ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​អប់រំ​ចិត្ត​ឱ្យ​ចេះ​ធ្វើ​ទាន

5 ឆ្នាំ មុន

រៀន​បើក​ចិត្តធំ​ទូលាយ រៀន​ញញឹម​ដាក់​អ្នក​ដទៃ ពិសេស​រៀន​ធ្វើ​ទាន​ឱ្យ​បាន​គត់មត់​ជា​ការ​ប្រដៅ​អប់រំ​ចិត្ត ព្រោះថា ចិត្ត​ខូច ចិត្តអាក្រក់ ចិត្ត​ទុរយស​គឺជា​ចិត្ត​បាប​អកុសល ដូច្នេះ​ត្រូវធ្វើ​ទាន​ឱ្យ​បាន​រឿយ​ៗ ជា​ឧបនិស្ស័យ​នៃ​ការ​លះបង់​នូវ​កិលេស​ឱ្យ​បាន​ទៅ​ជា​ទម្លាប់​ក្នុង​ការ​ឱ្យ​ជា​និច្ចកាល ទោះ​វត្ថុ​នោះ​តិច​ឬ​ច្រើន​ក៏​ដោយ​ក៏​គួរ​លះបង់​ជា​រឿយ​។…

រៀន​បើក​ចិត្តធំ​ទូលាយ រៀន​ញញឹម​ដាក់​អ្នក​ដទៃ ពិសេស​រៀន​ធ្វើ​ទាន​ឱ្យ​បាន​គត់មត់​ជា​ការ​ប្រដៅ​អប់រំ​ចិត្ត ព្រោះថា ចិត្ត​ខូច ចិត្តអាក្រក់ ចិត្ត​ទុរយស​គឺជា​ចិត្ត​បាប​អកុសល ដូច្នេះ​ត្រូវធ្វើ​ទាន​ឱ្យ​បាន​រឿយ​ៗ ជា​ឧបនិស្ស័យ​នៃ​ការ​លះបង់​នូវ​កិលេស​ឱ្យ​បាន​ទៅ​ជា​ទម្លាប់​ក្នុង​ការ​ឱ្យ​ជា​និច្ចកាល ទោះ​វត្ថុ​នោះ​តិច​ឬ​ច្រើន​ក៏​ដោយ​ក៏​គួរ​លះបង់​ជា​រឿយ​។ ។

ការ​លះ​នូវ​ទេយ្យវត្ថុ​សូ​ម្បី​បន្តិចបន្តួច ក៏​អាច​ឱ្យ​អ្នក​ដទៃ​រស់រាន​មានជីវិត​បាន​ដែរ គួរ​រីករាយ​នៅ​ក្នុង​កុសលធម៌ គួរ​ហ្វឹកហាត់​ចិត្ត ឱ្យ​ចេះ​មាន​មេត្តា ករុណា ឱ្យ​ចេះ​មាន​សេចក្តី​ថ្លៃថ្នូរ ហ្វឹកហាត់​យ៉ាងណា​ឱ្យ​ចិត្ត​ទៅ​ជា​ទន់ភ្លន់ និង​ទូន្មាន​ចិត្ត​ចេះ​រីករាយ​ក្នុង​ការ​ឱ្យ​សេចក្តីសុខ​ទៅ​អ្នក​ដទៃ ។

បុគ្គល​គប្បី​ដាស់តឿន​ចិត្ត អប់រំ​ចិត្តជា​រឿយ​ៗ​ថា សម្បត្តិ​អ្វី​នៅ​ក្នុង​លោក​នេះ មិនមែន​ជា​របស់​ចិត្ត​ឯង​ទេ ចិត្ត​ឯង​កើតមក​ក៏​មិន​បាន​យក​អ្វី​មក ចិត្ត​ឯង​រលត់​ទៅ​វិញ​ក៏​មិនមែន​យក​ទៅ​ជាមួយ​ឡើយ ។

តាម​ការ​សិក្សា​ព្រះ​អភិធម្ម​បាន​បញ្ជាក់​ថា ចិត្ត​យើង​នេះ​កើតឡើង​អាស្រ័យ​អារម្មណ៍​ណា ចិត្ត​ត្រូវ​ព្រាត់ប្រាស់​ចោល​នូវ​អារម្មណ៍​នោះ​ទៅ​វិញ​ជា​និច្ច ដូច្នេះ​ចិត្ត​ឯង​មិន​ត្រូវ​កំណាញ់ មិន​ត្រូវ​មាន​អស្មិមានះ មិន​ត្រូវ​ហួងហែង មិន​ត្រូវ​ឆ្កួត​វង្វេង​ដោយសារ​តែ​អារម្មណ៍​អូស​ទាញ​ឡើយ ។