ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​វិះ​អស់​ជីវិត ខណៈ​ជិះ​កង់​ទៅ​មើល​ស្រែ​នៅ​ឆ្ងាយ​ពី​ភូមិ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​អាយុ​៤៨​ឆ្នាំ បាន​ជិះ​កង់​ទៅ​មើល​ស្រែ​របស់​ខ្លួន​ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​ប្រមាណ​១០​គីឡូ ខណៈនោះ​មាន​ភ្លៀង​លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់​រន្ទះ​ផង​នោះ​ទើប​បាញ់​ត្រូវ​ចំ​កង់ និង​មនុស្ស​ប​ញ្ឈិ​ត​ចំ​ក្បាល​បណ្តាល​ឱ្យ​ដួល​របួសធ្ងន់ ហើយ​បាន​អ្នក​ឃ្វាលគោ​ឃើញ​ក៏​ដឹក​យក​មក​ផ្ទះ​ជន​រង​គ្រោះ​តែ​ម្តង ។ ហេតុការណ៍​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​ត្រូវ​ចំ​ស្ត្រី​ម្នាក់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៨…

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​អាយុ​៤៨​ឆ្នាំ បាន​ជិះ​កង់​ទៅ​មើល​ស្រែ​របស់​ខ្លួន​ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​ប្រមាណ​១០​គីឡូ ខណៈនោះ​មាន​ភ្លៀង​លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់​រន្ទះ​ផង​នោះ​ទើប​បាញ់​ត្រូវ​ចំ​កង់ និង​មនុស្ស​ប​ញ្ឈិ​ត​ចំ​ក្បាល​បណ្តាល​ឱ្យ​ដួល​របួសធ្ងន់ ហើយ​បាន​អ្នក​ឃ្វាលគោ​ឃើញ​ក៏​ដឹក​យក​មក​ផ្ទះ​ជន​រង​គ្រោះ​តែ​ម្តង ។

ហេតុការណ៍​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​ត្រូវ​ចំ​ស្ត្រី​ម្នាក់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​វាលស្រែ​ត្រពាំង​រាង ចម្ងាយ​ពី​ភូមិ​ប្រមាណ​​១០​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ជន​រង​គ្រោះ​មានឈ្មោះ លេង ថន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​ស្រុក​ជីក្រែង​បាន​ប្រាប់​ភ្នាក់ងារ កោះសន្តិភាព នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នេះ​ថា​មុន​ពេល​កើតហេតុ​មាន​ពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ថា មាន​ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ចំ​ក្បាល​ប​ញ្ឈិ​ត ហើយ​ត្រូវ​បាន​អ្នក​ឃ្វាលគោ​ឃើញ​ក៏​ជួយ​ដឹក​យក​មក​ផ្ទះ ខណៈនោះ​លោក​ក៏​បានឱ្យ​កម្លាំង​ជំនាញ​របស់​អធិការ​ស្រុក​ចុះ​ទៅ​កន្លែង​កើតហេតុ ដោយសារ​ផ្លូវ​ឆ្ងាយ​ហើយ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ផង ទើប​លោក​ឱ្យទៅ​ថត​ផ្តិត​យក​រូបភាព​នៅផ្ទះ​ជន​រង​គ្រោះ និង​ត្រួតពិនិត្យ​ស្ថានភាព​អ្នក​របួស​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​អ្នក​ឃ្វាលគោ​ដឹក​យក​មក​ផ្ទះ​ជន​រង​គ្រោះ​វិញ ខណៈនោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បន្ត​បញ្ជូន​មក​សង្គ្រោះ និង​កំពុង​សំរាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ពង្រ​លើ ស្រុក​ជីក្រែង ខេត្ត​សៀម​រាម ផង​ដែរ ។

មូលហេតុ ជន​រង​គ្រោះ​ជិះ​កង់​ទៅ​មើល​ស្រែ​របស់​ខ្លួន​ទាំង​ភ្លៀង​ក៏​ត្រូវ​រន្ទះបាញ់​តែ​ម្តង បច្ចុប្បន្ន ស្ត្រី​ជន​រង​គ្រោះ​បាន​ធូរស្បើយ​រួច​ផុត​ជីវិត​ហើយ អាច​នឹង​ចេញ​ទៅ​ផ្ទះ​វិញ​នៅ​ក្នុងថ្ងៃនេះ​ផង​ដែរ​បើ​តាម​​សម្តី​របស់​ក្រុម​គ្រូពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ