ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឡើង​ស្ពាន​អាកាស​ជាន់​ហ្វ្រាំង​មិន​ជាប់​…​គ្រប់​គ្នា​ភ័យ​ព្រលឹង​ចុង​សក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ដឹក​ជី​កសិកម្ម​មួយ​គ្រឿង​ដឹក​ធ្ងន់​លើស​ចំណុះ​បើក​ឡើង​ស្ពាន​អាកាស​ក្បាលថ្នល់​មិន​រួច​ក៏​រអិល​ថយក្រោយ​ជាន់​ហ្វ្រាំង​មិន​ជាប់​បណ្តាល​ឲ្យ​រអិល​ទៅ​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ស្ពាន​ខូចខាត​អស់​ចំនួន​ប្រាំ​៥​ផ្ទាំង ចំណែក​រថយន្ត​ខូចខាត​មួយ​កំណាត់​ផ្នែក​ខាងក្រោយ​។ ហេតុការណ៍​ខាងលើ​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៨ ​ខែតុលា នៅ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​ខាងជើង សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ​។ រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ដឹក​ជី​កសិកម្ម​មួយ​គ្រឿង​ដឹក​ធ្ងន់​លើស​ចំណុះ​បើក​ឡើង​ស្ពាន​អាកាស​ក្បាលថ្នល់​មិន​រួច​ក៏​រអិល​ថយក្រោយ​ជាន់​ហ្វ្រាំង​មិន​ជាប់​បណ្តាល​ឲ្យ​រអិល​ទៅ​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ស្ពាន​ខូចខាត​អស់​ចំនួន​ប្រាំ​៥​ផ្ទាំង ចំណែក​រថយន្ត​ខូចខាត​មួយ​កំណាត់​ផ្នែក​ខាងក្រោយ​។ ហេតុការណ៍​ខាងលើ​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៨ ​ខែតុលា នៅ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​ខាងជើង សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ​។

រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ ៣A-០៨៨២ នៅ​ក្នុង​រថយន្ត​នោះ​មាន​ដឹក​ជី​កសិកម្ម​ចំនួន​៣០០​បេ ស្មើនឹង​១៥​តោន ដឹក​ចេញពី​ក្រុមហ៊ុន​យី​តាក់​គ្រុប​លក់​ជី នឹង​ថ្នាំ​កសិកម្ម​គ្រប់​ប្រភេទ​។

ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ និង​បានឃើញ​ហេតុការណ៍​ផ្ទាល់ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គឺ​រថយន្ត​បង្ក​បើក​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឡើង​ស្ពាន​អាកាស​ក្បាលថ្នល់ ខណៈ​មក​ដល់​ពាក់កណ្ដាល​ស្ពាន​ដោយសារ​តែ​រថយន្ត​ដឹក​ធ្ងន់​ពេក​ឡើង​មិន​រួច​ក៏​រអិល​ថយក្រោយ​មក​ក្រោម​វិញ ជាន់​ហ្វ្រាំង​មិន​ជាប់ ទើប​រេ​ចង្កូត​ទៅ​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ស្ពាន​បាក់​ដួល​រលំ​ខូចខាត​អស់​ចំនួន​៥​ផ្ទាំង កល់​រថយន្ត​ជាប់​មក​ក្រោយ​លែង​រួច ។

ហេតុការណ៍​ខាងលើ​នេះ​អ្នក​ធ្វើ​ដំណើរ​ពីក្រោយ​រថយន្ដ​នោះ​ភ័យ​ព្រលឹង​ចុង​សក់​គ្រប់​គ្នា តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ​មិន​បាន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​ឡើយ គឺ​ខូចខាត តែ​ទ្រូងផ្លូវ​ស្ពាន​នឹង​រថយន្ត​បង្ក​តែ​ប៉ុណ្ណោះ ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​បាន​ទុក​រថយន្ត​ចោល រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ទុក​អោយ​សមត្ថកិច្ច​វាស់វែង​តាម​ជំនាញ​តែ​ប៉ុណ្ណោះ​។

ក្រោយ​កើតហេតុ រថយន្ដ​បង្ក​ខាងលើ​ត្រូវ​បាន​ខាង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ធ្វើការ​វាស់វែង​នឹង​បាន​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នរ​គ​របាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ដ្ធា​ន​នរ​គ​របាល​រាជ
ធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ