ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ប្រមូលប្រាក់​តាម​ច្រកព្រំដែន​ដូង​កំពុង​កាក់កប​មែនទែន (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​វៀតណាម​ចូល​មក​ប្រមូល​ទិញ​ឬ​ស្សី​ពីងពង់ ក្នុងស្រុក​រមាស​​ហែក នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​ព្រំដែន​ប៉ុស្តិ៍​ដូង ដែល​សង្ស័យ​អត់​ច្បាប់ និង​សង្ស័យ​មាន​បង្កប់​ឈើ​ប្រណីត​ដោយ​សមត្ថកិច្ច​បើក​បា​រ៉ា​ស់​ឲ្យ​យ៉ាង​រលូន​គ្មាន​ការ​ត្រួតពិនិត្យ មាន​ទាំង​រថយន្ត​ទ្រុង​បិទ​ជិត​ចរាចរណ៍​ចេញ​-​ចូល​យ៉ាង​គគ្រឹក​គគ្រេង​​ដូច​គេ​ហែរ​កឋិន ហើយ​ឃើញ​តែ​មនុស្ស​ស្លៀកពាក់​ស៊ី​វិល​ដាក់កុង​ត្រូល​យក​លុយ​ចូល​ហោប៉ៅ​មិនដឹង​ថា មាន​ស្ថាប័ន…

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​វៀតណាម​ចូល​មក​ប្រមូល​ទិញ​ឬ​ស្សី​ពីងពង់ ក្នុងស្រុក​រមាស​​ហែក នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​ព្រំដែន​ប៉ុស្តិ៍​ដូង ដែល​សង្ស័យ​អត់​ច្បាប់ និង​សង្ស័យ​មាន​បង្កប់​ឈើ​ប្រណីត​ដោយ​សមត្ថកិច្ច​បើក​បា​រ៉ា​ស់​ឲ្យ​យ៉ាង​រលូន​គ្មាន​ការ​ត្រួតពិនិត្យ មាន​ទាំង​រថយន្ត​ទ្រុង​បិទ​ជិត​ចរាចរណ៍​ចេញ​-​ចូល​យ៉ាង​គគ្រឹក​គគ្រេង​​ដូច​គេ​ហែរ​កឋិន ហើយ​ឃើញ​តែ​មនុស្ស​ស្លៀកពាក់​ស៊ី​វិល​ដាក់កុង​ត្រូល​យក​លុយ​ចូល​ហោប៉ៅ​មិនដឹង​ថា មាន​ស្ថាប័ន ឬ​អត់​ទេ ធ្វើ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ម៉ា​សេរី​ដោយ​សារ​តែ​ក្រុម​ឈ្មួញ​គេច​មិន​បង់ពន្ធ ហើយ​សមត្ថកិច្ច​ជំនាញ​មិន​អើពើរ​។

ក៏​ប៉ុន្តែ​មហាជន​រិះគន់​ថា តាម​ពិត​ត្រីងៀត​ឆ្លៀត​ពង​ទេ ច្រក​ទ្វារ​ព្រំដែន​ប៉ុស្តិ៍​ដូង គឺជា​ប៉ុស្តិ៍​ថ្នាក់​តំបន់​រដ្ឋបាល​ខេត្ត​បាន​ប្រកាស​ជា​ផ្លូវការ​រួច​ហើយ ប្រហែលជា​សមត្ថកិច្ច​ជំនាញ​មិន​ទាន់​ដាក់​ទៅ​គ្រប់ បែរជា​មាន​តែ​កុងត្រូលជជុះ​កាក់​យក​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មានបាន​ទៅ​វិញ​។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​ប៉ុស្តិ៍​ដូង​បាន​ឲ្យ​ដឹង​ថា ឬ​ស្សី​ពីងពង់​ជា​ច្រើន​ត្រូវ​ឈ្មួញ​វៀតណាម​ចូល​មក​ប្រមូល​ទិញ​ក្នុង​ខេត្តស្វាយរៀង ដឹក​តាម​គោ​យន្ត តាម​ត្រាក់ទ័រ និង​តាម​រថយន្ត​យី​ឌុ​ប​ចេញ​ទៅ​ប្រទេស​វៀតណាម​រាល់ថ្ងៃ ហើយ​ក៏​មាន​ឈ្មួញ​​បាន​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម​ចូល​មក​តាម​ច្រកព្រំដែន​ប៉ុស្តិ៍​ដូង​នេះ​ច្រើន​ណាស់​​ដែរ​ក្នុង​មួយ​ថ្ងៃ​ៗ មាន​ដឹក​តាម​ម៉ូតូ តាម​រ៉ឺ​ម៉ក​ម៉ូតូ តាម​គោ​យន្ត តាម​រថយន្ត​តូច​ធំ​ឲ្យ​រពុយ​។ ហើយ​មុខទំនិញ​រួម​មាន ៖ ទុយោ បំពង់​ទីប​ជ័រ ក្បាល​រ៉ូ​ប៊ី​ណេ គ្រឿង​បា​ឡុ​ង ខ្ចៅ ខ្យង តាម​រថយន្ត​ទួ​រី​ស កៅស៊ូ​តង់ តុ​អ៊ី​ណុ​ក កៅអី​ជ័រ ទូកញ្ចក់ ដែក​សរសៃ​តាម​រ៉ឺ​ម៉ក​ម៉ូតូ ឥដ្ឋ ស៊ីម៉ង់​តិ៍ និង​ជី​តាម​ត្រាក់ទ័រ គ្មាន​មន្ត្រី​គយ​ប្រចាំការ​បង់ពន្ធ​ឡើយ​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​មេ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ដូង​បាន​ឲ្យ​ដឹង​ថា មន្ត្រី​របស់​លោក​ការពារ​តែ​សន្តិសុខ​សណ្តាប់ធ្នាប់​ទេ ចំពោះ​ទំនិញ​ចេញ​-​ចូល គឺ​មន្ត្រី​ជំនាញ​គយ​អ្នក​ត្រួត​ពិនិត្យ​បង់ពន្ធ​។ ទាក់ទិន​ករណី​មាន​អីវ៉ាន់​ឈ្មួញ​មិន​ចូល​បង់ពន្ធ​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គយ​ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ដូង​បាន​ទេ ដោយ​មិនឃើញ​មាន​ទីស្នាក់ការ​នៅ​ច្រក​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ