ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​មួយ​ថ្ងៃ​ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​១៧​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨​កើត​ឡើ​៨​លើក​(​យប់​៥​លើក​) ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១៥​នាក់​(​ស្រី​៦​នាក់​) របួសស្រាល​ស្រី​២​នាក់ ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨​កើត​ឡើ​៨​លើក​(​យប់​៥​លើក​) ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១៥​នាក់​(​ស្រី​៦​នាក់​) របួសស្រាល​ស្រី​២​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​, កត្តា​យាន​២​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​២​លើក​ស្លាប់​១​នាក់​, ងងុយដេក​១​លើក​ស្លាប់​២​នាក់ ។ សរុប​ស្លាប់​៥​នាក់ : ម៉ូត​៤​នាក់​(​មិន​ពាក់មួក​៤​នាក់​) ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៣​លើក​ស្លាប់​២​នាក់​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​១​លើក​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក​ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រទេះ​អ្នកលក់​២​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៣​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច​១​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​,​ថ្មើរជើង​១​នាក់ ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក ,​ផ្លូវ​ខេត្ត​៤​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ធំ​២​លើក​ស្លាប់​២​នាក់​របួស​៣​នាក់​(​ស្រី​២​នាក់​),​កំពង់ចាម​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់​,​កណ្តាល​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​១​នាក់​និង​ខេត្តកោះកុង​១​លើក​ស្លាប់​១​នាក់​របួស​៣​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៧៣៧៣​គ្រឿង​(​ម៉ូតូ​៦៤%), មធ្យោបាយ​ល្មើស​១៨០៧​គ្រឿង​(​ម៉ូតូ​៨២%), អប់រំ​២៩៥​គ្រឿង​(​ម៉ូតូ​២៥%),​មធ្យោបាយ​ពិន័យ​១៥១២​គ្រឿង (​ម៉ូតូ​៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៣៨​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៣៨១២​គ្រឿង​, អប់រំ​១៤២​គ្រឿង​, ពិន័យ​ចំនួន​សរុប​១១៩៥​គ្រឿង (​មួក​៨៣៩​គ្រឿង​, កញ្ចក់​២៨០​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ៧៦​គ្រឿង ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ