ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​ស្មា​ត​ហ្វូ​ន​នៅ​ចិន​ធ្លាក់​ចុះ​ដល់​ទៅ​ជាង៣​លាន​គ្រឿង​ឯណោះ

5 ឆ្នាំ មុន

យោង​តាម​ទិន្នន័យ​របស់ China Academy of Information and Communications Technlogy (CAICT) បាន​ឲ្យ​ដឹង​ថា…

យោង​តាម​ទិន្នន័យ​របស់ China Academy of Information and Communications Technlogy (CAICT) បាន​ឲ្យ​ដឹង​ថា ការ​លក់​ស្មា​ត​ហ្វូ​ន​ចិន​បាន​ធ្លាក់​ចុះ​១១,៥% មក​ស្មើ ៣៦,៧៥​លាន​គ្រឿង​កាលពី​ខែកញ្ញា​។ ការ​ធ្លាក់​ចុះ​នៃ​កើត​មាន​ឡើង បន្ទាប់​ពី​វិស័យ​ស្មា​ត​ហ្វូ​ន​ចិន​មានការ​អន់​ថយ​អស់​១៧% កាលពី​៩​ខែ​ដំបូង​នា​ឆ្នាំ​នេះ ។

ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ក្នុងស្រុក​គ្រប់គ្រង​ទីផ្សារ​បាន​ច្រើន​ជាងគេ ដែល​លក់​បាន​៣៤,៤៥​លាន​គ្រឿង​កាលពី​ខែកញ្ញា ឬ ៨៨,៣%​នៃ​ការ​លក់​សរុប ។ ទូរស័ព្ទ​ដែល​ប្រើ​ប្រព័ន្ធ Android នៅ​តែ​នាំមុខ​គេ​ក្នុង​ប្រទេស​ចិន ដែល​ស្មើ​៨៩%​នៃ​ស្មា​ត​ហ្វូ​ន​ដែល​លក់​សរុប ។

ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​ចិន​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ខណៈ​ដែល​កាន់តែ​តូច​ចង្អៀត​ឡើង ។ របាយការណ៍​របស់ CAICT បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ការ​លក់​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ធំ​ៗ​ទាំង ១០​សរុប​ស្មើ ៩២%​នៃ​ស្មា​ត​ហ្វូ​ន​ដែល​បាន​លក់​ចេញ​សរុប​ទៅ​ហើយ​។

យោង​តាម​អ្នកវិភាគ​លោក Anthony Scarsella របស់​ក្រុមហ៊ុន International Data Corporation (IDC) បាន​ឲ្យ​ដឹង​ថា កត្តា​ធំ​ៗ​ដែល​បង្ក​ឲ្យ​មានការ​អន់​ថយ​រួម​មាន ទីផ្សារ​ដែល​កាន់តែ​តូច​ចង្អៀត និង​កំណើន​តម្លៃ​លក់​មធ្យម​របស់​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​លោក​គិត​ថា អតិថិជន​នៅ​តែ​អាច​ចំណាយ​ថវិកា​ច្រើន​លើ​ទូរស័ព្ទ​ដែល​មានគុណ​ភាព​ខ្ពស់​បើ​ទោះជា​តម្លៃ​កើនឡើង​ពិតមែន​ក្តី ។

បើ​ទោះជា​ទីផ្សារ​ក្នុងស្រុក​មាន​ភាព​អន់​ថយ​ពិតមែន​ក្តី ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ក្នុងស្រុក​នៅ​តែ​អាច​បង្កើន​វត្ត​មាននៅ​បរទេស​បាន ។ ទីផ្សារ​អាស៊ី​អាគ្នេយ៍​ដូច​ជា ប្រទេស​ឥណ្ឌា​មាន​អាទិភាព​ខ្ពស់​ជាងគេ​សម្រាប់​ក្រុមហ៊ុន​ចិន ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ពួក​គេ​ក៏​ឃើញ​មានការ​លូតលាស់​ខ្ពស់​នៅ​ប្រទេស​រុ​ស្ស៊ី មជ្ឈិម​បូព៌ា និង​អា​មេ​រិ​កឡា​ទី​ន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ