ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មា​ត​ហ្វូ​ន​អាច​បត់​បាន​របស់ Samsung អាច​ប្រើ​បាន​ដូច​ថេ​ប្លេ​ត

5 ឆ្នាំ មុន

យោង​តាម​សារព័ត៌​មានបាន​ឲ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​អាច​បត់​បាន​របស់ Samsung អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ប្រើ​វា​ជា​ថេ​ប្លេ​ត​បាន ដែល​អាច​បើក​ដំណើរការ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ និង​មាន​ស្គ្រី​ន​ធំ ។ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ ប្រៀប​បានជា​ការ​សាកល្បង​មួយ​ដើម្បី​ស្វែង​យល់​ថា​តើ​អ្នក​តាមដាន និង​ទីផ្សារ…

យោង​តាម​សារព័ត៌​មានបាន​ឲ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​អាច​បត់​បាន​របស់ Samsung អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ប្រើ​វា​ជា​ថេ​ប្លេ​ត​បាន ដែល​អាច​បើក​ដំណើរការ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ និង​មាន​ស្គ្រី​ន​ធំ ។ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ ប្រៀប​បានជា​ការ​សាកល្បង​មួយ​ដើម្បី​ស្វែង​យល់​ថា​តើ​អ្នក​តាមដាន និង​ទីផ្សារ នឹង​ឆ្លើយ​តប​យ៉ាងដូចម្តេច ។

លោក DJ Koh ប្រធាន​ផ្នែក​ទូរស័ព្ទ​របស់ Samsung បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​ថា ៖« ពេល​ដែល​ពួក​យើង​ចាប់ផ្តើម​លក់​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន ទីផ្សារ​អាច​នឹង​តូច​ចង្អៀត ប៉ុន្តែ​វា​នឹង​រីក​លូតលាស់​កាន់តែ​ធំ ។ ខ្ញុំ​ជឿជាក់​ថា ពួក​យើង​ត្រូវការ​ទូរស័ព្ទ​ដែល​អាច​បត់បែន​បាន »​។

នៅ​ក្នុង​សេចក្តីរាយការណ៍​ដែល​យោង​ទៅ​តាម​បទ​សម្ភាស៍​ជាមួយ​លោក Koh បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ដែល​អាច​បត់បែន​បាន​នេះ នឹង​ត្រូវ​លក់​ទូ​ទាំង​ពិ​ព​ភ​លោក ហើយនឹង​មិន​បាត់​ខ្លួន​ទៅ​វិញ​ក្នុង​រយៈពេល​៦​ខែ បន្ទាប់​ពី​ការ​ចេញ​លក់​ឡើយ ។

ដោយ​មានការ​ផ្តោត​សំខាន់​លើ​និន្នាការ​ស្គ្រី​ន​ទូរស័ព្ទ​ធំ​ៗ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន សេចក្តីរាយការណ៍​ខាងលើ​បាន​អះអាង​ថា ទូរស័ព្ទ​ថ្មី​របស់ Samsung អាច​មាន​ស្គ្រី​ន​ដែល​មាន​ទំហំ​លើស​ពី​៦,៥​អី​ញ​ទៅ​ទៀត ។

លោក Koh បាន​បញ្ជាក់​ថា ទូរស័ព្ទ​ដែល​អាច​បត់បែន​បាន នឹង​ត្រូវ​ដាក់​លក់​នៅ​ចុងឆ្នាំ​២០១៨ ឬ​អាច​នៅ​ក្នុង​អំឡុង​ខែវិច្ឆិកា​ខាង​មុខ​នេះ ។

កាលពី​ក្នុង​អំឡុង​កម្មវិធី​ចេញ​លក់ Galaxy Note 9 នៅ​ដើមខែ​នេះ លោក DJ Koh នាយក​ប្រតិបត្តិ​របស់ Samsung បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា ពួក​គេ​នឹង​មិន​ធ្វើ​ឲ្យ​ពិភពលោក​រង់ចាំ​យូរ​ទេ​ចំពោះ​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​នេះ ។

ចំណែក​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក Huawei របស់​ប្រទេស​ចិន​វិញ ក៏​កំពុង​តែ​ត្រៀមខ្លួន​ក្នុង​ការ​ចេញ​លក់​ទូរស័ព្ទ​ដែល​អាច​បត់បែន​ដំបូង​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​ផង​ដែរ ។

លោក Richard Yu នាយក​ប្រតិបត្តិ​របស់ Huawei បាន​ប្រាប់​មក​ថា ក្រុមហ៊ុន​លោក​មាន គំរូ​ស្មា​ត​ហ្វូ​ន​ដែល​អាច​ដំណើរការ​បាន​រួច​ជា​ស្រេច​តាំងពី​ឆ្នាំ​២០១៧​មក ។

បច្ចុប្បន្ន ក្រុមហ៊ុន​ទាំង​ពីរ​កំពុង​ប្រជែង​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​នេះ ឲ្យ​បាន​មុន​គ្នា​ទៅ​វិញ​ទៅ​មក តើ​ព្រោះតែ​មូលហេតុ​អ្វី ? មាន​ហេតុផល​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​ពី​ការ​ចង់​យកឈ្នះ​ចាញ់​គ្នា​នេះ ។

-​ទី​១ គឺ​ព្រោះតែ​ការ​ចូល​ក្នុង​ទីផ្សារ​មុនគេ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​តាំងខ្លួន​ជា​អ្នកដឹកនាំ​ក្នុង​បច្ចេកវិទ្យា​ទូរស័ព្ទ​ដែល​អាច​បត់បែន​បាន​មុនគេ​ជា​ប្រវត្តិសាស្ត្រ ។ វា​មានគុណ​តម្លៃ​ទាំង​សម្រាប់​ការ​ផ្សព្វផ្សាយ និង​គោល​ជំហរ​ក្នុង​វិស័យ​នេះ ព្រោះ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដទៃ​អាច​នឹង​ចង់​ទិញ​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​អ្នក​ដែល​នាំមុខ​នេះ ។

-​ទី​២ គឺ​ព្រោះតែ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន ប្រៀប​បានជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ប្រភេទ​ថ្មី​មួយទៀត​ដែល​អាច​លូតលាស់​បាន​ច្រើន ។ Huawei និង Samsung ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​ស្មា​ត​ហ្វូ​ន​កម្រិត​ខ្ពស់ ហើយ​ការ​ក្លាយជា​ក្រុមហ៊ុន​ទី​មួយ​ដែល​ផលិត​ស្មា​ត​ហ្វូ​ន អាច​បត់បែន​បាន​កម្រិត​ខ្ពស់ អាច​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​ទាក់ទាញ​អតិថិជន​ពី​ដៃគូ​ប្រកួតប្រជែង​ដូច​ជា Apple ជាដើម ។

-​ទី​៣ គឺ​វា​ផ្តល់​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​រូបរាង និង​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ដោយ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន អាច​ផ្លាស់​ប្តូរ​ទម្លាប់​របស់​អ្នក​ប្រើប្រាស់​។ ប្រាកដ​ណាស់​កម្មវិធី​លើ​ទូរស័ព្ទ​ទាំងនេះ អាច​ទាញ​អត្ថប្រយោជន៍​កាន់តែច្រើន​ពី​បច្ចេកវិទ្យា​3D និង​Virtual reality (VR) ឬ Augmented reality (AR) ជាដើម ។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​Gartner បាន​ឲ្យ​ដឹង​ថា Huawei បាន​ដណ្តើម​តំណែង​ពី​Apple ជា​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើន​ជាងគេ​លេខ​២ កាលពី​ត្រីមាស​ទី​២​នា​ឆ្នាំ​២០១៨​កន្លង​មក ជាមួយនឹង​ចំនួន​លក់​ប្រមាណ​៤៩​លាន​គ្រឿង ខណៈ​ដែល Apple ត្រូវ​បាន​រុញ​ដល់​ចំណាត់ថ្នាក់​លេខ​៣​វិញ ជាមួយនឹង​ចំនួន​លក់​បាន​៤៤​លាន​គ្រឿង ។ ចំណែកឯ Samsung ​វិញ បាន​បន្ត​តំណែង​ជា​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើន​ជាងគេ​ដដែល បើ​ទោះ​ចំនួន​លក់​បាន​ធ្លាក់​ចុះ​១២,៧%​កាលពី​ត្រីមាស​ទី​២​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ