ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​រឿង​ខ្លោចចិត្ត​! ទារក​តូច​ត្រូវ​រស់​ក្នុង​ភាព​ងងឹត​មួយ​ជីវិត (មាន​វីដេអូ)

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទារក​ម្នាក់​កើតមក​មាន​ជំងឺ​ចម្លែក​ដែល​ត្រូវ​ពន្លឺ​ថ្ងៃ​មិន​បាន​សោះ ហើយ​តម្រូវ​ឲ្យ​នៅ​ក្នុង​ភាព​ងងឹត​ជា​រៀង​រហូត​។ ទារក​អាយុ​១​ខួប​ឈ្មោះ Freddie Mason-Perkins…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទារក​ម្នាក់​កើតមក​មាន​ជំងឺ​ចម្លែក​ដែល​ត្រូវ​ពន្លឺ​ថ្ងៃ​មិន​បាន​សោះ ហើយ​តម្រូវ​ឲ្យ​នៅ​ក្នុង​ភាព​ងងឹត​ជា​រៀង​រហូត​។

ទារក​អាយុ​១​ខួប​ឈ្មោះ Freddie Mason-Perkins កើតមក​មាន​ជំងឺ Trichothiodystrophy (TTD) ដែល​ស្បែក​របស់​គេ​មាន​ប្រតិកម្ម​ខ្ពស់​ពេល​ប៉ះ​ជាមួយនឹង​កាំរស្មី UV​។ រូបគេ​កើតមក​មិន​គ្រប់​ខែ​ទេ ដោយ​ម្តាយ​ពរ​ពោះ​បាន​ត្រឹម​២៨​ស​ប្តា​ហ៍​តែ​ប៉ុណ្ណោះ​។

កូន​តូច​នេះ ចេញ​ជា​ជំងឺ​រលាក​ស្បែក​យ៉ាងធ្ងន់ធ្ងរ ដែល​មិន​ងាយ​ជា​វិញ ក្រោយ​ពី​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ ដោយសារ​តែ​ហេតុនេះ ទើប​ម្តាយ​របស់​គេ​ឈ្មោះ Carlie Perkins អាយុ​៣៤​ឆ្នាំ ត្រូវ​បង្ខំចិត្ត​បិទ​វាំងនន​ក្នុង​បន្ទប់​រហូត​។ មិន​ត្រឹមតែ​ស្បែក​នោះ​ទេ ដែល​ប្រតិកម្ម​ជាមួយនឹង​ពន្លឺ​ថ្ងៃ សូ​ម្បី​តែ​ភ្នែក​ទាំង​ពីរ​របស់ Freddie ក៏​ចេញ​ជា​ជំងឺ​បាយ​ភ្នែក​ដែរ​។

ម្តាយ​របស់​គេ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​អនាគត​របស់ Freddie​។ នាង​ខ្លាច Freddie បាក់ទឹកចិត្ត​នៅ​ពេល​ដឹង​ថា ខ្លួនឯង​មាន​ជំងឺ​ខុស​គេ​បែប​នេះ​។ នាង​ដឹង​ថា មាន​ក្មេង​ខ្លះ​ដែរ ដែល​កើត​ជំងឺ​នេះ ហើយ​អាចរ​ស់បាន​ដល់​អាយុ​៣០​ឆ្នាំ​។ បើ​ទោះបីជា​យ៉ាងនេះ​ក៏​ដោយ ក៏​នាង​មិន​ខ្វល់​ដែរ សំខាន់​គឺ Freddie នៅ​តែ​ជា​កូន​របស់​នាង​។

គួរ​បញ្ជាក់​ថា ជំងឺ TTD គឺជា​ជម្ងឺ​សេ​នេ​ទិ​ក​ដ៏​កម្រ​បំផុត ដែល​នៅ​លើ​លោក​នេះ​មាន​តែ​មនុស្ស​១០០​នាក់ តែ​ប៉ុណ្ណោះ ដែល​កើត​ជំងឺ​នេះ​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Inside Edition

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ