ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១៣​នៅ​ឆ្នាំ​២០២០​ខាង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន​លោក​លី…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ។

ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន​លោក​លី ខឺ​ឈាង (Li Keqiang) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សម្តេច​តេ​ជោ​នាយក​រដ្ឋ មន្ត្រី​បាន​ជម្រាប​ជូន​លោកនាយក​រដ្ឋមន្ត្រី​ចិន​ពី​ការ​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​ដែល​តាម​រយៈ​នោះ​សម្តេច​សូម​គោរព​អញ្ជើញ​នាយក​រដ្ឋមន្ត្រី​ចិន​ចូល រួម​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​នៅ​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១៨​នេះ បាន​ឲ្យ​ដឹង​ថា​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​មតិ​ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​បញ្ហា​តំបន់ និង​អន្តរជាតិ ពិសេស​លើ​ទំនាក់ទំនង​ចិន អាស៊ាន ក្នុង​នោះ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើការ​ពិភាក្សា​ពី​ការ​នាំ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ដែល​កន្លង​មក​ចិន​បាន​ផ្តល់​កូតា​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ចំនួន​៣០​ម៉ឺន​តោន ។

លោកនាយក​រដ្ឋមន្ត្រី​ចិន​បាន​មាន​ប្រសាសន៍​ថា ចិន​តែងតែ​គាំទ្រ​ប្រទេស​កម្ពុជា ពិសេស​ការ​គាំទ្រ​ដល់​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប លើក​ទី​១៣ ក្នុង​ឆ្នាំ​២០២០​ខាង​មុខ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ លោក​បន្ត​ថា ចិន​នឹង​បន្ត​គាំទ្រ​ដល់​ការ​នាំ​ចូល​ផលិតផល​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ជា​បន្តបន្ទាប់​ទៀត ។ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ​លោក Li Keqiang បាន​មាន​ប្រសាសន៍​អបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​សារ​ជា​ថ្មី​ម្តងទៀត ។

លោក​មាន​ប្រសាសន៍​បន្ត​ថា លោក​ចង់​ឃើញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា ចិន កាន់តែ​បោះ​ជំហាន​ទៅ​មុខ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​បាន​រំលឹក​ជូន​លោកនាយក​រដ្ឋមន្ត្រី​ចិន​អំពី​ដំណើរ​នៃ​ការ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ការ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​មេគង្គ​ឡា​ង​ឆាង​នៅ​កម្ពុជា កាលពី​ពេល​កន្លង​មក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ