ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ត្អូញត្អែរ​ពី​ការ​លំបាក ខណៈ​អាជ្ញាធរ​មិន​រក​កន្លែង​លក់ដូរ​ឱ្យ​ពួក​គាត់​បាន​សមរម្យ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​នគរបាល​ក្រុង​ស្ទឹង​ត្រែង​បាន​ណែនាំ​ឱ្យ​អាជីវករ​លក់ដូរ​ក្នុង​ក្រុង​ចូលរួម​គ្នា​រៀបចំ​សណ្តាប់ធ្នាប់​ដើម្បី​ជា​ប្រយោជន៍​ទីក្រុង​ស្អាត ទាំង​នៅ​ជុំវិញ​ផ្សារ​ធំ និង​ប្រប​មាត់ទន្លេ​ក្នុង​ស្ថានភាព​បរិស្ថាន​ល្អជា​ពិសេស​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។ លោក​អុីវ ច​ន្ថា អធិការ​ង​ក្រុង​ស្ទឹង​ត្រែង​ក្នុង​គ្រា​ចុះ​អនុវត្ត​ច្បាប់​ក្នុង​ផែន​សណ្តាប់ធ្នាប់​ខាងលើ​ថា​ការ​ចុះ​អន្តរាគមន៍​និង​រៀបចំ​សណ្តាប់ធ្នាប់​ខាងលើ​នេះ​មិនមែន​ទើបនឹង​ចាប់ផ្តើម​អនុវត្ត​នោះ​ទេ ពោល​គឺ​មន្ត្រី​នគរបាល​រៀបចំ​សណ្តាប់ធ្នាប់​ក្រុង​បាន​រៀបចំ​ជា​រឿយ​ៗ​កន្លង​មក​ហើយ ដោយ​មានការ​ចុះ​ផ្សព្វផ្សាយ​ណែនាំ​ជា​បន្តបន្ទាប់​អំពី​ការ​ដាក់​លក់​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​បង្ក​ការ​កកស្ទះ​ចរ​ចរណ៍…

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​នគរបាល​ក្រុង​ស្ទឹង​ត្រែង​បាន​ណែនាំ​ឱ្យ​អាជីវករ​លក់ដូរ​ក្នុង​ក្រុង​ចូលរួម​គ្នា​រៀបចំ​សណ្តាប់ធ្នាប់​ដើម្បី​ជា​ប្រយោជន៍​ទីក្រុង​ស្អាត ទាំង​នៅ​ជុំវិញ​ផ្សារ​ធំ និង​ប្រប​មាត់ទន្លេ​ក្នុង​ស្ថានភាព​បរិស្ថាន​ល្អជា​ពិសេស​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។

លោក​អុីវ ច​ន្ថា អធិការ​ង​ក្រុង​ស្ទឹង​ត្រែង​ក្នុង​គ្រា​ចុះ​អនុវត្ត​ច្បាប់​ក្នុង​ផែន​សណ្តាប់ធ្នាប់​ខាងលើ​ថា​ការ​ចុះ​អន្តរាគមន៍​និង​រៀបចំ​សណ្តាប់ធ្នាប់​ខាងលើ​នេះ​មិនមែន​ទើបនឹង​ចាប់ផ្តើម​អនុវត្ត​នោះ​ទេ ពោល​គឺ​មន្ត្រី​នគរបាល​រៀបចំ​សណ្តាប់ធ្នាប់​ក្រុង​បាន​រៀបចំ​ជា​រឿយ​ៗ​កន្លង​មក​ហើយ ដោយ​មានការ​ចុះ​ផ្សព្វផ្សាយ​ណែនាំ​ជា​បន្តបន្ទាប់​អំពី​ការ​ដាក់​លក់​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​បង្ក​ការ​កកស្ទះ​ចរ​ចរណ៍ ព្រមទាំង​បង្ក​បញ្ហា​ប៉ះពាល់​ដល់​ចរាចរណ៍​ថែម​ទៀត​។

លោក​បន្ត​ថា មុន​ការ​រឹត​បណ្តឹង​សណ្តាប់ធ្នាប់​សាធារណៈ​ខាងលើ​នេះ​អាជ្ញាធរ​ខេត្ត ក្រុង​បាន​ណែនាំ​ដល់​
ស្ថា​ប​ន័​អង្គភាព​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ត្រូវ​បង្កើន​ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​អង្គភាព​និង​មូលដ្ឋាន​រស់នៅ​និង​បងប្អូន​អាជីវករ​គ្រប់​ទីកន្លែង ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​ស្អាត​។

លោក​បញ្ជាក់​ទៀត​ថា​ការ​ធ្វើ​នេះ ដើម្បី​ត្រៀមខ្លួន​ទុកជា​មុន​ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ដែល​ផ្តើម​ចេញពី​ការ​រស់នៅ​មាន​សណ្តាប់ធ្នាប់​ល្អ​ប្រជាពលរដ្ឋ​គោរព​នីតិរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​ផលប្រយោជន៍​រួម​ទាំងអស់​គ្នា​ហើយ​ជាង​នេះ​ទៀត​ខេត្ត​នឹង​ត្រៀមលក្ខណៈ​រៀបចំ​ធ្វើ​ពិធីបុណ្យ​អ៊ុំ​ទូក​នៅ​ដើមខែ​វិច្ឆិកា​នេះ​ផង​ដែរ​។

អ្នកស្រី​សុខ ហេង ជា​កសិករ​លក់​បន្លែ​មក​ពី​ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​លើក​ឡើង​ថា​កន្លង​មក​សាលាក្រុង​បាន​ចេញ​សេចក្តីណែនាំ និង​ផ្សព្វផ្សាយ​តាម​ឧ​ឃោស​នៈ​ស័ព្ទ​ដល់​ប្រជាពលរដ្ឋ​និង អាជីវករ ជា​ច្រើន​លើក ច្រើន​សារ​រួច​មក​ហើយ ពី​រឿង​បរិស្ថាន​នេះ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តាម​ដងផ្លូវ ជា​ពិសេស​គឺ​បរិស្ថាន​នៅ​ជុំវិញ ទីផ្សារ​។

ស្ត្រី​ដដែល​ក៏​ត្អូញត្អែរ​ពី​ផល​លំបាក​មួយ​ចំនួន​ថា កសិករ​លក់​បន្លែ​ជួប​បញ្ហា​មិន​ចេះ​ចប់ ដោយសារ​តែ​អាជ្ញាធរ​រៀបចំ​សណ្តាប់ធ្នាប់​ហើយ​មិន​រក​កន្លែង​លក់ដូរ​ឱ្យ​ពួក​គាត់​លក់​បាន​សមរម្យ​នោះ​ឡើយ ពោល​គឺ​ដេញ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ហើយ​ពួក​គាត់​រៀង​រាល់​ព្រឹក​ពឹងផ្អែក​ទៅ​លើ​ផ្សារ​ធំ​ប៉ុណ្ណោះ​។ ពួក​គាត់​មិនមែន​មិន​គោរព​តាម​អាជ្ញាធរ​ទេ តែ​ប៉ុន្មាន​ឆ្នាំ​មកនេះ​កសិករ​នាំ​បន្លែបង្ការ​មក​លក់​គ្មាន​កន្លែង​លក់ដូរ​ត្រឹមត្រូវ​ពួក​គាត់​ចេះ​តែ​ដាក់​លក់រាយ​ប៉ាយ​អ​ញ្ចឹ​ង​ទៅ​។

សូម​បញ្ជាក់​ថា​ ​នៅ​ផ្សារ​ធំ​ថ្មី​នេះ សម្តេច​តេ​ជោ​ធ្លាប់​មាន​ប្រសាសន៍​នៅ​ក្នុង​សាលាខេត្ត​ឱ្យ​អាជ្ញាធរ​សាងសង់​តូប​ត្រូវ​ទុក​កន្លែង​ដើម្បី​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​មក​ពី​ជនបទ​បាន​លក់ដូរ​ដូច​អ្នកមាន​តូប​ឬ​ស្តង​់​ដែរ តែ​ក្នុង​ផ្សារ​ធំ​ថ្មី​នេះ​គ្មាន​កន្លែង​សំរាប់​ឱ្យ​ពួក​គាត់​លក់​ដូរ​នោះ​ទេ ទើប​មានការ​លក់រាយ​ប៉ាយ​ពិបាក​រៀបចំ​សណ្តាប់
ធ្នាប់​បែប​នេះ ហើយ​ច្ចុ​ប្បន្ន​នៅ​តែ​ជា​ក្តី​កង្វល់​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ