ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្មាន​បំណង​តបត​បង្ក​​លំបាក​ដល់​ក្រុមហ៊ុន​អ៊ឺ​រ៉ុ​ប​ទេទោះ​មាន​គម្រាង​ដក EBA ក៏ដោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​គ្មាន​បំណង​តបត​បង្ក​ការ​លំបាក​ដល់​ក្រុមហ៊ុន​អឺរ៉ុប​ទេ​ទោះបី​មាន EU​មាន​គម្រោង​ដក EBA របស់​កម្ពុជា​ក៏​ដោយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន ទៅ​កាន់​មន្ត្រីជាន់ខ្ពស់​ធុរកិច្ច​អាស៊ាន​សហភាព​អឺរ៉ុប…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​គ្មាន​បំណង​តបត​បង្ក​ការ​លំបាក​ដល់​ក្រុមហ៊ុន​អឺរ៉ុប​ទេ​ទោះបី​មាន EU​មាន​គម្រោង​ដក EBA របស់​កម្ពុជា​ក៏​ដោយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន ទៅ​កាន់​មន្ត្រីជាន់ខ្ពស់​ធុរកិច្ច​អាស៊ាន​សហភាព​អឺរ៉ុប ។


យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ក្នុង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ម៉ា​ទី​ន ហេ​យ តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ជា​ប្រធាន​ក្រុមហ៊ុន​បុស​ស៍ (Bosch) ប្រចាំ​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១៨ នៅ​ប្រទេស បែ​ល​ហ្សិ​ក​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា កន្លង​មក EU ក៏​បាន​ជួយ​ដល់​កម្ពុជា​យ៉ាងច្រើន ព្រោះ ចង់​ឃើញ​កម្ពុជា​រីក​ចម្រើន ។ ប៉ុន្តែ​ប្រសិនជា EU សម្រេច​ដក​ចេញ EBA គឺ​ហាក់បីដូចជា EU បោះបង់​ចោល​នូវ​អ្វី​ៗ​ដែល​ខ្លួន​បាន​ខិតខំ​ធ្វើ​កន្លង​មក​នៅ​កម្ពុជា ។


ដូច្នេះ​សូម​ឲ្យ​សហភាព​អ៊ឺ​រ៉ុ​ប​មុន​សម្រេច​អ្វី គឺ​ត្រូវ​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ ហើយ​ស្តាប់​ចំពោះ​មតិយោបល់​ក្រុម​អ្នក​ធុរកិច្ច​នៅ​អ៊ឺ​រ៉ុ​ប​ផង​ដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា សម្តេច​មិន​ចង់​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​នូវ​កំហុស​២​លើក​រួច​មក​ហើយ បន្ត​ប្រព្រឹត្តិ​កំហុស​ជា​លើក​ទី​៣​មក​លើ​កម្ពុជា​ទៀត​ឡើយ ។ កំហុស​លើក​ទី​១ គឺ​កាលពី​អតីតកាល​ក្នុង​ទស​វត្ស​ឆ្នាំ​៧០ ដែល​មាន​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​នៅ​អ៊ឺ​រ៉ុ​ប​បាន​គាំទ្រ​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​នាំ​មក​នូវ​សង្គ្រាម​វិនាសកម្ម និង​ការ​បំផ្លិចបំផ្លាញ​ដល់​កម្ពុជា ។ កំហុស​ទី​២ គឺ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​នោះ​បាន​គាំទ្រ​របប​ខ្មែរក្រហម​ជាង​១​ទស​វត្ស រួម​ទាំង​ការពារ​កៅអី​ខ្មែរក្រហម​នៅ​អង្គការសហប្រជាជាតិ (UN) ដែល​របប​នេះ​បាន​សម្លាប់​មនុស្ស​អស់​ជាង​៣​លាន​នាក់ ។


សម្តេច​បន្ត​ថា ដូច្នេះ​សូមកុំ​ឲ្យ​មាន​កំហុស​ទី​៣ កើតឡើង​ចំពោះ​កម្ពុជា​ជា​បន្ត​ទៀត ព្រោះ​មិនមែន​ប្រទេស​ទាំងនោះ​ជា​អ្នក​ដែល​ត្រូវ​ទទួល​រង​នូវ​ភាព​ខ្លោចផ្សា​ទាំងនោះ​ទេ គឺ​ពលរដ្ឋ​កម្ពុជា ជា​អ្នក​ដែល​ត្រូវ​ទទួល​រង​នូវ​ការ​ឈឺចាប់ និង​វិនាស​ហិនហោច ។ ឥឡូវនេះ​យើង​បានដឹង ហើយ​អំពី​សភាពការណ៍​ពិត​របស់​កម្ពុជា សហភាព​អ៊ឺ​រ៉ុ​ប​ខ្លួនឯង គឺ​ត្រូវ​ស្តាប់​តាម​មតិ​របស់​ក្រុម ប្រឹក្សា​ធុរកិច្ច​អឺរ៉ុប​ខ្លួនឯង​ផ្ទាល់ តើ​ពួក​គេ​ពេញចិត្ត​វិនិយោគ​នៅ​កម្ពុជា​ដែរ​ទេ ។ តាម​រយៈ​របាយការណ៍​នេះ តំណាង​ធុរកិច្ច EU-Asean និង​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ តំណាង​ក្រុមប្រឹក្សា​អឺរ៉ុប​លើ​បញ្ហា​នេះ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខាតបង់​នូវ​ផលប្រយោជន៍​ក្រុមហ៊ុន​អ៊ឺ​រ៉ុ​ប​ជា​ច្រើន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា ទោះបី​ច្បាប់​វិនិយោគ និង​ពា​ណិ​ជ្ច កម្ម​នៅ​កម្ពុជា​មានការ​កែ​លំអ​មួយ​ចំនួន​ក្តី គឺ​មិន​ឲ្យ​ប៉ះពាល់​ដល់​ការ​បណ្តាក់ទុន​របស់​ក្រុមហ៊ុន​ទាំងឡាយ​នៅ​កម្ពុជា​ទេ គឺ​មាន​តែ​ធ្វើ​ឲ្យ​ប្រសើ​ឡើង​ចំពោះ​ការ​វិនិយោគ​រយៈពេល​វែង​នៅ​ទីនោះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ជូន​នៅ​មុខ​ពាណិជ្ជករ វិនិយោគ​គិ​ន និង​មន្ត្រី​សំខាន់​ៗ​មក​ពី​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​សហភាព​អ៊ឺ​រ៉ុ​ប​ថា «​ទោះបី​សហភាព​អ៊ឺ​រ៉ុ​ប​មាន​បំណង​ដាក់​ទណ្ឌកម្ម​ដក EBA ពី​កម្ពុជា​យ៉ាងណា​ក្តី​ក៏​កម្ពុជា​មិន​សងសឹក​ទៅ​លើ​ក្រុមហ៊ុន​មក​ពី​សហ​គម​អ៊ឺ រ៉ុ​ប ឬ​មក​ពី​បណ្តា​ប្រទេស​ដទៃ​ឲ្យ​មានការ​ពិបាក ឬ​ទទួល​ការ​ខាតបង់​ដោយសារ​ការ​សម្រេចចិត្ត មិន​ត្រឹមត្រូវ​របស់​សហភាព​អ៊ឺ​រ៉ុ​ប​ដែរ គឺ​សម្តេច​តេ​ជោ​សុំ​ធានា​មិន​ឲ្យ​កើត​មាន​ឡើយ ប៉ុន្តែ ធានា​ការពារ​នូវ​ផលប្រយោជន៍ ហើយ​សម្តេច​តេ​ជោ​សូម​អញ្ជើញ​ក្រុមហ៊ុន​អ៊ឺ​រ៉ុ​ប​ទៅ​វិនិយោគ​ឲ្យ កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា​» ។

លោក​បាន​ជំរាប​ជូន​សម្តេច​តេ​ជោ​ថា ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន -​សហភាព​អឺរ៉ុប​មាន​គម្រោង​ដឹកនាំ​ក្រុមហ៊ុន​មួយ​ចំនួន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ឆ្នាំ​២០១៩ ដើម្បី​ណែនាំ​ក្រុមហ៊ុន​នៅ​អឺរ៉ុប​មួយ​ចំនួន​ធំ​ថែម​ទៀត ទៅ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ។ ព្រោះ​ក្រុម​ធុរកិច្ច​អ៊ឺ​រ៉ុ​ប​មាន​ជំនឿ និង​ទុកចិត្ត​កម្ពុជា ហើយ​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា​រយៈពេល​វែង ។ លោក​បាន​បញ្ជាក់​លើ​២​ចំណុច​សំខាន់​ៗ​នៅ​កម្ពុជា គឺ​១-​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​អ៊ឺ​រ៉ុ​ប​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​រយៈពេល​វែង ២-​ជួយ​គាំពារ​លើ​ផ្នែក​សុវត្ថិភាព​ចរ​ចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ប្រើ​បច្ចេកវិទ្យា ABS ដែល​ជា​បច្ចេកវិទ្យា​ដ៏​ល្អ​របស់​ក្រុមហ៊ុន BOSHC សម្រាប់​យានយន្ត​គ្រប់​ប្រភេទ ។ ប៉ុន្តែ​គ្រាន់តែ​មាន​បន្ថែម​តម្លៃ​ព​ន្ឋ​ដារ​មួយ​ចំនួន​ប៉ុណ្ណោះ ។ កម្ពុជា​ត្រូវ​តែ​ខិតខំ​កសាង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ ដើម្បី​មាន​កម្លាំង​សេដ្ឋកិច្ច​រឹង​មាំ នៅ​ពេល​នោះ​ហើយ EBA ក៏​នឹង​ត្រូវ​ដក​ចេញ​ជា​ស្វ័យប្រវត្តិ ។ ការ​ផ្តល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (EBA) គឺ​សម្រាប់​ប្រទេស​ក្រីក្រ​ក្នុង​ការ​នាំ​យក​ផលិតផល និង​ទំនិញ​នានា​មក​កាន់​ទីផ្សា EU ដោយ​មានការ​អនុគ្រោះ​ពន្ធ ហើយ​មិន​អាច​ផ្តល់​ជូន​ជា​រៀង​រហូត​នោះ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ