ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ Sergio Aguero ខ្សែប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល​ក្លិប Man City នាំ​ស្រី​ចូល​ក្លិប

5 ឆ្នាំ មុន

Sergio Aguero ខ្សែប្រយុទ្ធ​ក្លិប​មេឃខៀវ Man City ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​គ​អង់គ្លេស​ដែល​បាន​ចំណាយពេល​ទំនេរ​ក្នុង​ការ​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន បាន​នាំ​នារី​រូប​ស្រស់ និង​មាន​ស្នាម​សាក់​ពេញ​ខ្លួន​ម្នាក់​ចូល​ក្លិប​កម្សាន្ត​នៅ​ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស សហរដ្ឋអាមេរិក ។…

Sergio Aguero ខ្សែប្រយុទ្ធ​ក្លិប​មេឃខៀវ Man City ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​គ​អង់គ្លេស​ដែល​បាន​ចំណាយពេល​ទំនេរ​ក្នុង​ការ​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន បាន​នាំ​នារី​រូប​ស្រស់ និង​មាន​ស្នាម​សាក់​ពេញ​ខ្លួន​ម្នាក់​ចូល​ក្លិប​កម្សាន្ត​នៅ​ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស សហរដ្ឋអាមេរិក ។

Aguero មិន​មានឈ្មោះ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ក៏​មានឱកាស​យក​ពេល​សម្រាក
នេះ​ទៅ​ដើរ​កម្សាន្ត​នៅ​ក្លិប​«The Warwick» នៅ​ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស សហរដ្ឋអាមេរិក ។ រូបភាព​នៃ​ការ​ដើរ​កម្សាន្ត​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ខ្សែប្រយុទ្ធ​ជនជាតិ​អា​ហ្ស​ង់​ទី​ន អាយុ​៣០​ឆ្នាំ​រូប​នេះ​បាន​ជិះ​រថយន្ត​មែ​រ៍​សឺ​ដេ​ស​«G-Class» មាន​តម្លៃ​១៤០.០០០​ផោន ហើយ​នៅ​ខាងក្នុង​នោះ​មាន​នារី​រូប​ស្រស់​ម្នាក់​មាន​ស្នាម​សាក់​នៅ​ពេញ​ខ្លួន​អង្គុយ​ក្បែរ និង​មាន​នារី​ម្នាក់​ទៀត​រួម​ជាមួយ​កីឡាករ​Lucas Fernandez មិត្តភក្ដិ​របស់​គេ ។

Sergio Aguero រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​៨​គ្រាប់ និង​សង្គ្រោះ​បាល់​បាន​២​គ្រាប់​ពី​ការ​ប្រកួត​ចំនួន​១១​លើក ក្នុង​ការ​ចូល​លេង​ឲ្យ​ក្លិប​Man City រដូវ​កាល​២០១៨-២០១៩ ប៉ុន្តែ​មិន​បាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ជា​លក្ខណៈ​មិត្តភាព​ផ្ដួល​ក្រុម​ជម្រើសជាតិ​អុី​រ៉ា​ក់​៤-០ និង​ចាញ់​ក្រុម​ជម្រើសជាតិ​ប្រេ​សុី​ល​០-១​កាលពី​យប់​ថ្ងៃ​ទី​១៦ តុលា កន្លង​ទៅ​ថ្មី​ៗ​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ