ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រួសារ​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់​លើ​ផ្លូវជាតិ​លេខ​៦

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​បែក​កង់​ខាង​មុខ​និង​ក្រោយ​ទាំង​ពីរ បណ្តាល​ឱ្យ​ក្រឡាប់​៣​ត្រឡប់ ស្លាប់​អ្នក​រួម​ដំណើរ​២​នាក់ គឺ​ប្រពន្ធ​និង​កូនស្រី ចំណែក​ប្តី​ដែល​ជា​អ្នកបើកបរ​បាន​របួសស្រាល ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​បែក​កង់​ខាង​មុខ​និង​ក្រោយ​ទាំង​ពីរ បណ្តាល​ឱ្យ​ក្រឡាប់​៣​ត្រឡប់ ស្លាប់​អ្នក​រួម​ដំណើរ​២​នាក់ គឺ​ប្រពន្ធ​និង​កូនស្រី ចំណែក​ប្តី​ដែល​ជា​អ្នកបើកបរ​បាន​របួសស្រាល ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ភូមិ​គោក​ទ្រាស ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ​។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ឈី​វ ងី​ម ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជា​អ្នក​រួម​ដំណើរ និង​ត្រូវជា​ប្រពន្ធ​អ្នកបើកបរ បាន​ស្លាប់​នៅ​នឹង​កន្លែង ២-​ឈ្មោះ​លី ហួង ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​អ្នក​រួម​ដំណើរ និង​ត្រូវជា​កូន​អ្នកបើកបរ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៣-​ឈ្មោះ លី ទី​គា ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​អ្នកបើកបរ និង​ត្រូវជា​ប្តី បាន​រង​របួសស្រាល ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ក្រ​ឡែ​ង​លើ ឃុំ​ល្វា​លើ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា នៅ​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង ពណ៌​ប្រផេះ​ពាក់​ស្លាក់​លេខ ភ្នំពេញ ២AQ-០០៤១ ដែល​បើកបរ​ដោយ​ឈ្មោះ លី ទី​គា ដែល​មាន​អ្នក​រួម​ដំណើរ​២​នាក់​គឺ​ប្រពន្ធ​និង​កូនស្រី បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ត្រង់​ចំណុច​បង្គោល​ភ្លើង​លេខ​០២-០៤ ស្រាប់តែ​រថយន្ត​បែក​កង់​ខាង​មុខ និង​កង់​ខាងក្រោយ​២​គ្រាប់ ហើយ​បាន​ក្រឡាប់​៣​ត្រឡប់ បណ្តាល​ឱ្យ​ស្លាប់​២​នាក់​ប្រពន្ធ និង​កូនស្រី​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​បាន​របួសស្រាល ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​៖​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​បណ្តាល​មក​ពី​រថយន្ត​បើកបរ​បែក​កង​ទាំង​២​គ្រាប់​ខាងឆ្វេង​បណ្តាល​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ស្លាប់​២​នាក់​និង​កន្លែង​និង​របួសស្រាល​ម្នាក់ ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ក្រ​ពិត​ដំបូល និង​ខាង​មុខ ។

ក្រោយ​ពេល​សង្គ្រោះ​ជន​រង​គ្រោះ​ម្នាក់​ហើយ និង​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​នៅ​ស្រុក​កំណើត​មក​ទទួល
យក​សព​ជន​រង​គ្រោះ​២​នាក់​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ ចំណែក​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ