ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ពេក​ក្រៃ​! ខំបង្ហូរញើស​ទាំង​ត្រដាបត្រដួស ស្រាប់តែក្លាយជាបែបនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​បាន​ក្អក​ធ្លាក់ឈាម​រហូត​ដល់​សន្លប់​ស្តូក​ស្តឹង ហេតុការណ៍​នេះ​បង្ក​ឲ្យ​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ផ្អើល​ឆោឡោ​នាំ​គ្នា​ជួយ​កាលពី​ម៉ោង​៦​ព្រលប់ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ជាន់​ទី​១ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​បាន​ក្អក​ធ្លាក់ឈាម​រហូត​ដល់​សន្លប់​ស្តូក​ស្តឹង ហេតុការណ៍​នេះ​បង្ក​ឲ្យ​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ផ្អើល​ឆោឡោ​នាំ​គ្នា​ជួយ​កាលពី​ម៉ោង​៦​ព្រលប់ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ជាន់​ទី​១ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ខាងលើ​មានឈ្មោះ ប៉ែន ស៊ា​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​ភូមិ​រ៉ា​ថ្មី ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

តាម​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ​មាន​ជំងឺ​ស្រាប់​ផង តែ​ដោយសារ​ស្ថានភាព​គ្រួសារ​​ខ្វះខាត​ចេះ​តែ​ព្យាយាម​ខិតខំ​ប្រឹង​ធ្វើ​ការងារ​ដោយ​កម្លាំងបាយ បង្ហូរញើស ដើម្បី​បាន​លុយកាក់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​ទាំង​ត្រដាបត្រដួស លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ តុលា​នេះ ជំងឺ​​រើ​ធ្វើទុក្ខ​រហូត​ដល់​ជន​រង​គ្រោះ​ក្អក​ធ្លាក់ឈាម​សន្លប់​បាត់​មាត់ក​បង្ក​ឲ្យ​ផ្អើល​ឆោឡោ​ទាំង​ក្រុម​គ្រួសារ ទាំង​ញាតិ​ជិតខាង ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ព្រះ​កេតុមាលា ដើម្បី​សង្គ្រោះ​អាយុជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ