ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ចិត្ត​! ឪពុក​និង​កូន​តូច​ត្រូវ​បាន​ស្លា.ប់​ភ្លាម​ៗ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​១​គ្រឿង​បើកបរ​ដោយ​បុរស​ជា​ប្តី​ដឹក​ប្រពន្ធ​ម្នាក់ និង​កូនប្រុស​ម្នាក់​ត្រូវ​រថយន្ត​១​គ្រឿង​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ឪពុក និង​កូន​ស្លាប់​ភ្លាម​ៗ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​របួសធ្ងន់ ។ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៨…

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​១​គ្រឿង​បើកបរ​ដោយ​បុរស​ជា​ប្តី​ដឹក​ប្រពន្ធ​ម្នាក់ និង​កូនប្រុស​ម្នាក់​ត្រូវ​រថយន្ត​១​គ្រឿង​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ឪពុក និង​កូន​ស្លាប់​ភ្លាម​ៗ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​របួសធ្ងន់ ។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤៤ ស្ថិត​ក្នុងភូមិ​អូរ​គរ​គី ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ។

ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ប៉ា​ង ខេ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​(​ស្លាប់​) ទី​២- ឈ្មោះ​ប៉ា​ង រក្សា ភេទ​ប្រុស អាយុ​៧​ឆ្នាំ ត្រូវជា​កូន​(​ស្លាប់​) ទី​៣-​ឈ្មោះ​មាស ច​ន្ឋី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ (​របួសធ្ងន់​) ។ ពួក​គេ​ទាំង​៣​នាក់​ប្តី ប្រពន្ធ និង​កូន​រស់នៅ​ភូមិ​ខ្វាន ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ចំណែក​អ្នក​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​បង្កហេតុ​បាន​រត់​ចោល​រថយន្ត ។
ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​១​គ្រឿង​ម៉ា​កតា​កូ​ម៉ា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​បើក​មក​ដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២-១៣ ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​វ៉េវ ពណ៌​ខៀវ​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ជា​ប្តី មាន​ដឹក​ប្រពន្ធ​ម្នាក់ និង​កូន​តូច​ម្នាក់ ដែល​បើក​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ឪពុក និង​កូន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​ប្រពន្ធ រង​របួសធ្ងន់ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​អន្តរាគមន៍​បញ្ជូន​ស្ត្រី​រង​គ្រោះ​ទៅ​គ្លីនិក​ឯកជន រួច​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួលយក​សព​ឪពុក និង​កូនប្រុស​ទៅ​គេហដ្ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​យានយន្ត​ទាំង​២​គ្រឿង សមត្ថកិច្ច យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ស្រាវជ្រាវ​រក​អ្នក​បង្កហេតុ ដោះស្រាយ​តាម​ច្បាប់ ។

ប៉ូលិស​ចរាចរណ៍​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មាន​ពាក់មួក​សុវត្ថិភាព ហើយ​ម៉ូតូ​មាន​បំពាក់​កញ្ចក់​មើល​ក្រោយ​ត្រឹមត្រូវ ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្តាល​មក​ពី​ម្ចាស់​រថយន្ត បើកបរ​ដោយ​ល្បឿន​លឿន ពេល​អាសន្ន​បាត់បង់​ម្ចាស់​ការ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ហើយ​មិន​ទទួលខុសត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ