ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​គ្នា​តិចតួច បែរជា​ជេរ​គ្នា​នឹង​វាយតប់​គ្នា​ពេញ​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បើកបរ​មិន​ចេះ​យោគយល់​គ្នា​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះ​កៀរ​គ្នា​តិចតួច​មិន​ព្រម​ដោះស្រាយ​ទេ​បែរជា​ចុះ​មក​ជេរ​គ្នា​នឹង​វាយតប់​គ្នា​ពេញ​ផ្លូវ​ទៅ​វិញ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៨ ខែតុលា​នេះ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទល់មុខ​នឹង​រោងចក្រ​ផលិត​បារី​សេក សង្កាត់​ចាក់​អង្រែ​លើ…

រាជធានី​ភ្នំពេញ ៖ ការ​បើកបរ​មិន​ចេះ​យោគយល់​គ្នា​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះ​កៀរ​គ្នា​តិចតួច​មិន​ព្រម​ដោះស្រាយ​ទេ​បែរជា​ចុះ​មក​ជេរ​គ្នា​នឹង​វាយតប់​គ្នា​ពេញ​ផ្លូវ​ទៅ​វិញ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៨ ខែតុលា​នេះ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទល់មុខ​នឹង​រោងចក្រ​ផលិត​បារី​សេក សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​បើក​រ៉ឺ​ម៉ក
ម៉ូតូ​តែ​ម្នាក់ឯង ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត visto ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL- 8304 មាន​ដឹក​ប្រពន្ធ និង​កូន​តូច​ក្នុង​រថយន្ត​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​រថយន្ត​នោះ​ធ្វើ​ដំណើរ​ពីមុខ​គាត់​ដោយ​បើកបរ​ដៃ​ម្ខាង ហើយ​ម្ខាង​ទៀត​កាន់​ទូ​ស័ព្ទ​និយាយ ខណៈ​មក​ដល់​កន្លែង​កើតហេតុ រថយន្ដ​បាន​ងាក​ចង្កូត​មក​ខាងស្តាំ​បន្តិច​ក៏​ប៉ះ​នឹង​រ៉ឺ​ម៉ក​គាត់ បណ្តាល​រថយន្ត​ធ្លាក់​កាង​មុខ ភ្លាម​ៗ​គាត់​បាន​អែប​មក​គៀន​ចិញ្ចើម​ផ្លូវ ដើម្បី​ដោះស្រាយ​គ្នា តែ​ត្រូវ​ប្រពន្ធ​ភាគី​ខាង​រថយន្ត​ចេញ​មក​ស្រែក​ជេរ​គាត់​ក្តែ​ង​ៗ​តែ​ម្តង​ថា ហ្អែ​ង​បើក​ម៉ូតូ​កៀរ​ឡាន​អញ គាត់​ក៏​បាន​ប្រាប់​ទៅ​វិញ​ថា (​មក​ជេ​អញ​ប្រយ័ត្ន អញ​ជេ​វិញ​) ភ្លាម​នោះ​ភាគី​ជា​ប្តី​បាន​ដើរមក​វាយ​គាត់​ទាំង​ស្ថានភាព​ស្រវឹង​ក៏​កើតជា​ការ​ប្រតាយប្រតប់​គ្នា​ពេញ​ផ្លូវ​តែ​ម្ដង ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ក៏​មិនដឹង​ពី​សាច់​រឿង​ច្បាស់​ដែរ ដោយ​គ្រាន់តែ​ដឹង​ថា ភាគី​ទាំង​ពីរ​នោះ​ប្រកែក​គ្នា​យក​ត្រូវ​រៀងខ្លួន រឿង​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មានការ​ឈ្លោះប្រកែក​នឹង​ប្រតាយប្រតប់​គ្នា​បែប​នេះ​តែ​ម្តង ។ ភ្លាម​ៗ​ក៏​មាន​វត្តមាន​ខាង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ នឹង​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​ពីរ​ក៏​ត្រូវ​រូ​វ​គ្នា​ចែកផ្លូវ​រៀងខ្លួន​អស់​ទៅ​គ្មាន​អ្នក​ណា​សង​អ្នក​ណា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ