ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញចឹង…ខំចូលទៅដាស់ តែគាត់ស្លា.ប់​ទៅហើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនបរទេស​ម្នាក់ ត្រូវ​គេ​ប្រទះ​ដេក​ស្លាប់​ក្រោម​ខុន​ដូ​មួយ​កន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​១៨ តុលា ស្ថិត​នៅ​ចំណុច​នៅ​ចំណុច​ភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនបរទេស​ម្នាក់ ត្រូវ​គេ​ប្រទះ​ដេក​ស្លាប់​ក្រោម​ខុន​ដូ​មួយ​កន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​១៨ តុលា ស្ថិត​នៅ​ចំណុច​នៅ​ចំណុច​ភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ខណៈ​គាត់​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ខាងក្រៅ​វិញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ Micheal Rex ជា​ជនជាតិ​អា​មេ​រិ​ក អាយុ​៥២​ឆ្នាំ ស្នាក់​នៅ​ក្នុង​ខុន​ដូ​ចំណុច​កើតហេតុ​រយៈ​៣​ឆ្នាំ​ហើយ ដោយ​រស់នៅ​តែ​ម្នាក់ឯង ។ តាម​ប្រភព​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​អ៊ែ​ប្លែក ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA-6703 ត្រឡប់​មក​ពី​ខាងក្រៅ តែ​មិនដឹង​ថា គាត់​ជិះ​មកពីណា​ឡើយ ។ លុះ​ជិះ​ដល់​មុខ​អគារ​ខុន​ដូ គាត់​ក៏​ដួល​ម៉ូតូ​បាត់បង់​ស្មារតី​តែ​ម្តង ។

ស្រប​ពេល​នោះ មាន​បុរស​ម្នាក់​ជិះ PassApp​ឆ្លងកាត់​ទីនោះ​ឃើញ ក៏​ឱ្យ PassApp ឈប់ ហើយ​ដើរ​ចុះ​ទៅ​មើល ដោយ​ព្យាយាម​ម​ដាស់​ជន​រង​គ្រោះ តែ​គាត់​មិនដឹង​ខ្លួន​ឡើយ លុះ​ស្ទាប​ដង្ហើម​ទៅ ទើប​ដឹង​ថា​គាត់​បាន​ស្លាប់​ទៅ​ហើយ ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ក្រោយមក ក៏​យក​ដំណឹង​នេះ ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ ។

យ៉ាងណាមិញ ជាក់ស្តែង នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​មិន​បាន​ពិនិត្យ​អ្វី​ផ្សេង​ឡើយ លើ​សាកសព​ជន​រង​គ្រោះ​ឡើយ ដោយ​គ្រាន់តែ​ហ៊ុម​ព័ទ្ធ​ខ្សែ ហើយ​ពិនិត្យ​វត្ថុ​តាង​ផ្សេង​ៗ​នៅ​កន្លែង​កើតហេតុ ពិសេស​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព ។ ក្រោយ​ការ​ពិនិត្យ​រួច​មក ឃើញ​ថា ជន​រង​គ្រេ​ាះ​ពិតជា​ដួល​ស្លាប់​ដោយ​ខ្លួនឯង​ប្រាកដ​មែន ពំ​ុ​មែន​ជា​ករណី​ឃាតកម្ម​នេ​ាះ​ឡើយ ។ សមត្ថកិច្ច​មូលដ្ឋាន សម្រេច​ទំនាក់ទំនង​ទៅ​ខាង​រថយន្ត​សា​មុ​យ​ដឹក​សាកសព​ជន​រង​គ្រេ​ាះ​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រង់ចាំ​ជំនាញ​កោសល្យវិច័យ​បន្ត ។

អត្ថបទសរសេរ ដោយ