឆ្នាំដៃឆៅម៉្លេះ! បា.ញ់​ក្នុង​សាលា​ស្លា.ប់​ជិត​២០​នាក់ (មានវីដេអូ)

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ បើ​តាម​អាជ្ញាធរ​បាន​​អះអាងឱ្យ​ដឹង​​ថា ​សិស្សសាលា​ម្នាក់​អាយុ​១៨​ឆ្នាំ បាន​​បាញ់ប្រហារ​ក្នុង​សាលា​បច្ចេកទេស​មួយ​ដែល​គេ​រៀន កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៨ ​នៅ​ទីក្រុង ​KERTCT…

ប្រទេស​រុ​ស្ស៊ី ៖ បើ​តាម​អាជ្ញាធរ​បាន​​អះអាងឱ្យ​ដឹង​​ថា ​សិស្សសាលា​ម្នាក់​អាយុ​១៨​ឆ្នាំ បាន​​បាញ់ប្រហារ​ក្នុង​សាលា​បច្ចេកទេស​មួយ​ដែល​គេ​រៀន កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៨ ​នៅ​ទីក្រុង ​KERTCT ​តំបន់​គ្រី​មេ ​ដោយ​សម្លាប់​មនុស្ស​១៩​នាក់​មុន​ពេល​គេ​សម្លាប់​ខ្លួនឯង​។

ការ​វាយប្រហារ​នោះ​អម​ដោយ​ការ​ផ្ទុះ​មួយ​នៅ​ខាងក្នុង​អគារ បាន​កើត​មាន​ក្នុង​ទីក្រុង​នោះ​នៃ​​តំបន់​គ្រី​មេ ដែល​រុ​ស្ស៊ី​យក​ពី​អ៊ុយ​ក្រែ​ន បញ្ចូល​ក្នុង​ដែនដី​ខ្លួន​កាលពី​ឆ្នាំ​២០១៤​។​

មេដឹកនាំ​តំបន់​គ្រី​មេ​លោក​ស័​រ​ហ្គេ​យ​ អាក់​ស៊ី​យ៉ូ​ណូ​វ បាន​ថ្លែង​តាម​ទូរទស្សន៍​ ROSSIYA 24 ​ថា ខ្មាន់កាំភ្លើង​បាន​បាញ់​សម្លាប់​ខ្លួន​។​ គេ​ជា​សិស្ស​ឆ្នាំ​ទី​៤ ​នៃ​សាលា​បច្ចេកទេស​នោះ​។ ហើយ​​សាកសព​របស់​គេ​ត្រូវ​បាន​រក​ឃើញ​ក្នុង​បណ្ណាល័យ​មួយ​។​ រូបគេ​ពុំ​ធ្លាប់​ឆ្លង​កាត់​​ការ​កាត់ទោស​ណាមួយ​ឡើយ​។

យោង​តាម​ក្រសួងសុខាភិបាល​ថា ​តុល្យការ​បណ្ដោះអាសន្ន ការ​វាយប្រហារ​នេះ​បណ្ដាល​​ឲ្យ​មនុស្ស​ស្លាប់​១៩​នាក់ តែ​គេ​ពុំ​បាន​បញ្ជាក់​ឡើយ​ថា ​តើ​ខ្មាន់កាំភ្លើង​រាប់​បញ្ចូល​​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនេះ​ដែរ​ឬ​យ៉ាងណា​ឡើយ​?

គណៈកម្មាធិការ​ស៊ើ​ប​អង្កេត​ក៏​បញ្ជាក់ដែរ​ថា ​ការ​ពិនិត្យ​ដំបូង​លើ​បណ្ដា​សាកសព​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំងអស់​សុទ្ធតែ​ស្លាប់​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​។​ ហើយ​គណៈកម្មាធិការ​នោះ​ដែល​ទទួល​បន្ទុក​ស៊ើ​ប​អង្កេត​លើ​រឿង​ឧក្រិដ្ឋ​ធំ​ៗ​នៅ​រុ​ស្ស៊ី​ក៏​បាន​លាតត្រដាង​ថា ខ្មាន់​កាំភ្លើង​មានឈ្មោះ​ថា ​វ្ល៉ា​ឌី​ស្លា​វ រ៉ូ​ស្លី​យ៉ា​កូវ​ អាយុ​១៨​ឆ្នាំ​។

តាម​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហើយ​និង​រូបភាព មក​ពី​កាមេរ៉ា​ត្រួតពិនិត្យ​របស់​សាលា​បង្ហាញ​យុវជន​រូប​នេះ​កាត់សក់​ខ្លី ពាក់​អាវយឺត​ពណ៌​ស ​និង​ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ ស្ថិត​នៅ​លើ​ជណ្ដើរ​មួយ​កាន់​កាំភ្លើង​១​ដើម​នៅ​ដៃ​។

នាយក​សាលា​គូសបញ្ជាក់​តាម​ទូរទស្សន៍​ថា នោះ​ពុំ​មែន​ជា​អំពើ​ភេរវកម្ម​មួយ​ឡើយ តែ​ជា​​ការ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ដោយ​មនុស្ស​តែ​ម្នាក់​។​ យោង​តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​កងកម្លាំង​សន្តិសុខ​ថា ខ្មាន់កាំភ្លើង​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​កាន់​កាំភ្លើង​កាលពី​មួយ​ខែ​មុន ហើយ​រូបគេ​ឆ្លងកាត់​ការ​ពិនិត្យ​ខាង​ចិត្តសាស្ត្រ​ចាំបាច់​នានា​។

ពួក​អ្នក​ស៊ើប​អង្កេត​ប្រកា​សថា បាន​រក​ឃើញ​គ្រឿងផ្ទុះ​២ ដោយ​មួយ​គ្រាប់​ផ្ទុក​របស់​ធ្វើ​ពី​ដែក​ពេញ​ផ្ទុះ​ក្នុង​កង់​ទី​ន​សាលា ហើយ​មួយ​គ្រាប់​ទៀត​រក​ឃើញ​ក្នុង​ចំណោម​ឥ​វ៉ា​ន់​ផ្ទាល់ខ្លួន​របស់​ខ្មាន់កាំភ្លើង​រួច​ត្រូវ​បាន​យក​ចេញ​។

ជាន់​ទី​មួយ​នៃ​អគារ​រង​ការ​ខូចខាត​ច្រើន ព្រោះ​មានការ​ផ្ទុះ​។​ សាលា​ពហុបច្ចេកទេស​ក្រុង ​KERTCT ​នេះ​ជា​សាលា​ទទួល​ក្មេង​ជំទង់​ដែល​និយម​ចូល​ចិត្ត​រៀន​ខាង​បច្ចេក​ទេស៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ Sputnik France Play

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ