ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ក្ខ​នារី​កម្ពុជា​លេខ​១​ឈុត​ប្រចាំ​ជាតិធ្វើ​ឱ្យ​ថៃ​មួយ​ក្រុម​ច្រណែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បេ​ក្ខ​នារី​កម្ពុជា​ជាប់​ក្នុង​លំដាប់​ទី​១​ចំពោះ​ការ​គ្រង​ឈុត​តំណាង​ជាតិ​ក្នុង​វគ្គ​ដំបូង​នៃ​ការ​ប្រកួត​Miss Grand International ។ ហាក់ដូចជា​ច្រណែន​នឹង​រឿង​នេះ ក្រុម​វប្បធម៌​ថៃ​មួយ​ក្រុម​បែរជា​ថា​ឈុត​សម្លៀក​បំពាក់​ដែល​គ្រង​ដោយ​កញ្ញា​ឌី លី​កា នោះ​ជា​ឈុត​របស់​ជាតិ​គេ​ទៅ​វិញ ។…

រាជធានី​ភ្នំពេញ​៖ បេ​ក្ខ​នារី​កម្ពុជា​ជាប់​ក្នុង​លំដាប់​ទី​១​ចំពោះ​ការ​គ្រង​ឈុត​តំណាង​ជាតិ​ក្នុង​វគ្គ​ដំបូង​នៃ​ការ​ប្រកួត​Miss Grand International ។ ហាក់ដូចជា​ច្រណែន​នឹង​រឿង​នេះ ក្រុម​វប្បធម៌​ថៃ​មួយ​ក្រុម​បែរជា​ថា​ឈុត​សម្លៀក​បំពាក់​ដែល​គ្រង​ដោយ​កញ្ញា​ឌី លី​កា នោះ​ជា​ឈុត​របស់​ជាតិ​គេ​ទៅ​វិញ ។ លើស​ពី​នេះ​ថា​ជា​ឈុត​សម្លៀក​បំពាក់​ថៃ​មាន​តាំង​ពី​៥​លាន​ឆ្នាំ​មុន !

ឈុត​សម័យ​ចេ​ន​ឡា​របស់​កម្ពុជា​នេះ​រចនា​ឡើង ដើម្បី​រំឭក​នឹក​គុណ បុព្វបុរស​ខ្មែរ​ដែល​បាន​លះបង់ និង​ការពារ​ថែរក្សា​ព្រះ​នគរ​ខ្មែរ​ឱ្យ​កូន​ខ្មែរ​បាន​រស់នៅ រំលឹក​គុណ​ដល់​ភាព​រីក​ចម្រើន​នៃ​អរិយធម៌ វប្បធម៌​ខ្មែរ​ដើម​ដ៏​រុងរឿង និង​ភាព​រួបរួម​គ្នា ដោយ​គិត​ពី​ប្រយោជន៍​រាស្ត្រ និង​ព្រះ​នគរ​ខ្មែរ​ជា​ធំ ។

ជាង​នេះ​ទៅ​ទៀត គឺ​ចង់​បង្ហាញ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ថែរក្សា​ការពារ ស្រាវ​ជ្រាវ​អំពី​ដើម​កំណើត និង​អរិយធម៌​ជាតិ​របស់​ខ្លួន ពិត​ៗ កុំឱ្យ​ជនបរទេស​មក​កាឡៃ​បាន​ថា​យើង​ចម្លង​ពី​គេ​បាន​នោះ ។

សម័យ​ចេ​ន​ឡា ជា​សម័យកាល​មួយ​នៃ​ខឿនវប្បធម៌​ដ៏​ចំណាស់ និង​សម្បូរ​បែប និង​ជា​មរតក​តំណ​សម្រាប់​កម្ពុជា​សម័យ ក្រោយ​ៗ​ទៀត ហើយ​បាន​នឹង​បន្ត​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ ពុំ​មែនមាន​ត្រឹមតែ​សម័យ​អង្គរ ឬ​ក្រោយ​អង្គរ​នោះ​ឡើយ ។

ឈុត​«​ទេពី​ស្រី​សួគ៌​បវរ​ឦសាន​បុ​រៈ​» ដែល​បេ​ក្ខ​នារី​កម្ពុជា​គ្រង​ដ៏​ស្រស់​ប្រណីត​ត្រូវ​បាន​បញ្ចូល​គ្នា​នូវ​ទម្រង់​នៃ​ទេវធីតា និង​ទម្រង់​នៃ​ការ​គ្រង​ភូសាមាលា​នៃ​ខត្តិយ​កញ្ញា​នា​សម័យ​​ចេ​ន​ឡា ដោយ​ស្រប​តាម​តឹកតាង​ដែល​បាន​មក​ពី​រូបចម្លាក់ និង​ចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ ក៏​ដូច​តឹកតាង​នានា​បាន​មក​ពី​កំណាយ​ដែល​ជា​មរតក​ដ៏​មាន​តម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន ។ ឈុត​នេះ​ក្នុង​ដៃ​នៃ Miss Grand Cambodia 2018 កាន់​កង្វេរ​ដំរី បញ្ជាក់​នូវ​ការ​បន្តវេន​នៃ​អាណាចក្រ​ភ្នំ បញ្ជាក់​នូវ​ភាព​សម្បូណ៌​រុងរឿង និង​ជា​អាណាចក្រ​ដែល​សម្បូណ៌​ដោយ​ដំរី ។

កាលពី​ថ្ងៃ​ទី​១៦ តុលា អ្នក​នាង​ខាត់ សុ​ឃី​ម​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​ចំណោម​ប្រតិកម្ម​ជា​ច្រើន​ទៀត ដោយ​នាង​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា «​គិត​ទៅ​ពួក​អា​អស់នេះ​ពិតជា​ពូកែ​មែន​វើ​យ អា​វប្បធម៌​ច្រណែន​ហ្នឹង ។ កាល​គេ​រៀប​ប្រកួត​គេ​ផុស​ឈុត​ហ្នឹង​ង​ពួក​វា​មិន​ប្រកាច់​ទើស មិន​ក្រ​កាច់​ថា​គេ​ចម្លង​ទៅ ! ដល់​តែ​គេ​ប្រកួត​ឈ្នះ​សុទ្ធតែ​គេ​ចម្លង​ពី​ពួក​វា ហើយ​គេ​អត់​គំនិត​ច្នៃប្រឌិត​អត់​មាន​ម៉ូ​ឌ​ដូនតា​គេ​មែន ពួក​អា​ប្រេត​វង្វេងទិស​នេះ ! ហើយ​ដូនតា​វា​អី​ក៏​សាហាវ​ម្ល៉េះ តាំងពី​៥​លាន​ឆ្នាំ​មុន »​។

ទោះបី​ទទួលលទ្ធផល​ល្អ​ក្នុង​វគ្គ​មុន​នេះ​ក្តី បេ​ក្ខ​នារី​កម្ពុជា​នៅ​ត្រូវការ​ការ​គាំទ្រ​ពី​មហាជន​នា​វគ្គ​បន្ត​ទៀត ពិសេស​មហាជន​ជាតិ​យើង ។

យោង​តាម​ផេ​ក Miss Grand International បាន​ប្រកាស​ពី​ឈុត​តំណាង​ជាតិ​ចំនួន​២០​ដែល​ជាប់​ពី​ការ​បោះ​ឆ្នោត​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក និង​ការ​ជ្រើសរើស​របស់​គណៈកម្មការ​ប្រកួត ។ ឈុត​តំណាង​ជាតិ​ទាំង​២០​ដែល​មាន​ទាំង​កម្ពុជា​ផង​នោះ​តម្រូវ​ឲ្យ​មហាជន​បោះ​ឆ្នោត​ជា​ថ្មី ។

ឈុត​តំណាង​ជាតិ​កម្ពុជា​«​ទេពី​ស្រី​សួគ៌​បវរ​ឦសាន​បុ​រៈ​»​ទទួល​បាន​ពិន្ទុ​ខ្ពស់​ពី​ការ​ចុច Like & Share នៅ​វគ្គ​មុន ។

ឈុត​តំណាង​ជាតិ​ប្រទេស នីមួយ​ៗ ត្រូវ​ជម្រុះ​យក​ចំនួន​១០​ប៉ុណ្ណោះ ដោយ​៥​ឈុត​ជ្រើសរើស​តាម​រយៈ​ការ​បោះ​ឆ្នោត និង​៥​ឈុត​ទៀត​ជ្រើសរើស​ដោយ​គណៈកម្មការ ។
ចំពោះ​ការ​បោះ​ឆ្នោត​ចាប់ផ្តើម​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​ល្ងាច ។

ឈុត​តំណាង​ជាតិ Miss Grand International 2018 ដែល​ស្អាត​បំផុត​នឹង​ត្រូវ​ជ្រើសរើស​ដោយ​គណៈកម្មការ ដោយ​ប្រកាស​លទ្ធផល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ ។

នៅ​វគ្គ​មុន​គិត​ត្រឹម​រាត្រី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ជា​កាលបរិច្ឆេទ​ចុង​ក្រោយ​នៃ​ការ​ប្រកួតប្រជែង​Miss Grand International សម្រាប់​ឈុត​ប្រចាំ​ជាតិ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​មហាជន គឺ​ឈុត​តំណាង​ជាតិ​កម្ពុជា​ដែល​គ្រង​ដោយ​កញ្ញា​កញ្ញា​ឌី លី​កា បាន​ជាប់​លំដាប់​ទី​១​ក្នុង​ចំណោម​១០​ប្រទេស ។

ការ​ប្រកួត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា នេះ​ស្រី​ស្អាត​ឌី លី​កា បាន​គ្រង​ឈុត​ប្រចាំ​ជាតិ​កម្ពុជា ឈ្មោះ «​ទេពី​ស្រី​សួគ៌​បវរ​ឦសាន​បុ​រៈ​» ទទួល​បានការ​បោះ​ឆ្នោត​ពី​មហាជន​តាម​រយៈ​ការ​ចុច “Like” និង “Share” ច្រើន​ជាងគេ ។ នាង​បាន​ឈរ​ក្នុង​លំដាប់​កំពូល​លេខ​១ នៃ​ឈុត​តំណាង​ជាតិ​ល្អ​ផ្តាច់​គេ​ទាំង​១០ ប្រទេស ក្នុង​នោះ​មាន​កម្ពុជា​, វៀតណាម​, ហៃ​ទី​, ឥណ្ឌូ​ណេ​ស៊ី​, ម៉ិ​ក​ស៊ី​កូ​, ប៉ា​រ៉ា​ហ្គា​យ​, ប៉េ​រូ​, ហ្វ៊ី​លី​ពី​ន​, ឥណ្ឌា និង​មី​យ៉ា​ន់​ម៉ា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ