ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​ចាប់អារម្មណ៍​ទិញ​ក្លិប​បិសាច​ក្រហម Manchester United

5 ឆ្នាំ មុន

« Daily Star» របស់​អង់គ្លេស​ផ្សាយ​ថា ព្រះរាជ​វង្ស​Mohammad Bin Salman ដែល​ដឹកនាំ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​ផ្ដល់​ចំណាប់អារម្មណ៍​ទិញ​ក្លិប​Man Utd…

« Daily Star» របស់​អង់គ្លេស​ផ្សាយ​ថា ព្រះរាជ​វង្ស​Mohammad Bin Salman ដែល​ដឹកនាំ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​ផ្ដល់​ចំណាប់អារម្មណ៍​ទិញ​ក្លិប​Man Utd នៅ​ក្នុង​ក្រប​ខណ្ឌ​ប្រឺ​មី​ញេ​លី​គ​អង់គ្លេស ។

ប្រភព​ខាងលើ​បាន​អះអាង​ថា ការ​ចុះ​ផ្សាយនេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​លេចឮ​ពី​ប្រភព​ព័ត៌មាន​នៅ​មជ្ឈិម​បូព៌ា ប៉ុន្តែ​មិន​បាន​បង្ហាញ​ពី​ឈ្មោះ​ដោយ​គ្រាន់តែ​បញ្ជាក់​ថា រាជវង្ស​ខាងលើ​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​៤​ពាន់​លាន​ផោន ឬ៥.៤៥៤​ពាន់​លាន​ដុល្លារ​ជា​ការ​លួងលោម​ឲ្យ​ត្រកូល «Glazer» យល់ព្រម​លក់ ។

រាជវង្ស​ Salman មានទ្រព្យ​ស្ដុក​ស្ដម​ចំនួន៨៥០​ពាន់​លាន​ផោន​ប្រហែល​១.១៥៩​ពាន់លាន
ដុល្លារ ហើយ​បច្ចុប្បន្ន​ក៏​មាន​គម្រោង​ពង្រីកសេដ្ឋកិច្ច​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយ​មិន​ពឹងផ្អែក​​ទាំងស្រុង​លើ​ជំនួញ​ប្រេង ។ ក្រៅពី​នេះព្រះ​អង្គ​ក៏​នៅ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​មានការ​ប្រកួតប្រជែង​ជាមួយប្រទេស​កា​តា និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​នៅ​ក្នុង​ពិភព​បាល់ទាត់​ផង​ដែរ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​លោក ​Nasser Al-Khelaifi អ្នកជំនួញ​ជនជាតិ​កា​តា ជា​ម្ចាស់​ក្លិប Paris Saint-Germain ចំណែក​ក្លិប ​Man City ជា​របស់​លោក ​Sheikh Mansour Bin Zayed Al Nahyan សមាជិក​ក្នុង​រាជវង្ស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ